 
 Rithy Kollyka
· 2021-01-20
ទឹកស្លឹកល្ហុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពដែលអ្នកមិនធ្លាប់ដឹង
#គន្លឹះថែទាំសុខភាព# #ការរំលាយអាហារ# #ទឹកស្លឹកល្ហុង# #អត្ថប្រយោជន៍# #សុខភាព#
13695
ល្ហុងជាប្រភេទផ្លែឈើមួយប្រភេទដែលត្រូវបានគេដាំដុះនៅតំបន់ត្រូពិកហើយវាក៏ជាផ្លែឈើមួយក្នុងចំណោមផ្លែឈើដែលមនុស្សគ្រប់គ្នាចូលចិត្តបំផុត។ ផ្លែឈើដែលមានសម្បកពណ៌ទឹកក្រូចនេះគឺពោរពេញទៅដោយសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាពរបស់យើង។ វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីហើយស្ទើរតែគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិល្ហុងអាចយកមកប្រើប្រាស់បាន។ ក្រៅពីផ្លែ ផ្នែកដែលទទួលទានច្រើនបំផុតនៃរុក្ខជាតិល្ហុងគឺស្លឹកល្ហុង។ ទឹកស្លឹកល្ហុងគឺជាឱសថបុរាណដែលត្រូវបានប្រើសម្រាប់បង្កើនចំនួនផ្លាកែត។ វាទទួលបានប្រជាប្រិយភាពយ៉ាងសម្បើមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែអត្ថប្រយោជន៍សម្រាប់សុខភាពផ្សេងៗគ្នា។

(រូបតំណាង)
វាសម្បូរទៅដោយអង់ស៊ីមដែលជួយដល់ការរំលាយអាហារ ការពារការហើមពោះនិងបញ្ហារំលាយអាហារផ្សេងៗទៀត។ សមាសធាតុអាល់កាឡូអ៊ីតនៅក្នុងវាមានប្រសិទ្ធភាពប្រឆាំងនឹងអង្គែស្បែកក្បាលនិងទំពែកថែមទៀតផង។ ស្លឹកវាមានផ្ទុកបរិមាណវីតាមីន A, C. E, K និង B យ៉ាងច្រើន។ ទឹកស្លឹកល្ហុងត្រូវបានគេប្រើជាញឹកញាប់ដើម្បីព្យាបាលជំងឺនិងលើកកម្ពស់សុខភាព។ នេះគឺជាគុណប្រយោជន៍ចំពោះសុខភាព ៧ យ៉ាងរបស់ទឹកស្លឹកល្ហុង៖
១. អាចព្យាបាលរោគសញ្ញានៃជំងឺគ្រុនឈាម
ទឹកស្លឹកល្ហុងត្រូវបានប្រើជាទូទៅបំផុតដើម្បីព្យាបាលរោគសញ្ញាដែលទាក់ទងនឹងជំងឺគ្រុនឈាម។ រោគសញ្ញាទូទៅនៃជំងឺគ្រុនឈាមរួមមានគ្រុនក្តៅ អស់កម្លាំងឈឺក្បាល ក្អួតចង្អោរ និងកន្ទួលស្បែក។ ក្នុងករណីធ្ងន់ធ្ងរមួយចំនួនវាក៏អាចបណ្តាលឱ្យមានការថយចុះកម្រិតប្លាស្មាដែលអាចបង្កើនហានិភ័យនៃការហូរឈាមនិងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតប្រសិនបើទុកចោលមិនបាន។ បច្ចុប្បន្ននេះទឹកស្លឹកល្ហុងគឺជាវិធីព្យាបាលមួយដែលត្រូវបានប្រើជាទូទៅបំផុត។ ការសិក្សាចំនួនបីដែលរាប់បញ្ចូលមនុស្សរាប់រយនាក់ដែលទទួលរងពីជំងឺគ្រុនឈាមបានរកឃើញថាការដកស្រង់ស្លឹកល្ហុងជួយក្នុងការបង្កើនកម្រិតប្លាស្មាឈាមយ៉ាងខ្លាំង។

