
Theng Sreynich
· 2021-02-04
ឪកាស និងពេលវេលា
#ឪកាស# #ចំណេះដឹង# #យកចិត្តទុកដាក់# #ការតាំងចិត្ត# #អប់រំ និងការងារ#
10025
មនុស្សមួយចំនួនពួកគេមិនសូវបានយកចិត្តទុកដាក់លើពេលវេលាជាធំឡើយ ពួកគេតែងតែមើលរំលងហើយរង់ចាំពេលវេលាដែលល្អ រឺសមស្របសម្រាប់ពួកគេទើបពួកគេចាប់ផ្តើមធ្វើ។ តើអ្នកធ្លាប់ដែលបានសួរខ្លួនឯងទេថាក្នុងរយៈពេលមួយថ្ងៃម្ភៃបួនម៉ោង តើអ្នកបានធ្វើអ្វីខ្លះហើយបានសម្រេចអ្វីមួយដែលរឺទេ។

រូបតំណាង
អ្នកត្រូវដឹងថាពេលវេលាពិតជាសំខាន់ទោះបីជាមួយវិនាទីក្តី ព្រោះយើងមិនអាចយកវាមកវិញរឺទិញវាមកវិញបានឡើយ។ មនុស្សជាច្រើនតែងតែអន់ចិត្តជាមួយពេលវេលាដែលខ្លួនឯងមាន ហើយស្តីបន្ទោសថាពេលវេលាមិនយុត្តិធម៌សោះ។ សូមកុំគិតដូច្នេះអីពេលវេលា គ្រាន់តែជាការកំណត់មួយសម្រាប់ប្រើប្រាស់និងជួយពញ្ញាក់ស្មារតីដើម្បី ឲ្យការដំណើរការនៃជីវិតអាចកំណត់បាននិងមានព្រំដែន។

រូបតំណាង
នៅក្នុងដំណើរជីវិតគេតែងតែគិតថាឪកាសគឺជាពេលវេលាដែលល្អបំផុត ព្រោះវាជាពេលវេលាមួយដែលអាចឲ្យពួកគេចង់បង្ហាញអ្វីដែលពួកគេចង់ធ្វើដូច្នេះហើយទើបគេត្រូវការឪកាស។ត្រឡប់មកវិញឪកាសជាពេលវេលាល្អសម្រាប់សម្រេចបំណងអ្វីមួយហើយយើងគួរតែរកចាំឪកាសនោះមកទើបយើង ចាប់ផ្ដើមធ្វើវាមែនទេ និយាយរួមមកឪកាស គឺវាមាននៅគ្រប់ពេលទាំងអស់ គ្រាន់តែយើងមិនបង្កើតវា មិនស្វែងរកវា ព្រោះអ្នកគិត ថាឪកាសនឹងរត់មករកអ្នកហើយគេនឹងបង្កើតឪកាសសម្រាប់អ្នក។ដូច្នេះបើអ្នកចង់បានអ្វីមួយ រឺចង់ធ្វើការងារអ្វីមួយសូមកុំដែលចាំពេលវេលា កុំគិតថាវាមិនទាន់ដល់ពេលធ្វើទេកុំអាលធ្វើអីចាំបន្តិចទៀត នោះដូចជាអ្នកកំពុងបោះបង់ចោលនូវឪកាសចោលផងដែរ បើអ្នកមានគោលបំណងត្រូវមានការតាំងចិត្តនឹងធ្វើវាជាប្រចាំ។
អត្ថបទ ÷ Confidence
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (85)
hemy 28769960
· 2021-04-26
😀😀
ID77249044
· 2021-04-26
😊😊😊😊
keosonyta
· 2021-04-24
🙂🙂🙂
Srey Sopol
· 2021-04-14
😘😘😘😘
ចន្ទ័ ដារ៉ា
· 2021-04-13
😍😍😍😍😍
មិត្ត023908210
· 2021-03-27
ពេលវេលាកន្លងហួសហើយមិនអាចនិងត្រឡប់វិញបានទេ!😞😟
មិត្ត117750802
· 2021-03-18
👍👍👍
សុជាតារក្សាពេជ្រ
· 2021-03-14
យើងរង់ចាំពេលវេលាតែពេលវេលាមិនចាំយើងទេ
ថាំ ចាន់ធា
· 2021-03-13
យេីងទំាងអស់គ្នាមិនអាចទាញពេលវេលាបាថយក្រោយបានទេ ចឹងហេីយយេីងត្រូវធ្វេីយ៉ាងណាកុំអោយពេលវេលាកន្លងទៅដោយមិនបានអី ។ ត្រូវដេីរទទឹមជាមួយពេលវេលា
មិត្ត370713118
· 2021-03-09
😆😆😆
មិត្ត398046598
· 2021-03-04
មនុស្សយើងគ្រប់គ្នា មានពេលវេលា២៤ម៉ោងស្មើគ្នាទាំងអស់ គ្រាន់តែយើងម្នាក់ៗ មិនចេះយកពេលវេលាទាំងអស់ហ្នឹង ទៅធ្វើអ្វីប៉ុណ្ណោះ។
RANY HAPPY
· 2021-03-03
ល្អណាស់
មិត្ត268311655
· 2021-03-03
Hello
មិត្ត587361383
· 2021-03-03
hi
ញិហ៍ សុជាតា
· 2021-03-02
😄😄😄😄😄😄🤣
- 1
- 2
- 3
- 4
- 5
- 6
ទៅកាន់