
Horror Night
· 2020-11-23
យកមកចិញ្ចឹមស្មានថាក្មេងអាយុ6ឆ្នាំ ក្រោយមកសង្ស័យថានាងជាស្ត្រីអាយុខ្ទង់30ឆ្នាំ
#រឿងនិទាន និងប្រលោមលោក# #អ៊ុយក្រែន# #កម្សាន្ត# #ណាតាលី ក្រែស# #គ្រីស្ទៀន បេណែត#
13531
រឿងរ៉ាវដ៏ចម្លែករបស់ក្មេងស្រីម្នាក់នេះបានបង្កភាពល្បីល្បាញយ៉ាងខ្លាំង ដោយមានចំណុចមិនប្រក្រតី និងគួរឱ្យងឿងឆ្ងល់ជាច្រើនកន្លែង។ នាង ណាតាលី ក្រែស គឺជាកូនកំព្រាម្នាក់រស់ក្នុងមណ្ឌល ហើយឆ្នាំ 2010 ត្រូវបានប្ដីប្រពន្ធមកពីក្រុងហ្វរីដាស្នើរសុំមកចិញ្ចឹម ដោយគិតថានាងត្រឹមតែជាក្មេងស្រីអាយុ6ឆ្នាំដែលមានជំងឺប្រចាំកាយធម្មតាប៉ុណ្ណោះ។
តែក្រោយមក ពួកគេបានរកឃើញរឿងរ៉ាវដ៏គួរឱ្យសង្ស័យថា នាងណាតាលី មិនមែនជាកូនក្មេងទេ គឺជាមនុស្សស្រីពេញវ័យម្នាក់
ហើយបុរសជាឪពុកចិញ្ចឹមបានរកឃើញថា នាងចូលមកក្នុងគ្រួសារនេះដើម្បីសម្លាប់គ្រប់គ្នាទាំងអស់ក្នុងផ្ទះ។
តើនេះជាក្មេងស្រីតូចម្នាក់ ឬក៏ស្ត្រីពេញវ័យម្នាក់ដែលសម្ដែងធ្វើជាកូនក្មេង
នាងណាតាលី ជនជាតិអ៊ុយក្រែន ត្រូវបានលោកមីឆែល និងលោកស្រីគ្រីស្ទៀន បេណែត យកមកចិញ្ចឹមដោយស្របច្បាប់ ដោយដំបូងស្មានថាជាក្មេងស្រីធម្មតាប៉ុណ្ណោះ តែមួយរយៈក្រោយមក ពួកគេបានសង្ស័យហើយរកឃើញករណីមិនប្រក្រតីដ៏ព្រឺស្បែកជាច្រើន។
លោកស្រីបានអះអាងថា នាងបាននិយាយថា “ណាតាលីយ៉ាគឺជាស្ត្រី។ នាងមានរដូវប្រចាំខែ តែនាងលាក់បាំងជានិច្ច។ នាងមានធ្មេញមនុស្សពេញវ័យ។ លោកស្រីធ្លាប់ងូតទឹកឱ្យនាង ហើយឃើញរោមប្រដាប់ភេទ និងសុដន់។ វេជ្ជបណ្ឌិតទាំងអស់បានបញ្ជាក់ថានាងកំពុងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលវាកើតឡើងតែលើមនុស្សពេញវ័យប៉ុណ្ណោះ។”
លោកស្រីបានបន្តថា រាល់ពេលដែលគាត់តទល់មុខនាងសួរពីរឿងអាយុពិត, នាងស្រាប់តែខឹងឆេវឆាវឃោរឃៅ ហើយគូសវាសជញ្ជាំងផ្ទះដោយរូបភាពមិនសមរម្យ ពេលខ្លះលួចចាក់ទឹកអាកុលចូលកែវកាហ្វេគាត់, គូសរូបគ្រួសារគាត់ក្នុងសភាពគ្រោះថ្នាក់, ហើយមានពេលមួយនាងធ្លាប់បានព្យាយាមច្រានលោកស្រីចូលរបងឆក់មួយទៀតផង។
ពួកគេធ្លាប់យកនាងទៅពេទ្យ3 ទៅ 4 ដងដែរ ហើយការធ្វើតេស្តិ៍ចិត្តសាស្ត្របានបង្ហាញថានាងមានជំងឺផ្លូវចិត្តដែលកើតឡើងចំពោះអ្នកជំងឺវ័យ20ឆ្នាំឡើងទៅ។
មានពេលខ្លះពួកគេបានឃើញសកម្មភាពចម្លែករបស់នាង នៅពេលយប់ នាងចេញសកម្មភាពដូចជាព្រលឹងចេញចូលខ្លួន។ ថ្ងៃខ្លះនាងបានព្យាយាមបំបាក់ដៃកូនប្រុសបង្កើតរបស់ពួកគេទៀតផង។