(រូបតំណាង)
២.អាចជួយធ្វើឱ្យមានតុល្យភាពកម្រិតជាតិស្ករក្នុងឈាម
ទឹកស្លឹកល្ហុងច្រើនតែត្រូវបានគេប្រើជាថ្នាំធម្មជាតិសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម ដែលវាអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានភាពប្រសើរឡើង។ ការសិក្សាដែលធ្វើឡើងទៅលើសត្វកណ្តុរបានរកឃើញថាស្លឹកល្ហុងគឺពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងមានឥទ្ធិពលសម្រាប់បន្ថយជាតិស្ករក្នុងឈាម។ វាជួយដោយការពារកោសិកាផលិតអាំងស៊ុយលីននៅក្នុងលំពែងពីការខូចខាត និងការស្លាប់មុនអាយុ។ ប៉ុន្តែមិនមានការស្រាវជ្រាវដូចគ្នានេះដែលត្រូវបានធ្វើឡើងនៅលើមនុស្សនោះទេ។
៣.ជួយដល់សុខភាពរំលាយអាហារ
ទឹកស្លឹកល្ហុងត្រូវបានគេប្រើដើម្បីបន្ថយរោគសញ្ញារំលាយអាហារដូចជាការហើមពោះនិងក្រហាយទ្រូងជាដើម។ ស្លឹកល្ហុងមានផ្ទុកជាតិសរសៃដែលជួយដល់សុខភាពរំលាយអាហារ។ វាអាចបំបែកប្រូតេអ៊ីនធំទៅជាតូចជាងៗដែលងាយរំលាយ និងអាស៊ីតអាមីណូជាដើម។ វាក៏ជួយក្នុងការព្យាបាលបញ្ហាដូចជាការទល់លាមក, ក្រហាយទ្រូងនិងកាត់បន្ថយរោគសញ្ញាចំពោះអ្នកដែលរលាកពោះវៀន។ការរកឃើញទាំងនេះត្រូវបានកំណត់ចំពោះរបាយការណ៍ខ្លីៗហើយមិនមានការធានាថាវានឹងធ្វើអោយការរំលាយអាហាររបស់អ្នកប្រសើរឡើងនោះទេ។

(រូបតំណាង)
៤.មានឥទ្ធិពលប្រឆាំងនឹងការរលាក
ស្លឹកល្ហុងត្រូវបានប្រើដើម្បីព្យាបាលជម្ងឺរលាកខាងក្នុងនិងខាងក្រៅជាច្រើនប្រភេទរួមមានឈឺសាច់ដុំនិងឈឺសន្លាក់។ ការសិក្សាស្រាវជ្រាវមួយបានរកឃើញថាស្លឹកល្ហុងអាចកាត់បន្ថយការរលាកនិងហើមយ៉ាងខ្លាំងនៃជំងឺរលាកសន្លាក់។
៥.អាចគាំទ្រដល់ការលូតលាស់សក់
ការលាបទឹកស្លឹកល្ហុងលើស្បែកក្បាលអាចជួយជំរុញដល់ការលូតលាស់សក់និងសុខភាពសក់។ ការសិក្សាបានបង្ហាញថាស្ត្រេស អុកស៊ីតកម្មខ្ពស់នៅក្នុងខ្លួនអាចបណ្តាលឱ្យជ្រុះសក់។ ដូច្នេះការទទួលទានអាហារដែលមានជាតិប្រឆាំងអុកស៊ីតកម្មអាចជួយកាត់បន្ថយភាពតានតឹងនិងជួយបង្កើនការលូតលាស់សក់។ ទឹកផ្លែល្ហុងមានលក្ខណៈប្រឆាំងនឹងមេរោគដែលអាចគ្រប់គ្រងផ្សិតបង្កជំងឺអង្គែដែលមានឈ្មោះថាម៉ាឡាសាស្យា។

