បង្ហោះផ្សាយ

ខ្មែរ

V-Sports

· 2021-02-07

ការប្រេីប្រាស់ Data Tab នៅក្នុងកម្មវិធី​ Excel 2016

#កុំព្យូទ័រ# #Excel# #ទិន្នន័យ# #បច្ចេកវិទ្យា# #Data Tab#

5098

តេីអ្វីទៅជា Data Tab នៅក្នុង Microsoft Excel 2016?

Data Tab គឺជា Tab មួយនៅក្នុងកម្មវិធី Microsoft Office ដែលវាផ្ទុកទៅដោយ Group និង​ Command ជាច្រេីនសម្រាប់ធ្វេីការរៀបចំនិងកំណត់មុខងារមួយចំនួនទៅលេីទិន្នន័យរបស់យេីង។ ខាងក្រោមនេះគឺជាគន្លឹះងាយៗមួយក្នុងការប្រេីប្រាស់ Data Tab នៅក្នុងកម្មវិធី Microsoft Excel 2016។ 

សូមអនុវត្តន៍តាមវិធីដូចខាងក្រោម៖

១. Get External Data Group កន្លែងសម្រាប់ធ្វេីការ៖

  • From Access សម្រាប់ធ្វេីការ Import ទិន្នន័យពីកម្មវិធី Microsoft Access Database យកមកប្រេី
  • From Web សម្រាប់ Import ទិន្នន័យយកមកពី Webpage
  • From Text សម្រាប់ Import ទិន្នន័យយកមកពី Text file
  • From Other Source សម្រាប់ Import ទិន្នន័យមកពីកន្លែងផ្សេងៗ
  • Existing Connections សម្រាប់ Import ទិន្នន័យមកពីកន្លែងរួមគ្នាតែមួយ។

២. Get & Transform Group កន្លែងសម្រាប់ធ្វេីការ៖

  • New Query សម្រាប់ធ្វេីការ combine ទិន្នន័យជាច្រេីនរួមបញ្ចូលគ្នាទៅតាមតម្រូវការរបស់យេីង
  • Show Queries សម្រាប់ធ្វេីការបង្ហាញអំពី list នៃ Queries នៅក្នុង workbook របស់យេីង
  • From Table សម្រាប់ធ្វេីការបង្កេីតនូវ Query ថ្មីដែលវាភ្ជាប់ទៅនិងតារាង Excel ដែលយេីងបានធ្វេីការជ្រេីសរេីស
  • Recent Sources សម្រាប់ធ្វេីការគ្រប់គ្រងនិងភ្ជាប់ទិន្នន័យទៅកាន់កន្លែងទីតាំងថ្មី។

៣. Connections Group កន្លែងសម្រាប់ធ្វេីការ៖

  • Refresh All សម្រាប់ធ្វេីការជ្រេីសរេីសយកទិន្នន័យចុងក្រោយបង្អស់នៅក្នុង workbook របស់យេីង
  • Connections សម្រាប់ធ្វេីការបង្ហាញនូវទិន្នន័យទាំងអស់នៅក្នុង workbook របស់យេីង។

៤. Sort & Filter Group កន្លែងសម្រាប់ធ្វេីការតម្រៀបទិន្នន័យរបស់យេីងនៅក្នុងតារាងទៅតាមលំដាប់នៃអក្សរដេីម្បីមានភាពងាយស្រួលនៅក្នុងការមេីលនិងស្វែករកទិន្នន័យទៅតាមតួអក្សរ​ ឈ្មោះឬលេខ Id ជាដេីម។

៥. Data Tools Group កន្លែងសម្រាប់ធ្វេីការ៖

  • Text to Column សម្រាប់បំបែកសន្លឹកកិច្ចការពីមួយ column ទៅជាច្រេីន column
  • Flash Fill សម្រាប់កំណត់ជា fill color នៅក្នុង cell ដែលយេីងបាន select
  • Remove Duplicates សម្រាប់ធ្វេីការលុបនូវជួរទិន្នន័យដែលស្ទួនគ្នានៅក្នុងសន្លឹកការងាររបស់យេីង
  • Data Validation សម្រាប់ធ្វេីការជ្រេីសរេីសយក list ទិន្នន័យដេីមនៃប្រភេទទិន្នន័យដែលយេីងបានបញ្ចូលទៅតាម cell នីមួយៗ
  • Consolidation សម្រាប់ធ្វេីការរៀបចំទិន្នន័យពីរដាច់ដោយឡែកពីគ្នាឱ្យនៅក្នុងជួរតែមួយជាមួយគ្នា
  • Manage Data Model សម្រាប់ធ្វេីការបន្ថែមឬរៀបចំទិន្នន័យដែលយេីងបានធ្វេីរួចរាល់ហេីយនៅក្នុង workbook របស់យេីង។

៦. Forecast Group កន្លែងសម្រាប់ធ្វេីការ៖

  • What-If Analysis សម្រាប់ធ្វេីការស្វែងរកទិន្នន័យផ្សេងៗនៅក្នុងតារាងទិន្នន័យដោយប្រេីប្រាស់ Formulas
  • Forecast Sheet សម្រាប់បង្កេីតសន្លឹកកិច្ចការថ្មីក្នុងការវិភាគទៅលេីតម្លៃនៃទិន្នន័យ។

៧. Outline Group កន្លែងសម្រាប់ធ្វេីការ៖

  • Group សម្រាប់ធ្វេីការបង្កេីតជា Row ឬ column ដោយ Automatic
  • Ungroup សម្រាប់ធ្វេីការលុបនូវការចងទិន្នន័យជាក្រុមចោលវិញ
  • Subtotal សម្រាប់ធ្វេីការគណនាទៅតាមជួរដេកនៃទិន្នន័យដោយវាយបញ្ចូលជាលេខ។

ប្រសិនបើលោកអ្នកអនុវត្តន៍តាមវិធីនេះហេីយនៅតែមិនទទួលបានជោគជ័យទៀតនោះ​ លោកអ្នកអាចធ្វេីការបញ្ចេញនូវមតិបន្ថែមខាងក្រោមអត្ថបទនេះបាន ឬចង់ឱ្យខ្ញុំបង្ហាញពីគន្លឹះក្នុងការដោះស្រាយពីអ្វីផ្សេងៗទៀតរួមទាំងកុំព្យូទ័រ និងទូរស័ព្ទ​ដៃលោកអ្នកក៏អាចបញ្ចេញមតិយោបល់នៅខាងក្រោមអត្ថបទនេះបានផងដែរ ខ្ញុំនឹងធ្វើបង្ហាញជូនបន្ថែម។ 

សូមអរគុណសម្រាប់ការអានអត្ថបទមួយនេះ។ 

អត្ថបទដោយ៖ V-Sports 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (10)

kakomikomi

· 2021-03-04

😎😎😎😎😎

មិត្ត930407842

· 2021-03-03

👍👍👍👏👏👏

មិត្ត464771933

· 2021-03-01

🤗

ចែ ធារី

· 2021-02-28

🤔🤔🤔🤔🤔

ID01796399

· 2021-02-26

😘😘😘😘😘😘

បា៊ន គឹមហឿង

· 2021-02-25

អរគុណសម្រាប់ការចែក រំលែក!

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

keosonyta

· 2021-02-22

😋😋😄

កែវ ជា

· 2021-02-22

👍👍👍

ID77455209

· 2021-02-21

wow

  • 1
ទៅកាន់