បង្ហោះផ្សាយ

ខ្មែរ

V-Sports

· 2020-12-09

របៀបឆែកមេីលទំហំ Hard Disk កុំព្យូទ័ររបស់យេីង

#កុំព្យូទ័រ# #Partition# #System Information# #បច្ចេកវិទ្យា# #Hard Disk#

11563

តេីលោកអ្នកពិតជាចង់ដឹងអំពីទំហំ Hard Disk កុំព្យូទ័រដែលប្រេីប្រាស់សព្វថ្ងៃមានទំហំប៉ុន្មាន GB មែនដែរឬទេ? 

Hard Disk គឺជាកន្លែងសម្រាប់ផ្ទុកនូវទិន្នន័យរបស់យេីងនៅក្នុងកុំព្យូទ័រនិងសម្រាប់ផ្ទុកនូវកម្មវិធីផ្សេងៗដែលយេីងបានធ្វេីការ Install ចូលទៅក្នុងកុំព្យូទ័ររបស់យេីង។ ជាទូទៅពេលដែលយេីងទេីបតែទិញកុំព្យូទ័រថ្មីមកយេីងត្រូវតែធ្វេីការ Setup Windows ជាមុនសិនដែលនៅក្នុងការ Setup នោះគឺយេីងត្រូវតែធ្វេីការបែងចែកនូវទំហំ Hard Disk ជាពីរ Partition ដែលមាន Partition 1 ជា​ Local Disk(C:) ឬ Primary Partition សម្រាប់ផ្ទុកនូវកម្មវិធីផ្សេងៗដែលយេីងបាន Install និង​ Partition 2 ជា DATA(D: ឬ​ E:) សម្រាប់ផ្ទុកនូវទិន្នន័យផ្សេងៗរបស់យេីង។ ខាងក្រោមនេះគឺជាគន្លឹះងាយៗមួយក្នុងការចូលឆែកមេីលពីទំហំ Hard Disk កុំព្យូទ័ររបស់យេីង។ 

សូមអនុវត្តន៍តាមវិធីដូចខាងក្រោម៖

វិធីទី១៖

១.ដំបូងចូលទៅកាន់កន្លែង This PC នៅលេីអេក្រង់កុំព្យូទ័ររបស់យេីង​ (មេីលក្នុងរូប)

២.បន្ទាប់មកយេីង Right Click លេី This PC រួចយកពាក្យថា Manage (មេីលក្នុងរូប)

៣.បន្ទាប់មកចូលទៅកាន់ Disk Management (មេីលក្នុងរូប)

៤.បន្ទាប់មកយេីងមេីលនៅកន្លែង (C:) 197.64 GB NTFS និង​ DATA (E:) 733.27 GB NTFS មានន័យថាទំហំ Hard Disk កុំព្យូទ័ររបស់យេីងគឺមានទំហំ​ 1000 GB បេីគិតទាំង Free Space Partition។

វិធីទី២៖

១.ដំបូងនៅពេលដែលយេីងចុច Power Button បេីកកុំព្យូទ័រ​យេីងចុច F2 key ឱ្យញាប់ដេីម្បីចូល Boot (មុនពេលវាដំណេីរការដល់ Windows)​ រួចចុចលេីសញ្ញា​ (+) កន្លែង General (មេីលក្នុងរូប)

២.បន្ទាប់មកយេីងចូលទៅកាន់ System Information រួចចុចលេី Scroll Bar អូសចុះក្រោម​ (មេីលក្នុងរូប)

៣.បន្ទាប់មកទៀតយេីងមេីលកន្លែង SATA-0 = 1000 GB WL1N43TV មានន័យថា Hard Disk កុំព្យូទ័ររបស់យេីងមានទំហំសរុប 1000 GB។

ប្រសិនបើលោកអ្នកអនុវត្តន៍តាមវិធីនេះហេីយនៅតែមិនទទួលបានជោគជ័យទៀតនោះ​ លោកអ្នកអាចធ្វេីការបញ្ចេញនូវមតិបន្ថែមខាងក្រោមអត្ថបទនេះបាន ឬចង់ឱ្យខ្ញុំបង្ហាញពីគន្លឹះក្នុងការដោះស្រាយពីអ្វីផ្សេងៗទៀតរួមទាំងកុំព្យូទ័រ និងទូរស័ព្ទ​ដៃលោកអ្នកក៏អាចបញ្ចេញមតិយោបល់នៅខាងក្រោមអត្ថបទនេះបានផងដែរ ខ្ញុំនឹងធ្វើបង្ហាញជូនបន្ថែម។ 

សូមអរគុណសម្រាប់ការអានអត្ថបទមួយនេះ។ 

អត្ថបទដោយ៖ V-Sports 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (78)

Ah Mao Lone Ly

· 2021-01-08

👍👍👍👍

មិត្ត528714774

· 2021-01-07

😍😍😍😍

មិត្ត587361383

· 2021-01-07

hi

Sokhoeurn

· 2021-01-07

👍

មិត្ត786851873

· 2021-01-07

👍👍👍

មិត្ត069691174

· 2021-01-06

ញុមពិតជាចូលចិត្តវាណាស់មើលវាហើយវាធ្វើឲ្យមានញុមសប្បាយចិត្តឡើងវិញ😘😘😘😘😘

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

មិត្ត583595351

· 2021-01-06

wow

មិត្ត567132560

· 2021-01-06

ពិតជាល្អណាស់

មិត្ត491782789

· 2021-01-06

🤗🤗🤗

មិត្ត703272520

· 2021-01-05

🤗

ID168888

· 2021-01-04

🤔🤔🤗🤗🤗

Chann Thea

· 2021-01-04

😆😆

Suy Chanpov

· 2021-01-03

😮😮😮

មិត្ត987778531

· 2021-01-03

🤗🤗

KT9 Boyloy

· 2021-01-03

😍😍😍😍

  • 1
  • 2
  • 3
  • 4
  • 5
ទៅកាន់