
Khmer News
· 2021-02-18
វរសេនីយ៍ទោ ហាក់ លី ត្រូវបាន ឃាត់ខ្លួនពីបទបង្កហិង្សាព្រោះមិនបានរួមភេទជាមួយ....
#ហាក់ លី# #បង្កហិង្សា# #សង្គម# #រួមភេទ# #ព័ត៌មានសង្គម#
2283
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៧.០២.២០២១ លោក វរសេនីយ៍ទោ ហាក់ លី (ហៅពៅ) នាយរងការិយាល័យប្រឆាំងជួញដូរមនុស្សនៃស្នងការរាជធានីភ្នំពេញសមត្ថកិច្ច ឃាត់ខ្លួនហើយ ពេលនេះកំពុងតែពុងរង់ចាំទទួល បទបញ្ជាពីតំណាងអយ្យការអមសាលាដំបូង ខេត្តព្រៃវែង ដើម្បីបញ្ជូនខ្លួនទៅចាត់ការតាមនីតិវិធី។
សូមជម្រាបផងដែរថាដើមហេតុដែលឈានដល់ការ ឃាត់ខ្លួនលោកហាក់ លី នេះគឺដោយសារតែលោកបានប្រើប្រាស់អំពើហិង្សាទៅលើនារីម្នាក់ដែលជាម្ចាស់KTV មួយកន្លែងមានឈ្មោះថា (ជំនោរមករា)ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ពេលនោះបន្ទាប់ពីចូលច្រៀងនឹងផឹកបានមួយសន្ទុះស្រាប់លោក វរសេនីយ៍ទោ ហាក់ លី (ហៅពៅ) នេះកើតអារម្មណ៍ថាចង់រួមភេទភ្លាមនោះលោក ហាក់ លី ក៏បានបបួលនារីកំដរនៅក្នុងនោះម្នាក់ដែលមានឈ្មោះថា (អាមុី ) ទៅផ្ទះ សំណាក់ជាមួយខ្លួន ប៉ុន្តែពេលនោះអាមុី បានបដិសេធមិនព្រមទៅជាមួយទើបធ្វើឲ្យវរសេនីយ៍ទោ ហាក់ លី (ហៅពៅ)នេះ កើតមានអារម្មណ៍ក្តៅក្រហាយយ៉ាងខ្លាំងតែម្តង ។
ដោយសារ តែកំហឹងទើបធ្វើឲ្យលោក ហាក់ លី បានអុកឡុកប្រើអំពើហិង្សា ទៅលើម្ចាស់ហាងនិងសន្តិសុខ រហូតហ៊ានដកកាំ ភ្លើងខ្លីមកអាម៉េគំរាមសម្លាប់ថែមទៀតផង ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
មនុស្សយើងម្នាក់ៗ អាចមានរឿងខកបំណង ច្រើនរាប់មិនអស់ តែបើយើងមិនបោះបង់ខ្លួនឯង មិនបោះបង់ក្តីសង្ឃឹមនោះ នោះថ្ងៃណាមួយ យើងមានជួបនូវពន្លឺដែលល្អមួយសម្រាប់ជីវិតជាមិនខាន

ស្រស់ស្អាតខ្លាំងពេក ស្មានតែកូនក្រមុំ! សុខ ស្រីនាង ស្លៀកមួយឈុតនេះ លេចធ្លោរខ្លាំងនៅក្នុងកម្មវិធីរៀបការ របស់ប៉ែន ស្រីពេជ្រ ដល់ថ្នាក់ ហ្វេនៗលាន់មាត់គ្រប់គ្នាថា...

រំជួលចិត្តណាស់! ស្រ្តីម្នាក់ បង្ហោះរូបភាពថតជុំគ្នា អមជាមួយសារមួយឃ្លា ដែលបានបង្ហោះមុនពេលធ្លាក់យន្តហោះ

ស្ងាត់ៗ ជីមមី ដាក់មួយឃ្លាថា បុរសដែលស្រឡាញ់អ្នក និងកាន់ដៃអ្នកដើរទៅរហូតទាល់តែផុតផ្លូវនៃផែនដីមួយនេះ ប៉ុន្តែ...

យោបល់ទាំងអស់ (7)
មិត្ត837361222
· 2021-02-20
😆🤔🤔🤔
SovanaRong
· 2021-02-19
មនុស្សចឹងមិនគួរទុកទេ 👊
khuonkunuthara
· 2021-02-19
បើជ្រុលជាចាប់ចាប់បក់ស័ក្តិវាចោលបណ្តេញចេញពីអង្គភាពទៅកុំអោយអ្នកផ្សេងបានចិត្ត។ហើយអោយវាទៅលុតជង្គង់សុំទោសជន់រងគ្រោះដោយសារវាហើយឡាយជាសាធារណៈអោយគេបានមើលផងនៅទង្វើររបស់វាផង។
ឈឹមសុខុម
· 2021-02-18
កុំចេះតែហ៊ាន
Positive energy
· 2021-02-18
ហាក់ លី បានអុកឡុកប្រើអំពើហិង្សា ទៅលើម្ចាស់ហាងនិងសន្តិសុខ រហូតហ៊ានដកកាំ ភ្លើងខ្លីមកអាម៉េគំរាមសម្លាប់ថែមទៀតផង 🙄🙄🙄
Veasna Skg
· 2021-02-18
មនុស្សគ្មានសីលធម៌ក្នុងខ្លួនគួរតែចាប់អោយអស់ទៅ។
Sokhanya
· 2021-02-18
ស្ត្រីគឺជាម្តាយរបស់ពិភពលោក។ សូមគោរពសិទ្ធិមនុស្សនិងមនុស្សនៅជុំវិញអ្នក។ កុំប្រើកំហឹងដើម្បីដោះស្រាយបញ្ហាដែលមិនអាចដោះស្រាយអ្វីៗដែលអ្នកចង់បាន។
- 1
ទៅកាន់