បង្ហោះផ្សាយ

ខ្មែរ

Suorsdey

· 2019-01-21

រថយន្តសង្គ្រោះមន្ទីរពេទ្យរុស្សីបត់ចូលពេទ្យ បុកម៉ូតូមួយគ្រឿងបណ្តាលឲ្យយុវជន២នាក់របួសធ្ងន់

0

រាជធានីភ្នំពេញ៖ យុវជនចំនួន២នាក់បានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណះកំពុងជិះម៉ូតូហេីយត្រូវរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យខ្មែរសូវៀតបើកបត់ចូលមន្ទីរពេទ្យបុក។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅមុខមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតតាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

IMG_6707.JPG

តាមសម្តីអ្នកឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ បានជិះម៉ូតូម៉ាក់ឌ្រីមសង់ សេរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BQ 6283 បានធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុមុខនិងមន្ទីរពេទ្យ ក៏ស្រាប់តែមានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបានធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅបញ្ច្រាស់គ្នា បានបត់ចូលក្នុងមន្ទីពេទ្យ ក៏ជ្រុលទៅបុកនិងម៉ូតូឌ្រីមសង់ ដែលជិះដោយយុវជន២នាក់ចំពាក់កណ្តាលពេញហឹង បណ្តាលឲ្យជនរងគ្រោះខ្ទាតទៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល, ដោយឡែកខាងរថយន្តសាមុយវិញបានបើកគេចចូលទៅនិងមន្ទីពេទ្យបាត់។

IMG_6714.JPG

បន្តិចក្រោយមក ក៏មានរថយន្តសាមុយរបស់មន្ទីពេទ្យមួយគ្រឿងទៀត បានចេញមកដឹក យកជនរងគ្រោះទាំងពីរនាក់ ទៅសង្គ្រោះនៅមន្ទីពេទ្យ។

ក្រោយពេលកើតហេតុ គឺមានតំណាងខាងមន្ទីពេទ្យ បានមកសម្របសម្រួលគ្នា ជាមួយនិងតំណាងខាងម៉ូតូ ដោយខាងមន្ទីពេទ្យបានយល់ព្រមជួយព្យាបាលរបួសឲ្យជា ដោយមិនយកលុយ និងជួយចេញថ្លៃការជួសជុលម៉ូតូចំនួន ១០០ដុល្លារ បន្ថែមទៀតដើម្បីបញ្ចប់រឿង៕

អត្ថបទ៖ សុខា


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់