
ថ្មីៗ-ThmeyThmey
· 2020-12-21
អាពាហ៍ពិពាហ៍១នៅម៉ាឡេស៊ី ឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត
#ម៉ាឡេស៊ី# #១០០០០# #កម្លោះ# #សង្គម# #អាហារ# #អាពាហ៍ពិពាហ៍# #នយោបាយជាតិ#
19031

ដោយ: អុឹម ម៉េងស៊ាង
ជំងឺរាតត្បាតសកលកូវីដ-១៩ បានបង្ខំកូនកម្លោះ-ក្រមុំជាច្រើនគូសម្រេចលុបចោលពិធីរៀបការរបស់ពួកគេ ឬកំណត់ចំនួនភ្ញៀវចូលរួម ជាដើម។ តែអនាគតប្តីប្រពន្ធម៉ាឡេស៊ីមួយគូនេះ រកឃើញវិធីសាស្រ្តល្អដែលអាចគេចផុតពីការរឹតត្បិតកូវីដ-១៩ ហើយបានស្វាគមន៍មនុស្សចូលរួមរហូតដល់១០០០០នាក់។ នោះគឺរៀបចំទៅជាកម្មវិធីបើកឡានឆ្លងកាត់ (drive-thru)។
ប្ដីប្រពន្ធថ្មីថ្មោងមួយគូនេះ នៅថ្ងៃទី ២០ ខែធ្នូ បាននាំគ្នាឈរស្វាគមន៍នៅក្រៅបរិវេណអគាររដ្ឋាភិបាលមួយ ក្នុងទីក្រុង Putrajaya ភាគខាងត្បូងនៃរាជធានី គូឡាឡាំពួ ខណៈភ្ញៀវពួកគេបានបើករថយន្តយឺតៗកាត់មុខរោងការនេះ។
ភ្ញៀវទាំងនេះ ពុំអាចពន្លត់ម៉ាស៊ីនរថយន្តពួកគេ ហើយដើរមករាក់ទាក់កូនកម្លោះ-ក្រមុំនេះបានឡើយ ព្រោះតែត្រូវរក្សាគម្លាតសុវត្ថិភាព ហើយម្យ៉ាងទៀត ការរៀបមង្គលការនៅម៉ាឡេស៊ី កំណត់ភ្ញៀវចូលរួមត្រឹម២០នាក់ប៉ុណ្ណោះ។ ជំនួសមកវិញ ភ្ញៀវដែលត្រូវបានអញ្ជើញមកចូលរួមនោះ អាចគ្រាន់តែបក់ដៃនិងបង្ហាញញញឹមពីក្នុងឡានពួកគេតែប៉ុណ្ណោះ។
ឪពុករបស់កូនកម្លោះ ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់ក្នុងប្រទេសម៉ាឡេស៊ី បានសរសេរសារលើបណ្ដាញសង្គមហ្វេសប៊ុកថា ការរៀបមង្គលការរបស់កូនគាត់ មានភ្ញៀវចូលរួមរហូតដល់ ១០០០០នាក់។ លោកនិយាយបន្ត ក្រុមគ្រួសារលោក និងលោក មានកិត្តិយសធំធេង ហើយក៏អរគុណចំពោះការយោគយល់ និងការគោរពតាមវិធានការកូវីដ-១៩របស់ភ្ញៀវលោក ដោយការមិនចេញក្រៅរថយន្ត។
សម្រាប់រថយន្តទាំង១០០០០គ្រឿងនេះ បានបើកឆ្លងផុតអស់ វាត្រូវការពេលរហូតដល់៣ម៉ោងឯណោះ។ ទោះមិនឈប់ និងអង្គុយបរិភោគអាហារក្នុងរោងការក៏ពិតមែន ភ្ញៀវទាំងនេះ ក៏ទទួលបានអាហារវេចខ្ជាប់រួចរាល់ ដែលផ្ដល់ឲ្យដោយម្ចាស់ដើមការ តាមបង្អួចរថយន្តពួកគេផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកម៉ាឡេស៊ី។
សូមបញ្ជាក់ថា ម៉ាឡេស៊ី កំពុងប្រយុទ្ធនឹងរលកឆ្លងថ្មីនៃករណីកូវីដ-១៩ ដែលបច្ចុប្បន្នរកឃើញករណីឆ្លងសរុបជាង៩៣០០០ករណី និងអ្នកស្លាប់ ៤៣៧នាក់ហើយ៕


ប្រភព៖ អាពាហ៍ពិពាហ៍១នៅម៉ាឡេស៊ី ឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត (thmeythmey.com)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (173)
មិត្ត195568895
· 2021-01-03
nice 👌💖
មិត្ត900680380
· 2021-01-03
ការរៀបអាពាហ៍ពិពាហ៍នៅប្រទេសម៉ាឡេស៊ីដែលឱ្យភ្ញៀវទៅចង់ដៃហ្នឹងយកអាហារដោយមិនចាំបាច់ចុះពីរថយន្តគឺជាមតិនិងយោបល់ល្អសម្រាប់ប្រទេសម៉ាឡេស៊ីដែលកាត់បន្ថយកុំឲ្យមានការឆ្លងជំងឺ covid-19 តៗអស់គ្នា
មិត្ត000326333
· 2021-01-03
Ok
មិត្ត31687004
· 2021-01-03
វិធីល្អមែន
G-News
· 2021-01-03
ចប់ហើយចិន
មិត្ត19061216
· 2021-01-03
Hi 👋
G-News
· 2021-01-03
រកវិធីឃើញ
មិត្ត487254048
· 2021-01-03
ខ្មែរធ្វើដែរឡូវហើយ
Chhat Vannut
· 2021-01-03
Wow
Sokmeng In
· 2021-01-03
ចេះនឹកឃើញ គាត់ខ្លាចបាត់លុយចំណងដៃហិហិ
មិត្ត665733328
· 2021-01-03
😍😍😍😍
មិត្ត535136144
· 2021-01-02
ឲ👍👍
ID77023997
· 2021-01-02
👍👍
ID77023997
· 2021-01-02
😯😯😘
មិត្ត062657562
· 2021-01-02
ពិតជាប្លែកៗមែននៅសម័យកូវីដ១៩
- 1
- 2
- 3
- 4
- 5
- 6
- 12
ទៅកាន់