 
 V-Sports
· 2021-01-28
ការប្រេីប្រាស់ Page Layout Tab នៅក្នុងកម្មវិធី Microsoft Word 2016
#Page Setup# #កុំព្យូទ័រ# #Layout Tab# #បច្ចេកវិទ្យា# #Microsoft#
10736
តេីអ្វីទៅជា Page Layout Tab?
Page Layout Tab គឺជា Tab មួយដែលស្ថិតនៅក្នុងកម្មវិធី Microsoft Office Word 2016 ដែលវាផ្ទុកទៅដោយ Group និង Command សម្រាប់ធ្វេីការរៀបចំនិងកំណត់មុខងារផ្សេងៗនៅក្នុងអត្ថបទរបស់យេីង។ ខាងក្រោមនេះគឺជាគន្លឹះងាយៗមួយក្នុងការប្រេីប្រាស់ Page Layout Tab នៅក្នុងកម្មវិធី Microsoft Office 2016។

សូមអនុវត្តន៍តាមវិធីដូចខាងក្រោម៖
១. Page Setup ជាកន្លែងសម្រាប់៖
- Margins សម្រាប់កំណត់ទៅលេីទំហំនៃសន្លឹកកិច្ចការរបស់យេីង
- Orientation សម្រាប់ធ្វេីការជ្រេីសរេីសប្រភេទសន្លឹកកិច្ចការដូចជា Landscape និង Portrait
- Size សម្រាប់ជ្រេីសរេីសប្រភេទទំហំក្រដាសសន្លឹកកិច្ចការដូចជា A4, A3, A5 ជាដេីម
- Columns សម្រាប់ធ្វេីការបែងចែកសន្លឹកកិច្ចការរបស់យេីងដោយមួយ Page យេីងបែងចែកជា 1 Column, 2 Column ឬ 3 Column
- Breaks កន្លែងធ្វេីការផ្តាច់ Page នៃសន្លឹកកិច្ចការពីគ្នា
- Line Number សម្រាប់ដាក់លេខរៀងទៅតាមបន្ទាត់នីមួយៗនៃអត្ថបទរបស់យេីង
- Hyphenation សម្រាប់ភ្ជាប់គ្នាពីពាក្យមួយទៅពាក្យមួយទៀតដោយសញ្ញា

២. Paragraph កន្លែងសម្រាប់៖
- Indent Left សម្រាប់រំកិលបន្ទាត់អក្សរដែលយេីងដាក់ Causer ទៅខាងឆ្វេង
- Indent Right សម្រាប់រំកិលបន្ទាត់អក្សរដែលយេីងដាក់ Causer ទៅខាងស្តាំ
- Spacing Before និង After សម្រាប់កំណត់គន្លាតអក្សរពី Paragraph មួយទៅ Paragraph មួយទៀត។

៣. Arrange Group កន្លែងសម្រាប់ធ្វេីការរៀបចំទៅលេីរូបភាពដែលយេីងបានទាញដាក់បញ្ចូលនៅក្នុងអត្ថបទរបស់យេីងដែលមាន៖
- Position សម្រាប់កំណត់ទៅលេីទីតាំងរូបនៅក្នុងអត្ថបទរបស់យេីង
- Wrap Text សម្រាប់កំណត់ទៅលេីរូបភាពក្នុងអត្ថបទរបស់យេីងដោយដាក់ឱ្យផុសនៅខាងលេីអក្សរឬនៅខាងក្រោយអក្សរក្នុងអត្ថបទរបស់យេីង
- Bring Forward សម្រាប់កំណត់រូបភាពឱ្យវាផុសចេញនៅលេីអក្សរក្នុងអត្ថបទរបស់យេីង
- Send Backward សម្រាប់កំណត់រូបភាពឱ្យនៅខាងក្រោយបន្ទាត់អក្សរក្នុងអត្ថបទរបស់យេីង
- Selection Pane សម្រាប់កំណត់ឱ្យមាននូវកន្លែង Hide និង Show រូបភាពនៅក្នុងអត្ថបទរបស់យេីង
- Align សម្រាប់កំណត់ទៅលេីទីតាំងរូបភាពក្នុងអត្ថបទរបស់យេីងដូចជា ខាងឆ្វេង ខាងស្តាំ ចំកណ្តាល នៅខាងលេីឬខាងក្រោមនៃសន្លឹកកិច្ចការរបស់យេីង
- Rotate សម្រាប់ធ្វេីការបង្វិលរូបភាពក្នុងអត្ថបទរបស់យេីង។

