
SUGA
· 2019-01-16
BTS និយាយពីអាល់ប៊ុមចម្រៀងថ្មីនិងបង្ហាញការគាំទ្រចំពោះក្រុម TXT ក្នុងកម្មវិធី Seoul Music Awards
49
កូរ៉េខាងត្បូង៖ កម្មវិធី Seoul Music
Awards
ទើបតែប្រព្រឹត្តិទៅយ៉ាងរលូនកាលពីល្ងាចថ្ងៃទី១៥នេះ ដោយមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនាក់។ ជាមួយគ្នានេះដែរក្រុមចម្រៀងបុរស BTS ក៏ទើបតែបានទទួលពានរង្វាន់ Bonsang ពីកម្មវិធីមួយនេះផងដែរ។
បន្ទាប់ពីបានទទួលពានមួយនេះ សមាជិកច្បងរបស់ក្រុម BTS កំលោះ Kim Seok Jin ក៏បាននិយាយទៅកាន់គ្រប់គ្នាថា៖ «ជាការពិត ខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នាថាពេលនេះ ពួកយើងកំពុងតែរៀបចំអាល់ប៊ុមចម្រៀងថ្មី ប៉ុន្ដែវាមិនទាន់រួចរាល់នៅឡើយទេ ពួកយើងទាំងអស់គ្នាបានព្យាយាមយ៉ាងខ្លាំងសម្រាប់អាល់ប៊ុមថ្មីនេះ ហេតុនេះសូមអ្នកទាំងអស់គ្នាចាំជួយគាំទ្រផង»។
សមាជិកក្រុម BTS រូបនេះក៏លើកឡើងពីក្រុមថ្មីឈ្មោះ TXT ដែលជាសិស្សប្អូនរួមផលិតកម្មថា៖«សិស្សប្អូនដំបូងរបស់ពួកយើងនឹងបង្ហាញខ្លួនជាផ្លូវការឆាប់នេះហើយ ចាំមើលពួកគេទាំងអស់គ្នា »។
យ៉ាងណាមិញ ដោយសារតែប្រជាប្រិយភាពរបស់ក្រុម BTS ក៏ដូចជាការផ្សព្វផ្សាយរបស់ក្រុមសិស្សច្បងផង ទើបធ្វើឲ្យក្រុមបុរសថ្មីឈ្មោះ TXT នេះមានអ្នកគាំទ្រ BTS ក៏ដូចជាអ្នកគាំទ្រចម្រៀង Kpop ដទៃទៀតជាច្រើន ទន្ទឹងរង់ចាំការបង្ហាញខ្លួនជាផ្លូវការរបស់ពួកគេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

ប្រទេសឥណ្ឌូណេស៊ីផ្តល់អាជ្ញាប័ណ្ណឲ្យ TikTok ឡើងវិញ ក្រោយកម្មវិធីនេះយល់ព្រមប្រគល់ទិន្នន័យដល់រដ្ឋាភិបាលក្នុងអំឡុងពេលបាតុកម្ម

វិធីសាស្រ្ត ១០ចំនុច អាចជួយកាត់បន្ថយភាពសោកសៅរបស់អ្នក

អបអរសាទរ! កម្ពុជាជាប់លេខ៥ ជា «ប្រទេសមានភាពរួសរាយ និងរាក់ទាក់បំផុត លើពិភពលោក»

យោបល់ទាំងអស់ (0)
គ្មានយោបល់