បង្ហោះផ្សាយ

ខ្មែរ

Naseath

· 2019-01-16

សង្ស័យបែកថ្នាំ ដើរបីកូនក្រវីក្រវាត់ពេញដងផ្លូវ ត្រូវប្រជាពលរដ្ឋជួយឃាត់ប្រគល់ជូនសមត្ថកិច្ច

0

រាជធានីភ្នំពេញ៖ ស្ត្រីវ័យប្រមាណជា៣០ឆ្នាំម្នាក់ ដែលសង្ស័យថាបែកថ្នាំដល់កំរិត បានដើរបីកូនប្រុសអាយុប្រមាណជា២ឆ្នាំ ក្រវីក្រវាត់តាមដងផ្លូវ និងបំរុងបោះកូនចូលក្រោមរថយន្តដែលកំពុងបើកបរតាមដងផ្លូវ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឃើញនាំគ្នាឃាត់ខ្លួនទុកប្រគល់ជូនសមត្ថកិច្ច។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៥ខែមករាឆ្មាំ២០១៩ស្ថិតនៅចំណុចគល់ស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

vlcsnap-2019-01-16-08h21m27s804.png

តាមសម្តីលោកពូម្នាក់បានឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវសហពន្ធ័រុស្សីទិសដៅពីលិចទៅកើត ស្រាប់តែឃើញស្ត្រីខាងលើនោះបានដើរនៅខាងមុខរេរ៉ពេញដងផ្លូវ ហើយក៏ឃើញបីកូនប្រុសម្នាក់ទៀតក្រវីក្រវាត់ និងបំរុងបោះកូនឲ្យចូលរថយន្តទៀតផង។

រូបគាត់ឃើញដូច្នោះបានជិះម៉ូតូតាមពីក្រោយរហូតមកដល់ចំណុចកើតខាងលើរូបគាត់ក៍ដូចប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឃើញសភាពមិនស្រូលក៏បានឈប់ម៉ូតូរួចនាំគ្នាជួយចាប់យកដាក់កៀនចិញ្ចើមផ្លូវការពារខ្លាចមានគ្រោះចរាចរដល់អាយុជីវិតរួចបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានផងដែរ។

បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ និងប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបាននាំគ្នាជួយចាប់ដើម្បីឲ្យស្ត្រីខាងនោះនៅឲ្យស្រៀមតែស្ត្រីរូបនោះបានរើបំរះធ្វើសមត្ថកិច្ចនិងប្រជាពលរដ្ឋចាប់មិនចង់ឈ្នះនោះឡើយ ទើបសមត្ថកិច្ចបានទំនាក់ទំនងទៅខាងក្រួសួងសង្គកិច្ចឲ្យមកយកស្ត្រីខាងលើនោះទៅ៕

អត្ថបទ៖ សុខុម


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស