
Knongsrok
· 2021-03-05
មនុស្សស្រីមានប្រជ្រុយនៅតំបន់សម្ងាត់ទាំង ៥ នេះរមែងនាំលាភនាំជ័យដល់ជីវិត
#សិល្បៈ និងវប្បធម៌# #ប្រជ្រុយ# #កន្លែងសម្ងាត់# #ចំណេះដឹង# #លាភ#
360
សម្រាប់មនុស្សស្រីដែលមានប្រជ្រុយនៅតំបន់អាថ៌កំបាំងលើខ្លួនប្រាណទាំង ៤ នេះ សូមកុំគិតថាវាមិនល្អឲ្យសោះ ផ្ទុយទៅវិញវារមែងនាំលាភនាំជ័យដល់ជីវិតរបស់អ្នកទៅវិញទេ។
ប្រជ្រុយនៅលើដើមទ្រូង
ប្រជ្រុយនៅលើដើមទ្រូងសម្រាប់ស្រ្តីគឺរមែងនាំសំណាងនិងភាពរុងរឿងច្រើនបំផុតសម្រាប់ជីវិត ដោយវាមិនថាតែនៅលើទ្រូងផ្នែកខាងណា ឬចំកណ្តាលដើមទ្រូង គឺសុទ្ធតែជានិមិត្តសញ្ញាតំណាងឲ្យ "កំណប់ទ្រព្យសម្បត្តិ"។
អ្នកដែលមានប្រជ្រុយនៅតំបន់នេះ គឺរមែងមានជីវិតដំណើរការទៅយ៉ាងរលូន កម្រជួបប្រទះបញ្ហា ហើយបើក្នុងទំនាក់ទំនងស្នេហាវិញ គឺប្រៀបដូចគេចាប់ផ្គុំសុភមង្គលឲ្យរត់ចូលគ្នា។
ប្រជ្រុយនៅលើក្បាលសុដន់
បើអ្នកមានប្រជ្រុយនៅលើក្បាលសុដន់ ឬតំបន់ក្បែរៗនោះ គឺតំណាងឲ្យជីវិតអាពាហ៍ពិពាហ៍ដ៏ស្រស់បំព្រង។ បើនិយាយពីបុគ្គលលក្ខណៈរបស់មនុស្សប្រភេទនេះវិញ គឺតែងតែមានចរិតសុភាពរាបសា ហើយចេះស្រលាញ់យកចិត្តទុកដាក់ទៅលើគ្រួសារ និងរមែងទទួលបានការស្រលាញ់រាប់អានពីមនុស្សនៅជុំវិញខ្លួន។
ប្រជ្រុយនៅក្បែរតំបន់ផ្ចិត
អ្នកដែលមានប្រជ្រុយនៅក្បែរតំបន់ផ្ចិត គឺតំណាងឲ្យភាពរីករាយជាមួយនឹងគំនរទ្រព្យដែលចាយមិនអស់។ ចំណែកឯក្នុងទំនាក់ទំនងស្នេហាវិញ គឺមានមនុស្សជាច្រើនតាមចែចង់ តាមចង់បានមនុស្សស្រីម្នាក់នោះ តែការសម្រេចចិត្តរបស់នាងក៏តែងតែជួបមនុស្សល្អ និងទទួលបានគ្រួសារមួយដ៏កក់ក្តៅ។
ប្រជ្រុយនៅលើគូថ
អ្នកដែលមានប្រជ្រុយនៅលើគូថ មិនថាតែបម្រើការក្នុងផ្នែកណា វិស័យណាក៏ដោយ ក៏រមែងទទួលបានតែជោគជ័យ ហើយបើនិយាយពីបុគ្គលលក្ខណៈមនុស្សប្រភេទនេះវិញ គឺជាមនុស្សដែលនិយាយត្រង់។ ស្ថិតក្នុងទំនាក់ទំនងស្នេហា គឺបានជួបមនុស្សប្រុសដែលមានចរិតទន់ភ្លន់ ចេះខិតខំប្រឹងប្រែងកែប្រែជីវិតគ្រួសារឲ្យប្រកបទៅដោយភាពរុងរឿង និងឈ្លោះប្រកែកគ្នាតិចតួចបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
តើអ្វីដែលបណ្ដាលឱ្យកើតជំងឺកញ្ជ្រឹល?

"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

វិធីដោះស្រាយខ្យល់ស្ងួត ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់

យោបល់ទាំងអស់ (0)
គ្មានយោបល់