V-Sports

· 2021-02-03

ការប្រេីប្រាស់ Design Tab នៅក្នុងកម្មវិធី​ Microsoft PowerPoint 2016

#Design# #កុំព្យូទ័រ# #Slide# #បច្ចេកវិទ្យា# #PowerPoint#

6371

តេីអ្វីទៅជា Design Tab នៅក្នុង Microsoft PowerPoint 2016?

Design Tab គឺជា Tab មួយនៅក្នុងកម្មវិធី Microsoft Office ដែលវាផ្ទុកទៅដោយ Group និង​ Command ជាច្រេីនសម្រាប់ធ្វេីការ Design ទៅលេីអត្ថបទនៅក្នុង Slide របស់យេីង។ ខាងក្រោមនេះគឺជាគន្លឹះងាយៗមួយក្នុងការប្រេីប្រាស់ Design Tab នៅក្នុងកម្មវិធី Microsoft PowerPoint 2016។ 

សូមអនុវត្តន៍តាមវិធីដូចខាងក្រោម៖

១. Themes Group គឺជាកន្លែងសម្រាប់អនុញ្ញាតឱ្យយេីងធ្វេីការជ្រេីសរេីសនូវប្រភេទផ្ទៃ Background របស់ slide ទៅតាមទម្រង់និងម៉ូតផ្សេងៗគ្នាដេីម្បីធ្វេីការតុបតែងក៏ដូចជាលម្អនៅក្នុង slide។

២. Variants Group គឺជាកន្លែងសម្រាប់អនុញ្ញាតឱ្យយេីងធ្វេីការកំណត់ទៅលេី Background styles​ របស់ slide, កំណត់ទៅលេី Fonts អក្សរនៅក្នុង slide និងសម្រាប់កំណត់ទៅលេី Colors ហេីយនិង Effects នៅក្នុង slide របស់យេីងផងដែរ។

៣. Customize Group គឺជាកន្លែងសម្រាប់អនុញ្ញាតឱ្យយេីងធ្វេីការកំណត់ទៅលេី៖

  • Slide Size សម្រាប់កំណត់ទៅលេីទំហំនៃ slide របស់យេីង
  • Format Background សម្រាប់ធ្វេីការកំណត់ពណ៌ទៅលេីផ្ទៃ Background នៃ slide របស់យេីងហេីយក៏ជាកន្លែងសម្រាប់អនុញ្ញាតឱ្យយេីងធ្វេីការជ្រេីសរេីសនូវ Pattern fill ដេីម្បីកំណត់ធ្វេីជាផ្ទៃ Background ក្នុង slide របស់យេីង។

ប្រសិនបើលោកអ្នកអនុវត្តន៍តាមវិធីនេះហេីយនៅតែមិនទទួលបានជោគជ័យទៀតនោះ​ លោកអ្នកអាចធ្វេីការបញ្ចេញនូវមតិបន្ថែមខាងក្រោមអត្ថបទនេះបាន ឬចង់ឱ្យខ្ញុំបង្ហាញពីគន្លឹះក្នុងការដោះស្រាយពីអ្វីផ្សេងៗទៀតរួមទាំងកុំព្យូទ័រ និងទូរស័ព្ទ​ដៃលោកអ្នកក៏អាចបញ្ចេញមតិយោបល់នៅខាងក្រោមអត្ថបទនេះបានផងដែរ ខ្ញុំនឹងធ្វើបង្ហាញជូនបន្ថែម។ 

សូមអរគុណសម្រាប់ការអានអត្ថបទមួយនេះ។ 

អត្ថបទដោយ៖ V-Sports 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)