បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2021-02-27

សញ្ញាព្រមានក្នុងកំឡុងពេលមានផ្ទៃពោះ

#មាតា និងទារក# #ផ្ទៃពោះ# #អាការៈ#

5269

ការ​ដឹង​អំពី​សញ្ញា​គ្រោះថ្នាក់​ទាំងអស់នេះ ​គឺ​មិន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ភ័យ​ខ្លាច​នោះ​ទេ ​ប៉ុន្ដែ​គឺ​​ចង់​​ឱ្យ​អ្នក​បាន​ជ្រាប​ច្បាស់​ជា​មុនដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមាន ​។ អ្នក​មិន​គួរ​ភ័យ​ស្លន់​ស្លោ​ទេ​ ប្រសិនបើអ្នកមានសញ្ញាណាមួយក្នុងចំណោមសញ្ញាខាងក្រោមនេះ ប៉ុន្ដែអ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ។

ការ​ហូរ​ឈាម​ថ្លាៗ ​តាម​ទ្វារមាស ​គឺជា​អាការៈ​ធម្មតា​សម្រាប់​ស្រ្ដី​មាន​ផ្ទៃ​ពោះ​គ្រា​ដំបូង​ ប៉ុន្ដែ​ការ​ហូរ​ឈាម​មិន​ឈប់​ឈ​រ​អាច​មាន​ន័យ​ថា​ ប្រាកដ​ជា​មាន​អ្វី​មិន​ប្រក្រតី​ចំពោះ​គភ៌​ហើយ​ ។

ដូចនេះ បើសិនអ្នកមានសញ្ញាណាមួយខាងក្រោមនេះសូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

- ក្តៅខ្លួន៖ សូមប្រុងប្រយ័ត្នចំពោះអាការៈក្តៅខ្លួនក្នុងកំឡុងពេលមានផ្ទៃពោះ នោះវាមានន័យថាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយកើតឡើងហើយ ដូចនេះការក្តៅខ្លួនអាចធ្វើឱ្យប៉ះពាល់ដល់គភ៌ផងដែរ។

- ការ​ហូរ​ឈាម​​ពេលទារកធាក់៖ នៅពេលអ្នកចាប់ផ្ដើមមានអារម្មណ៍ថា ទារកក្នុងផ្ទៃរបស់អ្នកធាក់ និងមានចលនា(នៅសប្ដាហ៍ទី ១៦ និង សប្ដាហ៍ទី២០) ពេលនោះអ្នកគួរតែមានអារម្មណ៍ថា ទារកធាក់ ឬមានចលនាយ៉ាងតិច ៤ដងក្នុងមួយម៉ោង ។ ប្រសិនបើអ្នក មានអារម្មណ៍ថា ទារកក្នុងផ្ទៃមានចលនាតិច ឬមិនមានចលនាតែម្ដង ទារកប្រហែលជាជួបប្រទះបញ្ហាពិបាកអ្វីមួយហើយ។

- ឈឺលើថ្ងាស (ផ្នែកខាងក្រោមពោះ)៖​ ការឈឺចាប់នៅបរិវេណពោះផ្នែកខាងក្រោម អាចជាការឈឺចាប់មួយចំហៀងពោះ នៅ ១៦សប្ដាហ៍ដំបូង ក៏អាចបង្ហាញថាស្រ្ដីមានកូនក្រៅស្បូនផងដែរ ។ ការមានកូនក្រៅស្បូនអាចធ្វើអោយរហែក ឬខូចខាតសរីរាង្គក្នុងត្រង់ត្រគាក ។ បញ្ហានេះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ ។

- ក្អួតចង្អោរខ្លាំង៖ ស្រ្ដីជាច្រើនប្រឈមហ្នឹងអាការៈចាញ់កូន ប៉ុន្ដែជួនកាល អាការៈនេះកាន់តែធ្ងន់ធ្ងរដែលអាចធ្វើឱ្យស្រ្ដីបាត់បង់ជាតិទឹកនិងស្រកទម្ងន់ នោះក៏ជាបញ្ហាចោទផងដែរ ។ បញ្ហានេះអាចបង្កជាគ្រោះថ្នាក់ ដល់ម្ដាយ និងទារកមិនទាន់កើត។

- សម្ពាធឈាម៖ សម្ពាធឈាមខ្ពស់អាចបង្ហាញ ពីភាពស្មុគស្មាញធ្ងន់ធ្ងរ ចំពោះគភ៌ ដែលត្រូវបានមនុស្សស្គាល់ថាជា Eclampsia។ អាការៈនេះអាចបណ្ដាលឱ្យ ហើមកដៃធ្ងន់ធ្ងរ ឬហើមកជើង ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (17)

MAOMi

· 2021-03-01

ល្អណាស់

៊HAV SEYHA

· 2021-03-01

🤔🤔🤔

រ៉េត រុំ

· 2021-02-28

សត្រីគួយល់ដឹង

Davith22

· 2021-02-27

សូមប្រយ័ត្នផង

មិត្ត734412164

· 2021-02-27

👍👍👍👍

RANY HAPPY

· 2021-02-27

ល្អណាស់

មិត្ត313441204

· 2021-02-27

🙀🙀

Happy Watch

· 2021-02-27

សញ្ញាព្រមានក្នុងកំឡុងពេលមានផ្ទៃពោះ

Lay Toeng

· 2021-02-27

សូមប្រុងប្រយ័ត្នចំពោះអាការៈក្តៅខ្លួនក្នុងកំឡុងពេលមានផ្ទៃពោះ នោះវាមានន័យថាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយកើតឡើងហើយ ដូចនេះការក្តៅខ្លួនអាចធ្វើឱ្យប៉ះពាល់ដល់គភ៌ផងដែរ។

Sovann SR News

· 2021-02-27

សូមបងប្អូនស្ត្រីទាំងអស់ដែលកំពុងតាំងគភ៌ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះក្នុងអំឡុងពេលនេះជាពេលដែល

កូនអ្នកបន្ទាយមានជ័យ

· 2021-02-27

👌👌👌👌👌👌👌👌

Artkina

· 2021-02-27

សូមពិនិត្យនិងតាមដានទៀងទាត់ក្នុងកំឡុងពេលមានផ្ទៃពោះហើយបើមានបញ្ហាណាមួយសូមទៅ ជួបគ្រូពេទ្យ ឫទៅកាន់មណ្ឌលសុខភាព មន្ទីពេទ្យដែលនៅជិតអ្នកបំផុត

កាព្រឺអែល

· 2021-02-27

អ្នកមានផ្ទៃពោះត្រូវប្រឈមមុខនិងគ្រោះថ្នាក់ខ្លាំងណាស់ដូចនេះបេីមានបញ្ហាសុខភាពឬអាការៈមិនស្រួលត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ដេីម្បីសុវិត្ថភាពកូននិងម្ដាយផង

Chan Visa

· 2021-02-27

ដើម្បី​សុវត្ថិភាព​សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ ប្រសិនបើ​អ្នក​​​មាន​អាការៈ​ដូចបាន​រៀបរាប់​ខាង​លើ​នេះ​

ផុន សីហៈ Phon Seyhak

· 2021-02-27

😍😍😍😍😍

  • 1
  • 2
ទៅកាន់

ការណែនាំពិសេស