
Moon Mo
· 2020-11-18
គន្លឹះ 8 យ៉ាងសំរាប់អោយកូនលោកអ្នកចូលរួមក្នុងការធ្វើម្ហូប
#បង្រៀនកូន# #គន្លឹះណែនាំ# #សុខភាព# #របបអាហារ# #ចំអិនម្ហូប#
6204
ឪពុកម្តាយមួយចំនួនបានត្អូញត្អែរថាកូនៗ របស់ពួកគាត់ពុំសូវបរិភោគអ្វីឡើយ។ក្មេងៗច្រើនតែចូលចិត្តខ្ជឹបមាត់ ឬ បើមិនអ៊ីចឹងទេ ពួកគេនឹងបិទមាត់យ៉ាងជិតតែម្តងក្នុងការសាកម្ហូបថ្មីៗដែលមិនធ្លាប់ញ៉ាំពីមុន។ មធ្យោបាយងាយស្រួលបំផុតមួយដើម្បីធ្វើឱ្យកុមារក្លាយជាអ្នកញ៉ាំដ៏អស្ចារ្យនោះគឺត្រូវឱ្យពួកគេចូលរួមក្នុងដំណើរការចម្អិនអាហារ។
សាកល្បងគន្លឹះមួយចំនួនខាងក្រោមនេះ ដើម្បីមើលពីរបៀបដែលលោកអ្នកអាចបង្វែរកូនៗ ពីក្មេងដែលធុញទ្រាន់នឹងចំណីអាហារ ឲ្យទៅជាមេចុងភៅដ៏ចំណានម្នាក់៖
1.យកកូនៗរបស់លោកអ្នកទៅទិញឥវ៉ាន់ជាមួយអ្នក។ អនុញ្ញាតឱ្យពួកគេជ្រើសរើសផ្លែឈើ បន្លែឬសាច់ថ្មី ដើម្បីសាកល្បងធ្វើអាហារជាមួយលោកអ្នក។
(រូបតំណាង)
2.ស្វែងរកមើលរូបមន្តនៃការធ្វើម្ហូបតាមមួយរយៈសៀវភៅធ្វើម្ហូបនិងគេហទំព័រ ដើម្បីយកមកធ្វើជាមួយកូនៗរបស់លោកអ្នក។ ឱ្យកុមារជ្រើសរើសរូបមន្តពីរបីដែលពួកគេព្យាយាមចង់ធ្វើ។
(រូបតំណាង)
3.ចាត់ចែងការងារក្នុងផ្ទះបាយណាដែលសមស្របទៅតាមអាយុរបស់ពួកគេ ដូចជាវាស់គ្រឿងផ្សំ ចុចប៊ូតុងម៉ាស៊ីនកំដៅអាហារ ឬអាចធ្វើជាអ្នកទទួលបន្ទុកក្នុងការកំណត់ពេលវេលាក្នុងផ្ទះបាយ។
(រូបតំណាង)
4.ភ្លក់គ្រប់យ៉ាងជាមួយគ្នា។ និយាយណែនាំអំពីពណ៌និងរសជាតិនៃគ្រឿងផ្សំ។ បន្ទាប់មកនិយាយអំពីភាពខុសគ្នារបស់អាហារបន្ទាប់ពីបានចម្អិនរួច។
(រូបតំណាង)
5.ទិញនូវឧបករណ៏ប្រើប្រាស់ក្នុងផ្ទះបាយសម្រាប់កុមារ និងឲ្យពួកគេយកសម្ភារៈទាំងនោះចូលទៅប្រើប្រាស់ក្នុងផ្ទះបាយ ។ការធ្វើដូចនេះគឺដើម្បីឲ្យពួកគេមានសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនសម្រាប់ទុកប្រើនៅក្នុងផ្ទះបាយ ឧទាហរណ៍:ស្លាបព្រាប្រើសម្រាប់ការលាយគ្រឿងផ្សំ ឬប្រើជាពែងសម្រាប់វាស់បរិមាណពណ៌នៃគ្រឿងផ្សំដោយផ្ទាល់ខ្លួនរបស់ពួកគេ។
(រូបតំណាង)
6.ការយកអាវអៀមសម្រាប់ធ្វើម្ហូប មកធ្វើការតុបតែងដើម្បីកំណត់ថាវាជាសិល្បៈមួយសម្រាប់កិច្ចការនៅចុងសប្តាហ៍។នៅកំឡុងពេលនេះ ក្មេងៗច្បាស់ជារីករាយក្នុងការពាក់វាដើម្បីចំអិនម្ហូបអាហារ។
(រូបតំណាង)
7.ការតាមដានចំពោះនាទីធ្វើម្ហូប ឬការប្រឡងធ្វើមុខម្ហូបផ្សេងៗ ឧទាហរណ៍: ម៉ាសស្ទើឆេហ្វ ជូនណៀ (Master chef Junior)និងបង្ហាត់ឲ្យពួកគេចេះកត់ត្រា និងចំណាំពីរូបមន្តទាំងនោះដើម្បីត្រៀមយកវាមកធ្វើជាមួយគ្នានាពេលចុងសប្តាហ៍។ការធ្វើបែបនេះទទួលបានទាំងចំណេះដឹង និងការកំសាន្តអារម្មណ៍ស្របគ្នាក្នុងពេលតែមួយផងដែរ។
(រូបតំណាង)
8.បង្កើតជាល្បែងលេងទស្សន៍ទាយឈ្មោះគ្រឿងផ្សំជាមួយពួកគេ ដើម្បីបង្កើនការចងចាំចំពោះរូបមន្តក្នុងការធ្វើម្ហូប។
(រូបតំណាង)
តោះសាកល្បងអនុវត្តប៉ុន្មានចំណុចដែលបានរៀបរាប់ខាងលើ ហើយចាំសង្កេតមើលថាតើទទួលបានលទ្ធផលយ៉ាងណាដែរ?
អត្ថបទដោយ: Moon Mo
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចងចាំ ៥ ឃ្លានេះទុក មិនថាអ្នកជួបបញ្ហា ការលំបាកប៉ុនណាក៏ដោយ វានឹងជួយឱ្យអ្នកបានធូរស្រាល និងយល់ពីជីវិតរឹតតែច្បាស់

អ្នកមិនដែលមាន ឬអ្នកក្រ ពូកែអួត តែអ្នកមានពិតប្រាកដ អត់ចូលចិត្តអួតសម្ញែងឡើយ

តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

កុំទាំង ៥ យ៉ាង បើអ្នកអាចធ្វើបាន ជីវិតអ្នកនឹងបានសុខសាន្ត រីករាយកាន់តែច្រើន

យោបល់ទាំងអស់ (0)