 
 Ouk
· 2019-01-30
អាជ្ញាធរទុកពេលឧ្យអាជីវករដែលដាក់តាំងលក់លើចិញ្ចើមផ្លូវចូលឆ្នាំចិនហើយ បើមិនអនុវត្តន៍តាមនិងចាត់ការតាមផ្លូវច្បាប់
0

បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បើកយុទ្ធនាការប្រកាសផ្សព្វផ្សាយដល់សាធារណៈជននៅតាមផ្សារអគ្គៈក៏ដូចជាផ្សារត្រី ដែលសង់សំយាបហួសព្រំដែនដែនកំណត់រួមទាំង ដាក់តាំងនៅមុខរបរសែនចិនរំលោភចំណីផ្លូវធ្វើឧ្យបាត់បង់សណ្ដាប់ធ្នាប់ចរាចរណ៍នោះអាជ្ញាធរក្រុងប៉ោយប៉ែតទុករយះពេលឧ្យចូលឆ្នាំចិនរួចបើមិនអនុវត្តន៍តាមការណែនាំរបស់រដ្ឋាបាលក្រុងក៏ដូចជាអភិបាលក្រុងនោះទេនិងចាត់វិធានការតាមផ្លូវច្បាប់នេះតាមការលើកឡើងរបស់លោកអភិបាលក្រុងប៉ោយប៉ែតសាន ស៊ានហូ កាលពីព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៩នៅក្នុងប្រតិបត្តិការនោះ មានការចូលរួមអនុវត្តន៍កម្លាំងសមត្ថកិច្ចចំរុះក្រុងជាច្រើនរូប។

នៅក្នុងប្រតិបត្តិការនោះយោងតាមការផ្សព្វផ្សាយក៏ដូចជាប្រសាសន៍អភិបាលក្រុងប៉ោយប៉ែត ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់និងអនាម័យបរិស្ថានជុំវិញផ្សារត្រីនិងផ្សារប៉ោយប៉ែតថ្មីហៅផ្សារអគ្គៈយោងអនុក្រិត្យលេខ១២៤៣ ហនក្រណកចុះថ្ងៃទី០៦ខែវិច្ឆកាឆ្នាំ២០១៧របស់រាជរដ្ឋភិបាលស្ដីពីការផ្ទេរភារកិច្ចរបស់មន្ត្រីរាជការ។ រដ្ឋបាលក្រុងប៉ោយប៉ែតសូមជូនដំណឹងបងប្អូនប្រជាពលរដ្ឋលក់ដូរនៅផ្សារខាងលើព្រមទាំងសាធារណៈជនឧ្យបានជ្រាប់!
 
បច្ចប្បន្នក្រុងប៉ោយប៉ែតមានអ្នកវិនិយោគទុនមកដាក់ទុនវិនិយោគជាបន្តបន្ទាប់ធ្វើឧ្យកំណើនមនុស្សនិងមធ្យោបាយធ្វើដំណើរកាន់តែកើនឡើង ទន្ទឹមនិងនោះរដ្ឋបាលក្រុងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋរស់នៅ ជុំវិញផ្សារត្រីនិងផ្សារប៉ោយប៉ែតថ្មីបានសង់សំយាបរំលោភលើចំណីផ្លូវសាធារណៈ ចំណតយាន្តជំនិះនិងដាក់តាំងលក់ទំនិញគ្រប់ប្រភេទលើផ្លូវ ការទុកដាក់សំរាមមិនបានត្រឹមត្រូវជាហេតុបណ្ដាលឧ្យស្ទះចរាចរណ៍ និងសណ្ដាប់ធ្នាប់ធ្វើឧ្យបាត់បង់សោភ័ណភាព ដើម្បីបញ្ចៀសនៅផលប៉ះពាល់។
 
សូមឪ្យបងប្អូនរុះរើសំយាបបញ្ឈប់ការដាក់តាំងលក់ទំនិញរួមទាំងឈប់ចតយានយន្តគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវនិងទុកដាក់សំរាមឧ្យបានល្អក្នុង បើបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករមិនអនុវត្តតាមសេចក្ដីណែនាំ រដ្ឋបាលក្រុងនិងបង្កើតក្រុមការងារចម្រុះចុះធ្វើការរុះរើក៏ដូចជាធ្វើការផាកពិន័យរួមទាំងមិនទទួលខុសត្រូវជាសំណងរាល់ការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋឡើយ។វណ្ណា

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
Neymar និយាយថា ម្ចាស់ផ្ទះប្រេស៊ីល ឈ្នះឬមិនឈ្នះ ពាន Copa America មិនមែនជារឿង ចាំបាច់ឡើយ
 
 Chelsea ជឿជាក់ថាឥទ្ធផលរបស់ Lampard នឹងធ្វើឲ្យតារាឆ្នើមក្នុងក្រុមបីរូបនេះ ព្រមចុះកុងត្រាថ្មី
 
 អត្ថប្រយោជន៍ ៥ នៃការថើបចំពោះសុខភាពដែលអ្នកមិនដឹងពីមុនមក
 
 ល្ងាចនេះ ណាហ្គាវើលដ៍ ប៉ះ Tampines Rovers ជំនួបទី៣ប្រចាំពូល F ពាន AFC Cup
 
  
  
  
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់