ថ្វីបើនាងត្រូវបានអះអាងថាមកពីប្រទេសអ៊ុយក្រែន ពួកគេបានរកឃើញថានាងមិននិយាយភាសាអ៊ុយក្រែនសូម្បីតែមួយពាក្យ ហើយតុងនិយាយក៏មិនដូចកំពូជពួកអ៊ុយក្រែនសោះ។
នាងធ្លាប់ដាក់រណាដែកលើជណ្ដើរ ដាក់ម្ជុល កាំបិតលើសាឡុងពូក គ្រប់យ៉ាងអំពីនាងគឺគួរឱ្យខ្លាចណាស់។
ពេលប្ដីប្រពន្ធនេះខឹងនាង, នាងសម្លក់មករកពួកគេហើយក៏និយាយទាំងទឹកមុខស្មើគ្មានកម្រើកថា ខ្ញុំនឹងសម្លាប់ពួកឯង។
យប់មួយ ប្ដីប្រពន្ធ២នាក់នេះបានភ្ញាក់ឡើងដោយឃើញនាងណាតាលី វិះតែនឹងចាក់ពួកគេឱ្យស្លាប់ទៅហើយ។
ដោយឆ្អែតឆ្អន់ខ្លាំងពេក ២ឆ្នាំក្រោយមក, ប្ដីប្រពន្ធនេះក៏នេះទៅរស់នៅប្រទេសកាណាដាជាមួយកូនប្រុសម្នាក់ទៀតរបស់ពួកគេដែលជាសិស្សពូកែអាហារូបករណ៍គណិតវិទ្យា។
មុនចាកចេញទៅ ពួកគេបានជួលអាផាតមិនដ៏ធំមួយឱ្យនាងណាតាលី ដោយបង់ផ្ដាច់មួយឆ្នាំពេញ ព្រមទាំងបង់ថ្លៃម្ហូបអាហារ សម្ភារៈ និងថ្លៃសេវាថែទាំសុខភាពដល់នាងផង។
នាងណាតាលីបានចុះឈ្មោះនៅសាលាមនុស្សពេញវ័យមួយឈ្មោះL A R A ថ្វីបើនាងតែងអះអាងថានាងជាក្មេងស្រីអាយុ8ឆ្នាំម្នាក់ក៏ដោយ។ មានអ្នកជិតខាងដែលជាមិត្តថ្មីរបស់នាងម្នាក់ឈ្មោះ ម៉ាការេត អាក់សោម ថ្វីបើគាត់មានក្ដីអាណិតដែលប្ដីប្រពន្ធនោះបានរត់ចោលនាង តែគាត់មិនបានជឿទេថានាងណាតាលីគឺជាក្មេងអាយុ8ឆ្នាំ។
ពួកគេទាំងពីរក្លាយជាមិត្តជិតស្និទ្ធនឹងគ្នា ដោយម៉ាការ៉េតមានក្ដីអាណិតចំពោះណាតាលីដែលជាមនុស្សឯកា តែគាត់មិនទុកចិត្តនាងប៉ុន្មានទេ។
នៅឆ្នាំ 2013 គ្រប់យ៉ាងក៏បានផ្លាស់ប្ដូរក្រោយពេលនាងណាតាលីបានបាត់ខ្លួន។ នាងបានផ្លាស់ផ្ទះទៅទីផ្សេងបាត់។
សាលា L A R A បានអះអាងថា សាលាមិនចេះតែអនុញ្ញាតិឱ្យនរណាចូលរៀនតាមតែក្បាលចិត្តនោះទេ ពោលគឺត្រូវមានការធ្វើតេស្តឱ្យជាប់សិនទើបអាចចូលរៀនបាន។
ប៉ុន្មានឆ្នាំបន្ទាប់មក, ណាតាលីក៏បាត់ដំណឹងសូន្យឈឹងមិនដឹងជាទៅទីណា។
នៅឆ្នាំ 2016 ក៏បានដំណឹងមកវិញថា នាងណាតាលីគឺនៅក្នុងក្រុងដដែលហ្នឹងទេ ហើយនៅក្បែរសាលានោះទៀតផង។ ប្ដីប្រពន្ធមួយគូបានស្នើរសុំចិញ្ចឹមនាងណាតាលី។
តុលាការបានបង្គាប់ឱ្យចាប់ខ្លួនអតីតឪពុកម្ដាយចិញ្ចឹមរបស់នាង លោកមីឆែល និងលោកស្រីគ្រីស្ទៀនបេណែត ហើយឃុំខ្លួនជាបណ្ដោះអាសន្ន។
មានពាក្យបណ្ដឹងមហាជនឱ្យប្ដូរអាយុនាងណាតាលីមកជាស្ត្រីពេញវ័យ តែពាក្យបណ្ដឹងនោះត្រូវតុលាការលុបចោល។
