បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2021-01-12

បុរសជនជាតិចិនម្នាក់ដាក់អីវ៉ាន់ឲ្យភ្ញៀវរួចរាល់ដួលស្លាប់ក្បែរបងផ្ទះវីឡា

#ជនជាតិ# #សង្គម# #អីវ៉ាន់# #នយោបាយជាតិ# #រួចរាល់#

6201

ភ្នំពេញ៖បុរសជនជាតិចិនម្នាក់ធ្វើដំណើរជិះម៉ូតូម៉ាកវ៉េវអាល់ហ្វាមួយគ្រឿងដឹកអីវ៉ាន់ឲ្យម៉ូយចុះពីលើម៉ូតូអែបនឹងរបងផ្ទះវីឡាមួយកន្លែងបាន ៥នាទីដួលស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅ វេលាម៉ោង ៩:៣០ នាទីព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានដឹងថា ជនជាតិចិនដែលដេកស្លាប់នេះជាអ្នកដឹកបន្លែសាច់ឲ្យជនជាតិចិនគ្នាតាមផ្ទះ បន្ទាប់ពីដាក់អីវ៉ាន់ឲ្យភ្ញៀវរួចរាល់ហើយក៏អង្គុយសំរាកអែបផ្ទះល្វែងមួយកន្លែងក្នុងទីតាំងខាងលើ បានមួយសន្ទុះក៏ដួលដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដងបន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងទីតាំងកើតហេតុភ្លាមៗដើម្បីធ្វើការពិនិត្យតាមការសន្និដ្ឋានជំហានដំបូង ជំនាញកោសល្យវិច្ឆ័យបានបញ្ជាក់ឲ្យដឹងថាការស្លាប់របស់ជនជាតិចិនម្នាក់នេះគឺដោយសារគាំងបេះដូង ។

ក្រោយកើតហេតុសពត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់វត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕ផេងភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (30)

BC M

· 2021-01-23

err...what?

មិត្ត077751608

· 2021-01-13

អ្នកណាចង់ស្លាប់ជីវិតមើមិនឃើញមេនគាត់ខំប្រឹងដើម្បីលុយមេ្តចកស្លាប់ទៅវិញ

361456447

· 2021-01-13

😭😭😭😭😭

មិត្ត750132319

· 2021-01-13

ចូលរួមរំលែកទុក្ចផងអាណិតគាត់ណាស់

អាល័ក្ខ ក្មេងឌឺ

· 2021-01-13

គួរឱ្យអាណិតគាត់ខ្លាំងណាស់

ID77610289

· 2021-01-13

wow

Miss Xiao Hong

· 2021-01-13

គួរឱ្យអាណិតណាស់ ដើម្បីលុយជីវិតពីតជាមិនទៀង នៅសុខៗក៏ស្លាប់ភ្លាមមួយរំពច សូមឲ្យបានទៅកាន់សុគតិភពផងចុះ និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារសពផង។

ល្បុក្កតោ

· 2021-01-12

សង្ខាមិនទៀងកើតចាស់ឈឺស្លាប់ជារឿងធម្មជាតិជាអ្នកកំណត់🌱🥀

មិត្ត578166289

· 2021-01-12

😥😥

ហេង សេក សុីថា

· 2021-01-12

សូុមរួមរំលែកទុក្ខផង

មិត្ត327436245

· 2021-01-12

🤔🤔🤔🤔🤔🤔🤔

មិត្ត327436245

· 2021-01-12

😮😮😮😮🤔🤔🤔

មិត្ត408395292

· 2021-01-12

😐😐

ID76879319

· 2021-01-12

សូមចូលរួមរំលែកទុក្ខផង អាណិតគាត់ណាស់ ប្រហែលជាគាត់ខិតខំប្រឹងប្រែងធ្វើការអស់កម្លាំងពេកហើយ ទើបបណ្តាលអោយគាំងបេះដូងស្លាប់បែបនេះ សូម​បងប្អូនទាំងអស់គ្នាថែរក្សាសុខភាពឲ្យបានល្អផង សូមកុំ​ធ្វើ​ការ​ដល់​ហួស​កម្លាំង​ភ្លេច​គិត​ពី​សុខភាព​ខ្លួន​ឯង​ ។

Na Rong7

· 2021-01-12

🙏👍😷

  • 1
  • 2
ទៅកាន់