
TNAOT News
· 2020-12-22
ការបាញ់ទឹកសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្ស គឺមិនអាចសម្លាប់មេរោគកូវីដ១៩ និងអាចមានគ្រោះថ្នាក់ដល់ជីវិត
#សម្លាប់# #អាល់កុល# #សុខភាព# #ជំងឺ# #មេរោគ#
12839
ការបាញ់សារធាតុសម្លាប់មេរោគ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លើសរីរាង្គកាយរបស់មនុស្ស គឺមិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ បានឡើយ ផ្ទុយទៅវិញវាអាចបណ្តាល ឲ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្សបាន។ នេះបើយោងតាមអត្ថបទបកប្រែ ក្រៅផ្លូវការជាភាសាអង់គ្លេស របស់អង្គការសុខភាពពិភពលោក ដែលក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លើកយកមកផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែធ្នូនេះ។
ជាមួយគ្នានេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន កាលពីថ្ងៃទី២២ ខែធ្នូនេះ បានលើកយកអត្ថបទបកប្រែក្រៅផ្លូវការ ពីអត្ថបទភាសាអង់គ្លេស របស់អង្គការសុខភាពពិភពលោក ខាងលើនេះ យកមកធ្វើការផ្សព្វផ្សាយ ដោយបញ្ជាក់ពីការពន្យល់ចំពោះរឿងនេះ។
យោងតាមការពន្យល់ណែនាំរបស់អង្គការសុខភាពពិភពលោក តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានបង្ហាញថា ការបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ លើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួន លោកអ្នកប្រឆាំងនឹងវីរុសកូវីដ១៩ នោះឡើយ នឹងអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពលោកអ្នកទៀតផង។
លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬ អាល់កុល ឬសារធាតុសម្លាប់មេរោគ ទៅលើខ្លួនមនុស្ស នៅគ្រប់កាលៈទេសៈ។
សារធាតុទាំងនេះ អាចធ្វើឱ្យពុល ប្រសិនបើប៉ះមាត់ ហើយលេបចូលទៅ អាចធ្វើឱ្យរំខាន រមាស់ ឬរលាកអាល់ឡែកហ្ស៊ីស្បែក ធ្វើឱ្យខូចស្បែក និងភ្នែករបស់មនុស្ស។
ថ្នាំសម្លាប់មេរោគ ឬសារធាតុ សម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតផ្ទៃទីកន្លែងណាមួយតែប៉ុណ្ណោះ។
ត្រូវចងចាំការរក្សាសារធាតុគ្លរីន ឬសារធាតុសម្លាប់មេរោគផ្សេងទៀតឱ្យឆ្ងាយ និងផុតពីដៃក្មេង ប្រយ័ត្នគ្រោះថ្នាក់។
សូមកត់សម្គាល់ថា អាល់កុល ឬជែល អាចប្រើសម្រាប់សម្អាតដៃ របស់មនុស្សពីភាពក្រខ្វក់ ដែលមានជាប់មេរោគនៅលើដៃ តែមិនត្រូវប្រើសម្រាប់បាញ់លើខ្លួនប្រាណឡើយ៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សូមប្រុងប្រយ័ត្ន! ករណីក្មេងប្រុស 0២នាក់ បងប្អូនម្នាក់អាយុ១១ឆ្នាំ ម្នាក់ទៀតអាយុ ៧ឆ្នាំ លង់ទឹកស្រះបណ្ដាលឲ្យស្លាប់

អត្ថប្រយោជន៍ របស់ផ្លែក្រូចថ្លុង ដែលអ្នកមិនធ្លាប់ដឹង

ឆ្នាំ 2025 ក្វាងស៊ីនឹងកសាងប្រព័ន្ធសេដ្ឋកិច្ចបើកចំហរកាន់តែរស់រវើក

Emirates ពង្រីកការតភ្ជាប់កម្ពុជាជាមួយពិភពលោក តាមជើងហោះហើរ ភ្នំពេញ-ឌូបៃ និង សៀមរាប-ឌូបៃ

យោបល់ទាំងអស់ (130)
BC M
· 2021-01-10
ohh
Leak K សុវលក្ខណ៍
· 2021-01-09
បាញ់អាល់កុលច្រើនពេកពិតជាមិនល្អមែន ក្លិនវាអាចប៉ះពាល់សួត។
IDAh Pha77517514
· 2020-12-25
😷😷😷
SI NG 04
· 2020-12-24
ដោយសារតែកូវីតទេីបមិនបានចូលរៀន មិនដឹងថាបានស្គាល់រសជាតិទី12អត់៕ យ៉ាប់ម្មងកូវីត!
នៅសៀងហេង
· 2020-12-24
សូមចូលរួមលាងដៃអោយបានត្រឹមត្រូវ នឹងពាក់ម៉ាស រក្សាកម្លាត់ពីគ្នាអោយបានត្រឹមត្រូវ ដើម្បីប្រទេសយើងគ្មានជំងឺកូវីត១៩
មិត្ត441053576
· 2020-12-24
🙏👍😷
មិត្ត75939191
· 2020-12-24
😍😍😍😍
មិត្ត128563366
· 2020-12-23
💯
មិត្ត898787537
· 2020-12-23
ចូលរួមការពារទាំងអស់គ្នា
មិត្ត335905191
· 2020-12-23
យល់ដឹងទាំងអស់គ្នាដើម្បីុសុខភាពល្អទាំអស់គ្នា
មិត្ត86707236
· 2020-12-23
ចូលរួមការពារទាំងអស់គ្នា
TheRock Man
· 2020-12-23
សូមថែរក្សាសុខភាពទាំងអស់គ្នាណា
ចែ ធារី
· 2020-12-23
😍😍😘😘
មិត្ត31170107
· 2020-12-23
😘😘😘😍😍
Loung Rayut kh2020
· 2020-12-23
- ខ្ញុំសូមឲ្យបងប្អូនខ្មែរយើងនៅតែប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួនអោយបានតឹងរឹងបន្តកុំធ្វេសប្រហែសអោយសោះ។ ហើយក៏សូមអរគុណក្រសួងនិងមន្ទីរសុខាភិបាលដែលខិតខំយកចិត្តទុកដាក់ក្នុងការថែទាំនិងព្យាបាល។ អរគុណដល់ថ្នាក់ដឹកនាំដែលតែងតែមានវិធានការ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ។ជូនពរអោយប្រជាពលរដ្ឋខ្មែរជៀសផុតពីជំងឺអាក្រក់មួយនេះ៕
- 1
- 2
- 3
- 4
- 5
- 6
- 9
ទៅកាន់