ប្រសិនបើលោកអ្នកអនុវត្តន៍តាមវិធីនេះហេីយនៅតែមិនទទួលបានជោគជ័យទៀតនោះ លោកអ្នកអាចធ្វេីការបញ្ចេញនូវមតិបន្ថែមខាងក្រោមអត្ថបទនេះបាន ឬចង់ឱ្យខ្ញុំបង្ហាញពីគន្លឹះក្នុងការដោះស្រាយពីអ្វីផ្សេងៗទៀតរួមទាំងកុំព្យូទ័រ និងទូរស័ព្ទដៃលោកអ្នកក៏អាចបញ្ចេញមតិយោបល់នៅខាងក្រោមអត្ថបទនេះបានផងដែរ ខ្ញុំនឹងធ្វើបង្ហាញជូនបន្ថែម។
សូមអរគុណសម្រាប់ការអានអត្ថបទមួយនេះ។
អត្ថបទដោយ៖ V-Sports
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
 
 រឿងខ្មោចព្រៃចន្ទី
 
 អាហារ ៥មុខ ដែលជួយបំប៉នឈាម ការពារភាពស្លេកស្លាំង
 
 មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
 
  
  
  
  
 
យោបល់ទាំងអស់ (28)
មិត្ត502281755
· 2021-02-26
🤔🤔🤔
IMkhe
· 2021-02-21
ប្រសិនបើលោកអ្នកអនុវត្តន៍តាមវិធីនេះហេីយនៅតែមិនទទួលបានជោគជ័យទៀតនោះ លោកអ្នកអាចធ្វេីការបញ្ចេញនូវមតិបន្ថែមខាងក្រោមអត្ថបទនេះបាន ឬចង់ឱ្យខ្ញុំបង្ហាញពីគន្លឹះក្នុងការដោះស្រាយពីអ្វីផ្សេងៗទៀតរួមទាំងកុំព្យូទ័រ និងទូរស័ព្ទដៃលោកអ្នកក៏អាចបញ្ចេញមតិយោបល់នៅខាងក្រោមអត្ថបទនេះបានផងដែរ ខ្ញុំនឹងធ្វើបង្ហាញជូនបន្ថែម។
មិត្ត991225291
· 2021-02-20
🤔🤔🤔
មិត្ត31170107
· 2021-02-20
🤔🤔🤔🤔🤔
កែវស្រីស្រស់
· 2021-02-18
🤔🤔🤔🤔🤔🤔
មិត្ត60836604
· 2021-02-18
😆😆😆😆😆😆😆😆
TOP star Kh
· 2021-02-17
អគុណបងសម្រាប់ការចែករំលែកមួយនេះ
Houn Bonna
· 2021-02-17
🤗🤗🤗🤗🤗🤗😎😎😎😎🤗🤗🤗
Loading
· 2021-02-15
Wow😲
អូន នី 77319491
· 2021-02-13
😃😃😃
Nhok chhaiya
· 2021-02-09
😮
Dom373
· 2021-02-08
😮😮😮
មិត្ត395080694
· 2021-02-07
ការប្រេីប្រាស់ Page Layout Tab នៅក្នុងកម្មវិធី Microsoft Word 2016
Keo chea
· 2021-02-07
👍👍👍👍
មិត្ត528714774
· 2021-02-07
😍😍😍😍
- 1
- 2
ទៅកាន់