លោកស្រីគីម តុមសុន ដែលជាម្ដាយម្នាក់កំពុងចិញ្ចឹមកូនកំព្រាជនជាតិអ៊ុយក្រែន បានឱ្យដឹងដែរថា អាយុរបស់ជនជាតិអ៊ុយក្រែនគឺងាយស្រួលក្លែងបន្លំខ្លាំងណាស់។ សំបុត្រកំណើតអាចកែបានតាមចិត្ត។ ហើយការដែលនាងរើសយកក្មេងកំព្រាម្នាក់មកចិញ្ចឹម ក៏នាងមិនអាចទាយអាយុគេដឹងដែរ។
តាមពិតនាងណាតាលីធ្លាប់ត្រូវគេធ្វើកោសល្យវិច្ឆ័យកាលពីឆ្នាំ 2010 ម្ដងហើយ ឆ្អឹងខ្នងរបស់នាងបង្ហាញថានាងពិតជាក្មេងមែន។
តែពេទ្យធ្មេញជាច្រើនបានអះអាងថា នាងមិនមែនជាក្មេងទេ ព្រោះនាងមានធ្មេញមនុស្សពេញវ័យ។
រឿងក្ដីអូសបន្លាយយ៉ាងយូរហើយបើសិនជាគេរកឃើញថានាងណាតាលីពិតជាក្មេងស្រីមែននោះ ប្ដីប្រពន្ធទាំង២នឹងត្រូវជាប់គុក៥ឆ្នាំ និងបង់ប្រាក់ពិន័យ 1ម៉ឺនដុល្លា។
លោកស្រីគ្រីស្ទៀន ថ្វីបើកំពុងជាប់ចោទ ក៏នៅតែអះអាងយ៉ាងមុតមាំថា នាងណាតាលីគឺជាស្ត្រីពេញវ័យ មិនមែនជាក្មេងស្រីទេ។
ក្នុងឆ្នាំ 2020 នេះ នាងណាតាលី មានអាយុ 16 ឆ្នាំហើយ ហើយកំពុងរស់ក្នុងគ្រួសារចិញ្ចឹមថ្មីមួយ។
តែរឿងរ៉ាវដ៏ចម្លែក និងគ្មានចម្លើយ នៅតែជាចម្ងល់សម្រាប់មហាជនជាច្រើន។
តើក្មេងស្រីអាយុ8ឆ្នាំអាចរស់តែម្នាក់ឯងបានពិតមែនឬ? ឬមួយក៏នាងពិតជាស្ត្រីអាយុ30ឆ្នាំដែលរស់ក្នុងរាងកាយក្មេងស្រីម្នាក់ ហើយមានគម្រោងសម្លាប់មនុស្ស?
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Trump មានឆន្ទៈចង់ទទួលបានរង្វាន់ណូបែលជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន

ទេសភាពទឹកកកនិងព្រិលរបស់ភូមិព្រិលនៅប្រទេសចិនពិតជាស្អាតណាស់

តើវាពិតទេ? បើជំងឺរើមរាលដាលពាសពេញរាងកាយ តើវានឹងបណ្តាលឲ្យស្លាប់ដែរឬទេ?

វិធីសាស្រ្ត ១០ចំនុច អាចជួយកាត់បន្ថយភាពសោកសៅរបស់អ្នក

យោបល់ទាំងអស់ (25)
Sreynich 371377303
· 2021-04-19
😖😖😖
NOP NIN
· 2021-02-22
រន្ធត់ណាស់
Nicker៚ណៃហ្គល
· 2021-01-16
😜
Sokhoeurn
· 2020-12-07
🤔🤔🤔
មិត្ត703272520
· 2020-12-07
🙂🙂🙂
មិត្ត844537823
· 2020-12-02
ពិតជាចម្លែក
បង តួ 901486703
· 2020-12-02
ok
មិត្ត502281755
· 2020-12-01
🙂🙂🙂
មិត្ត409577035
· 2020-11-30
👍
Pho Pheap
· 2020-11-30
😋😋😅😅
មិត្ត826416580
· 2020-11-27
😮😮😮
លេខកូដណែនាំ 12682179
· 2020-11-27
😳
មិត្ត910459803
· 2020-11-27
☺🤔🤔😐😐😑
អ៊ាងគីមហួយកូនខ្មែរ
· 2020-11-26
ហាកមិចចឹង
ប្រជុំរូបភាព
· 2020-11-26
😥
- 1
- 2
ទៅកាន់