
អូនពេជ្រពេជ្រ
· 2020-12-22
តោះ!មកមើលតារាសម្តែងថៃដែលបានរៀបការជាមួយតារាសម្តែងរួមអាជីពដូចគ្នា
#Noom Kanchai# #Yui Chiranan# #កម្សាន្ត# #តារាអន្តរជាតិ# #Than Thanakorn#
4039
ខាងក្រោមនេះគឺជាតារាសម្តែងប្រុសស្រីរបស់ថៃដែលរៀបការជាមួយតារាសម្តែងរួមអាជីពដូចគ្នា។ប្រិយមិត្តចង់ដឹងទេថាតើមានតារាសម្តែងរូបណាខ្លះ?

រូបតំណាង
លោក Than Thanakorn និងអ្នកនាង Yui Chiranan បានជួបគ្នាក្នុងពេលដែលសម្តែងខ្សែភាពយន្តភាគថៃដែលមាន ចំណងជើងថា Pah Nang Sue ក្នុងឆ្នាំ ២០១១ ហើយពួកគេទើបតែរៀបការនៅក្នុងឆ្នាំ ២០១៩ ។

រូបតំណាង
តារាសម្តែងសង្ហា Dj Push បានរៀបការជាមួយតារាសម្តែងដូចគ្នាគឺអ្នកនាងJooy Warattaya ក្នុងឆ្នាំ ២០១៨ ពួកគេ ទាំងពីរបានជួបគ្នាក្នុងការសម្តែងខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Fueng ក្នុងឆ្នាំ ២០១៤ ។

រូបតំណាង
លោកCaptain Phutanate បានស្រឡាញ់គ្នាជាមួយអ្នកនាង Egg Bussakorn បន្ទាប់ពីបានធ្វើការសម្តែងខ្សែភាពយន្ត ភាគថៃដែលមានចំណងជើងថា Ba Nee Mee Ruk ពួកគេបានរៀបការនៅឆ្នាំ ២០១៦ ។

រូបតំណាង
លោក Cee Siwat និងអ្នកនាង Amy Klinpratoom បានជួបគ្នានៅលើឆាក Look Mai Lark See ក្នុងឆ្នាំ២០០៥ ពួកគេបានរៀបការជាមួយគ្នានៅឆ្នាំ ២០១៤ បន្ទាប់ពីទាក់ទងគ្នាអស់រយ:ពេល៩ ឆ្នាំ។

រូបតំណាង
លោក Poh Nattawut បានរៀបការជាមួយអ្នកនាង Ae Pornthip ក្នុងឆ្នាំ ២០១២ ពួកគេបានស្រលាញ់គ្នាបន្ទាប់ពីបានធ្វើការសម្តែងជាមួយគ្នានៅក្នុងខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Mon Ruk Look Toong ក្នុងឆ្នាំ២០០៥ ។

រូបតំណាង
កំពូលតារាសម្តែងលោក Ken Theeradeth បានរៀបការជាមួយអ្នកនាង Noi Butsakorn ក្នុងឆ្នាំ២០០៧ ។ ពួកគេបានជួបគ្នានៅក្នុងពេលសម្តែងខ្សែភាពយន្តដែលមានចំណងជើងថា Fon Tok Kee Moo Lai នៅក្នុងឆ្នាំ២០០០ ។

រូបតំណាង
លោក Brook Danuporn បានរៀបការជាមួយអ្នកនាង Kob Suvanant ក្នុងឆ្នាំ២០០៦ បន្ទាប់ពីពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ ពួកគេបានបានជួបគ្នាជាលើកដំបូងក្នុងពេលសម្តែងខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Luk Tan Loy Kaew ក្នុងឆ្នាំ ១៩៩៨ ។

រូបតំណាង
លោក Noom Kanchai បានរៀបការជាមួយអ្នកនាង May Fuangarom ក្នុងឆ្នាំ២០១២ ។ពួកគេបានស្គាល់គ្នានិងមានទំនាក់ទំនងស្នេហាបន្ទាប់ពីពួកគេបានសម្តែងជាមួយគ្នាក្នុងខ្សែភាពយន្តដែលមានចំណងជើងថា Thepabut Salum នៅក្នុងឆ្នាំ ២០០០៕
ប្រែសម្រួល៖អូនពេជ្រ
ប្រភព៖thai update
https://www.thaiupdate.info/thai-actor-married-co-stars/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (13)
ប្រុស ពៅ ID3980
· 2020-12-24
😍😍😍😍
Na Rong7
· 2020-12-24
🙏👍😷
Da Phea
· 2020-12-23
រូបតំណាងមានន័យថារូបមិនពិតរបស់ព្រឹត្តិការណ៍ដែលលោកសរសេរមកគ្រាន់តែដាក់ដើម្បីអោយយល់ តែប្តីប្រពន្ធរបស់តារាខាងលើជាប្តីប្រពន្ធពិតប្រាកដ។ សរសេរពត៍មានបែបនេះអ្នកអានចង់វិលមុខ
Munnah
· 2020-12-23
គូទី២ហ្នឹង ស្រលាញ់ម៉ង
មិត្ត534360613
· 2020-12-23
good
មិត្ត110163653
· 2020-12-23
😘😘
Ryoto Toshiro
· 2020-12-22
តោះ!មកមើលតារាសម្តែងថៃដែលបានរៀបការជាមួយតារាសម្តែងរួមអាជីពដូចគ្នា
096560612
· 2020-12-22
😍😍😍😍
Oun Kimmuy
· 2020-12-22
😂😂😂
មិត្ត903809872
· 2020-12-22
😍😍
ញ៉ាំ ញុាំ
· 2020-12-22
😘😘😘
ម៉ៅវាសនា
· 2020-12-22
😍😍😍
CHHIN PHIN
· 2020-12-22
😍😍😍
- 1
ទៅកាន់