(រូបតំណាង)
៦.អាចលើកកម្ពស់ស្បែកឱ្យមានសុខភាពល្អ
ស្លឹកល្ហុងត្រូវបានទទួលទានដោយផ្ទាល់មាត់និងលាបលើស្បែកដើម្បីឱ្យស្បែកទន់និងស្អាត។ វាមានអង់ស៊ីមរំលាយប្រូតេអ៊ីនមួយហៅថា papain ដែលអាចវាជួយកម្ចាត់ធូលីនិងកោសិកាស្បែកចាស់ៗបានយ៉ាងល្អ។ ។
៧.មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក
ស្លឹកល្ហុងត្រូវបានគេប្រើក្នុងការអនុវត្តន៍ឱសថបុរាណដើម្បីការពារនិងព្យាបាលជំងឺមហារីកមួយចំនួន ដោយវាមានការស្រាវជ្រាវបន្ថែមទៀតដែលត្រូវការដើម្បីបញ្ជាក់ដូចគ្នា។ ទឹកផ្លែឈើនេះបានបង្ហាញពីសមត្ថភាពដ៏មានឥទ្ធិពលក្នុងការទប់ស្កាត់ការលូតលាស់កោសិកាមហារីកក្រពេញប្រូស្តាតនិងមហារីកសុដន់។

(រូបតំណាង)
វិធីធ្វើទឹកស្លឹកល្ហុង
ដើម្បីធ្វើឱ្យទឹកល្ហុងអ្នកត្រូវការស្លឹកល្ហុងស្រស់និងទឹក។ កាត់ស្លឹកល្ហុងនោះជាចំណិតតូចៗរួចដាក់វាទៅក្នុងម៉ាស៊ីនក្រឡុក និងចាក់ទឹកខ្លះចូល។ ក្រឡុកវារហូតដល់ម៉ត់ អ្នកអាចបន្ថែមអំបិលឬស្ករបន្តិចដើម្បីឱ្យទឹកផ្លែឈើមានរសជាតិកាន់តែឆ្ងាញ់។
តំណភ្ជាប់៖Time of Idia
ប្រែសម្រួលដោយ៖កុល្លិកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាង ៧០០ គ្រឿង វាយប្រហារទីក្រុង និងបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន
 
 គម្រោងរេដបូក (REDD+) ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានមុខរបរ និងបន្តអភិរក្សធនធានធានធម្មជាតិ
 
 Ah Nang Uv Teaser new song
 
 មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ ខណៈព្យុះ Melissa វាយប្រហារភាគខាងកើតប្រទេសគុយបា
 
  
  
  
  
  
 
យោបល់ទាំងអស់ (120)
Mr Sor
· 2021-11-06
😀😁
ថន សូភី
· 2021-11-04
ចុះអែងបានគេនាំគ្នាញុំា
sor ravin
· 2021-02-18
😐😐😐😐😐😐😐
មិត្ត087514952
· 2021-02-18
😮
មិត្ត47586551
· 2021-02-15
អស្ទារ្យមិនស្មារថាស្លឹកល្ហុងក៏ជាចំណែកមួយជួយដល់សុខភាពទេហ៎
Sophy ly
· 2021-02-15
😍😘
ស សុីម៉េង
· 2021-02-14
👍👍
ID77610289
· 2021-02-14
wow
មិត្ត816632991
· 2021-02-13
hi
Sopheap Kim
· 2021-02-13
ពិតជាពិសេសខ្លាំងណាស់ ទាំងផ្លែ ស្លឹកមានអត្ថប្រយោជន៍អស្ចារ្យដល់សុខភាព អរគុណចំពោះអត្ថបទដ៏មានសារៈប្រយោជន៍😘💪
មិត្ត599891665
· 2021-02-12
ល្អ
មិត្ត19806109
· 2021-02-11
😥😥
Kimsay
· 2021-02-10
😎😍😎😍
បេះដូង លាក់ចិត្ត
· 2021-02-09
😎😋
មិត្ត86707236
· 2021-02-09
ពិតជាល្អណាស់
- 1
- 2
- 3
- 4
- 5
- 6
- 8
ទៅកាន់