
Ou
· 2020-11-25
មកមើលរូបសាក់ Irezumi ល្បីៗ រួមទាំងប្រវត្តិ និងឥទ្ធិពលខាងវិញ្ញាណដ៏ញាក់សាច់របស់រូបសាក់មួយនេះ!
#ប្រវត្តិ# #ចំណេះដឹង# #Irezumi# #ការសាក់# #អប់រំ និងការងារ#
902
Irezumi គឺជាសិល្បៈ សាក់បែបប្រពៃណីដ៏ល្បីល្បាញជាយូរលង់ណាស់មកហើយរបស់ប្រទេសជប៉ុន ពោលគឺតាំងពីខ្ទង់ឆ្នាំជាង ១៦០០ មកម្ល៉េះ។
សម្រាប់ការសាក់សិល្បៈ Irezumi មានជារូបផ្កា សត្វខ្លាំងៗដែលមានអំណាច រួមទាំងប្រវត្តិនិទានបែបទេវកថាជាដើម ដោយការសាក់ពិតជាមានការលំបាក ស្មុគស្មាញបំផុត និងការសាក់ប្រើពេលវេលាយូរណាស់ ពោលគឺទាមទារការមានបទពិសោធន៍ និងស្ទាត់ជំនាញបំផុត ឯអ្នកដែលសម្រេចចិត្តសាក់រូប Irezumi នេះ ក៏ត្រូវអត់ទ្រាំនូវការឈឺចាប់បំផុតផងដែរ។ Irezumi ត្រូវបានគេដឹងថា អាចជួយពង្រឹងផ្នែកស្មារតី ថាមពល និងកម្លាំងដ៏ខ្លាំងក្លានៅក្នុងការសម្រេចកិច្ចការងារអ្វីមួយ។ ដោយកាលពីមុន អ្នកពន្លត់អគ្គីភ័យតែងតែសាក់រូបនេះ ដើម្បីពង្រឹងភាពក្លាហាន និងបញ្ចៀសវិញ្ញាណអាក្រក់ផងដែរ។
Irezumi ក៏ត្រូវបានគេជឿផងដែរថា ជាការបង្ហាញនូវអំណាច ទ្រព្យសម្បត្តិ ភាពជាអ្នកដឹកនាំ នាំឱ្យគេកោតខ្លាច ថែមទាំងអាចពង្រឹងថាមពលផ្លូវភេទផងដែរ។ តែក្រោយៗមក អ្នកដែលសាក់រូប Irezumi មានទំនោរទៅចូលរួមក្រុមអ្នកលេង Yakusa ដែលជាហេតុធ្វើឱ្យស្នាមសាក់មួយនេះត្រូវបានគេពេញនិយមតែក្រុមអ្នកលេង ហើយក៏ត្រូវបានគេហាមប្រាមនៅក្នុងការសាក់រូបនេះផងដែរ ដើម្បីចៀសផុតពីការចោទប្រកាន់ថាជាក្រុមសង្គមងងឹត។
ទោះជាយ៉ាងនេះក្តី ស្នាមសាក់នេះនៅតែមានការពេញនិយមទូទាំងពិភពលោកផងដែររហូតដល់សព្វថ្ងៃ ដូច្នេះមកតាមដានរូបសាក់ Irezumi ល្បីៗខាងក្រោមនេះ៖
រក្សាសិទ្ធ៖ SadLife
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
បងរិត គ្មានតម្លៃ
· 2020-11-26
Hi
មិត្តភ័ក្រ្ត 7684392
· 2020-11-25
ដល់កគ្មានសល់សាច់បន្តិចសោះឡេីយ
- 1
ទៅកាន់