
Knongsrok
· 2021-02-18
៥ ហេតុផលនេះសោះទើបមនុស្សស្រីចូលចិត្តឱបបុរសមានក្បាលពោះ ជាងអ្នក 6 Pack
#គន្លឹះថែទាំសុខភាព# #ខ្នើយ# #សុខភាព# #ផ្លូវចិត្ត# #ក្បាលពោះ#
958
តាមការស្រាវជ្រាវបង្ហាញឲ្យឃើញថា មនុស្សស្រីភាគច្រើនចូលចិត្តឱបបុរសដែលដុះក្បាលពោះ ជាជាងបុរសដែលមានក្បាលពោះ ៦ កង់ ឬយើងនិយមហៅថា 6 Pack។ ក្នុងនោះគឺមានហេតុផលដូចខាងក្រោម៖
៥) ឱបពេញដៃ
ពុំមានអ្វីដែលត្រូវបកស្រាយច្រើនទេ តែចំណាប់អារម្មណ៍របស់មនុស្សស្រីគឺនិយមទៅលើការឱបមនុស្សប្រុសដែលមានសាច់ពេញៗដៃច្រើនជាងតែម្តង។ ព្រោះពេលឱបទៅធ្វើឲ្យពួកគេមានអារម្មណ៍ថា ទទួលបានភាពផ្អែមល្ហែម ហើយនៅពេលដែលបានប៉ះក្បាលពោះម៉ាប់ៗហ្នឹងទៀត ដូចជាអារម្មណ៍អ្វីមួយមិនដឹង។
៤) ទន់ស្រួលដូចខ្នើយ
ចំណុចតូចៗអស់ហ្នឹងហើយជាសុភមង្គលលាយឡំក្នុងជីវិតរបស់មនុស្សស្រី។ ពេលខ្លះដូចជាអានសៀវភៅ ទស្សនាខ្សែភាពយន្ត នាងបានគេងលើក្បាលពោះរបស់បុរសដែលខ្លួនស្រលាញ់ជំនួសខ្នើយ នោះជាភាពកក់ក្តៅមួយបំផុត ដែលវាខុសពីអារម្មណ៍ដាក់ក្បាលទៅលើក្បាលពោះរឹងៗ។
៣) ជួយបានទាំងនៅរដូវក្តៅនិងត្រជាក់
បើនៅរដូវក្តៅ ក្បាលពោះរបស់បុរសខ្លះពេលប៉ះទៅគឺត្រជាក់ស្រេប ហើយបើនៅរដូវរងាវិញ ពេលបានឱបពេញដៃ នោះប្រៀបដូចជាភួយសាច់ អាចជួយកាត់បន្ថយសីតុណ្ហភាពមួយអ៊ីចឹង។
២) សុវត្ថិភាពផ្លូវចិត្ត
តាមការសារភាពរបស់នារីភាគច្រើន តែងតែនិយាយថា ពេលដែលសង្សារឬស្វាមីរបស់ខ្លួនមានក្បាលពោះធំ គឺពួកនាងមានអារម្មណ៍សុវត្ថិភាពមិនសូវខ្លាចនារីផ្សេងចូលមកដណ្តើមនោះទេ ខុសពីបុរសដែលមានរាងកាយ 6 Pack នាងតែងតែបារម្ភច្រើន។ ប៉ុន្តែនេះគ្រាន់តែជាការយល់ឃើញពីមនុស្សមួយចំនួនប៉ុណ្ណោះ ព្រោះមនុស្សយើងបើចិត្តចង់ក្បត់ ទោះរាងកាយអាក្រក់ប៉ុណ្ណាក៏នៅលួចមានក្រៅបានដែរ។
១) ជួយលើកសម្រស់ខាងនារី
ភាគច្រើនបុរសដែលម៉ាប់ មិនត្រូវបានគេចាត់ទុកថាសង្សារដូចបុរសមានតួខ្លួន 6 Pack នោះទេ។ អ៊ីចឹងការជ្រើសរើសយកបុរសដែលរាងម៉ាប់បន្តិច ពេលខ្លះអាចជួយលើកសម្រស់នារីដែលជាគូស្នេហ៍ នៅពេលដើរទៅណាមកណា គឺមើលទៅខាងស្រីរាងលេចធ្លោ ហើយធ្វើឲ្យមានទំនុកចិត្ត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

យោបល់ទាំងអស់ (0)
គ្មានយោបល់