បង្ហោះផ្សាយ

ខ្មែរ

Wow Cambodian

· 2021-02-24

"ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ" ប្រវត្តិរហាត់ទឹកខ្មែរដ៏ល្បីល្បាញនៅសៀមរាប ដែលទើបជួសជុលរួច

#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #រហាត់ទឹក# #អាជ្ញាធរ​អប្សរា​# #​​សំណង់​ឈើ​#

13533

រហាត់​ទឹក​ គឺ​​សំណង់​ឈើ​មាន​លក្ខណៈ​ដូចជា​ម៉ាស៊ីន​ ដើម្បី​នាំ​យក​ទឹក​ដែល​ហូរ​ពី​ទន្លេ​ ឬ​ស្ទឹង​ទៅ​ប្រើប្រាស់​តាម​រូប​ភាព​ផ្សេង​ៗ​ដែល​គេ​ចង់​បាន​។ នៅ​ប្រទេស​មួយ​ចំនួន​​រហាត់​ទឹក ត្រូវ​បាន​ប្រើ​ជា​ម៉ាស៊ីន​បម្លែង​​ថាមពល​នៃ​លំហូរ​ទឹក​​ក៏​មាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  


រហាត់​លេច​វត្តមាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​តាំង​ពី​សម័យ​អាណាចក្រ​ក្រិច​ និង​រ៉ូម​សម័យ​បុរាណ​ពោល​គឺ​រាប់​ពាន់​ឆ្នាំ​មុន​។ នៅ​កម្ពុជា​រហាត់​ជា​ទូទៅ​ ត្រូវ​បាន​កសិករ​ខ្មែរ​សង់​ឡើង​ដើម្បី​យក​ទឹក​ស្រោចស្រប់​ដំណាំ​ ស្រែ​ចម្ការ​ប៉ុណ្ណោះ ប្រយោជន៍​គឺ​ដើម្បី​វិស័យ​កសិកម្ម​ដែល​ជា​ទូទៅ​គេ​ធ្វើ​រហាត់​ពី​ឈើ​ ឬ​ក៏​ដែក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

ទោះ​ជា​លែង​សូវ​មាន​​តម្រូវ​ការ​ច្រើន​ដូច​មុន​ ដោយ​សារ​ការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ ប៉ុន្តែ​បច្ចុប្បន្ន​តាម​ទី​ជនបទ​មួយ​ចំនួន​នៅ​កម្ពុជា​ ក៏​ឃើញ​មាន​សេសសល់​រហាត់​ទឹក​មួយ​ចំនួន​ផង​ដែរ។ រហាត់​ទឹក​ដ៏​ល្បីល្បាញ​បំផុត​នោះ​គឺ​ស្ថិត​នៅ​ស្ទឹង​សៀមរាប​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​តាកែវ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 

រហាត់​ទឹក​ឈើ​ដ៏​ធំ​មួយ​នេះ​គឺ​ជា​អត្តសញ្ញាណ​មួយ​របស់​ខេត្ត មាន​ទីតាំង​ស្ថិត​ក្នុង​ទីតាំង​បណ្ដុះ​កូនឈើ​ប្រាសាទ​តាកែវ ក្នុង​ឧទ្យាន​អង្គរ ដែល​មាន​ប្រវត្តិ​តាំង​ពី​ទសវត្ស​ឆ្នាំ​៦០​មក​ម្ល៉េះ​។ មុន​ការ​ជួសជុល​ រហាត់​ទឹក​នេះ​សល់​តែ​រូបរាង ​មាន​សភាព​ពុក​​ផុយ និង​ខូចខាត​ធ្ងន់ធ្ងរ​មិន​អាច​ដំណើរការ​បាន​​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  


នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ផ្នែក​ឯកជន​ អាជ្ញាធរ​អប្សរា​បាន​ចាប់​ផ្ដើម​កិច្ចការ​ជួសជុល​រហាត់​ទឹក​សៀមរាប ដោយ​ប្រើ​បច្ចេកទេស​ជួសជុល​ធ្វើ​ឡើង​តាម​បែប​ទំនើប ប៉ុន្តែ​រក្សា​នូវ​រចនាបថ​បុរាណ ដែល​ជា​កេរមរតក​ដូនតា និង​រក្សា​បាន​ទាំង​ស្រុង​នូវ​រូបភាព​ដើម​របស់​រហាត់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 

ក្រោយ​​ជួសជុល​អស់​​ពេល​ជាង​មួយ​ឆ្នាំ​ រហាត់​ទឹក​សៀមរាប​ត្រូវ​​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​​ទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ "ធ្វើ​ស្រែ​នឹង​ទឹក ធ្វើ​សឹក​នឹង​បាយ" គឺជា​ពាក្យ​ស្លោក​តាំង​ពី​បុរាណកាល​របស់​ដូនតា​ខ្មែរ ដែល​បាន​បន្សល់​ទុក​មក​ដល់​សម័យ​នេះ សម្រាប់​គិត​គូរ​ពិចារណា។ រហាត់​ទឹក​នេះ គឺជា​ភស្តុតាង​នៃ​មរតក​ ភាព​រីក​ចម្រើន​ផ្នែក​កសិកម្ម​របស់​សម័យ​អង្គរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (8)

Rathana ស

· 2021-05-07

អាជ្ញា​ធរ​សម្រេច​បិទ​ផ្សារ​ម៉ា​ឡៃ​ បណ្ដោះ​អាសន្ន​រហូត​ដល់​ថ្ងៃ​ទី​១៩​ ឧសភា​

Blackpink k-pop

· 2021-04-11

😊😊😊

Yaya 725197382

· 2021-03-28

👍👍👍

ID76833996

· 2021-03-11

ស្រស់​ស្អាត​ខ្លាំង​ណាស់​

ប៉ូ សក្កដា

· 2021-03-04

ល្អមែន អរគុណ

ID77023997

· 2021-02-27

😊😊

SO Cheat KH

· 2021-02-27

អស្ចារ្យ​❤️ជាស្នាដៃកូនខ្មែរ🇰🇭🇰🇭🇰🇭🇰🇭

ID77610289

· 2021-02-25

wow

  • 1
ទៅកាន់