 
 ភិនភិន Share
· 2021-03-17
មនុស្សនិយាយដើមអ្នកពីក្រោយខ្នង ដោយហេតុផល៣យ៉ាង
#និយាយដើម# #ចំណេះដឹង# #ហេតុផល# #ក្រោយខ្នង# #អប់រំ និងការងារ#
11982
អ្នកមិនអាចគេចផុតពីមនុស្សនិយាយដើមអ្នកពីក្រោយខ្នងនោះទេ និយាយល្អឬអាក្រក់តែងតែមានជានិច្ច។ អ្នកប្រាកដជាមិនចង់ឲ្យនរណាម្នាក់និយាយអំពីអ្នក ថាចេះថាចុះ នៅពីក្រោយខ្នងរបស់អ្នកទេ ទោះអ្នកមិនចង់ក៏អ្នកមិនអាចហាមឃាត់ពួកគេកុំឲ្យនិយាយអាក្រក់ពីអ្នកបានដែរ អ្នកបានត្រឹមក្តៅក្រហាយ នៅមិនសុខដែលនាំឲ្យចិត្តសៅហ្មងប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវស្វែងយល់ពីពួកគេនិងពាក្យសម្តីរបស់ពួកគេឲ្យបានច្រើន ថាតើហេតុអ្វីបានជាពួកគេមានពេលទំនេរច្រើនម្លេះមកនិយាយដើមរបស់អ្នក? ក្រៅពីនិយាយដើមអ្នកពីក្រោយខ្នង តើពួកគេធ្វើអ្វីបានខ្លះល្អជាងអ្នកទៅ? បើអ្នករកមិនឃើញចំណុចណាមួយដែលពួកគេល្អជាងអ្នកទេ អ្នកកុំទៅកើតទុក្ខនិងពាក្យសម្តីឥតប្រយោជន៍របស់ពួកគេអី ដូច្នេះហើយអ្នកគួរតែដឹងថា មានហេតុផលបីយ៉ាងដែលធ្វើឲ្យមនុស្សនិយាយដើមអ្នកពីក្រោយខ្នង។
១/ នៅពេលពួកគេមិនអាចឈានដល់កម្រិតរបស់អ្នក

រូបតំណាង
មនុស្សពួកនេះនិយាយអាក្រក់ពីអ្នកដោយសារពួកគេមានចិត្តច្រណែនជាមួយអ្នក ដោយឃើញអ្នកហំហានជាងពួកគេ ហើយពួកគេមិនអាចឈានដល់កម្រិតអ្នកដូចជាអ្នក។ បើពួកគេល្អជាងអ្នក ពួកគេនឹងមិនមកខាតពេលនិយាយអាក្រក់អំពីអ្នកនោះទេ ព្រោះពេលនោះពួកគេជាមនុស្សមានសមត្ថភាព ហើយមានការងារជាច្រើនដែលត្រូវធ្វើ។ ត្រូវដឹងថា មនុស្សស្អាតមិនច្រណែនមនុស្សអាក្រក់ មនុស្សមានសមត្ថភាពមិនច្រណែនមនុស្សអសមត្ថភាព ហើយអ្នកមានមិនច្រណែនអ្នកក្រ ផ្ទុយទៅវិញមានតែ មនុស្សអាក្រក់ទេដែលច្រណែនមនុស្សល្អ ក៏មានតែមនុស្សអសមត្ថភាពទេដែលច្រណែនមនុស្សមានសមត្ថភាព និងមានតែអ្នកក្រទេដែលច្រណែនអ្នកមាន។
២/នៅពេលដែលពួកគេគ្មានអ្វីដូចដែលអ្នកមាន

រូបតំណាង
វាពិតណាស់ នៅពេលដែលពួកគេគ្មានអ្វីដូចដែលអ្នកមាន ហើយពួកគេចង់បានដែរ តែពួកគេគ្មានសមត្ថភាពដូចអ្នក នោះពួកគេនឹងមានចិត្តច្រណែនជាមួយអ្នកហើយ។ មនុស្សដែលមានចិត្តច្រណែនអ្នក នៅពេលដែលអ្នកមានអ្វីៗ ដែលពួកគេគ្មាន ហើយអ្វីដែលពួកគេធ្វើបានមានតែការពេបជ្រាយអ្នកពីក្រោយខ្នង និងនិយាយមិនល្អពីអ្នក ចោទប្រកាន់ថា របស់របដែលអ្នកមាន មិនមែនរកបានដោយសមត្ថភាពរបស់អ្នកទេ។ បើពួកគេគ្មានចិត្តច្រណែននិងអ្នក នូវអ្វីដែលអ្នកមានទេ នោះពួកគេក៏មិនខ្វល់ខ្វាយអំពីអ្នកដែរ គឺពួកគេរក្សាការរស់នៅ គេនៅដោយគេ អ្នកនៅដោយអ្នកបាត់ទៅហើយ។
៣/ នៅពេលពួកគេព្យាយាមធ្វើដូចអ្នក ប៉ុន្តែមិនអាចទៅរួច

រូបតំណាង
គ្មាននរណាម្នាក់ចង់ឲ្យខ្លួនឯងអន់ជាងមនុស្សនៅជុំវិញខ្លួនទេ ដូច្នេះហើយទើបពួកគេខំព្យាយាមធ្វើដូចអ្នក តែពួកគេមិនអាចទៅរួច។ ហើយដើម្បីកុំឲ្យអ្នកផ្សេងមើលមកអ្នកល្អជាងពួកគេ មានតែនិយាយបង្អាប់បង្ខូចអ្នក ថាអ្នកជាមនុស្សមិនល្អចេះមួយចេះពីរ តាមតែចិត្តនឹកឃើញរបស់ពួកគេ។ ព្រោះមានតែវិធីនេះទេ ដែលធ្វើឲ្យពួកគេល្អជាងអ្នកនៅក្នុងកែវភ្នែកអ្នកដទៃ តែធាតុពិតពួកគេគ្មានអ្វីសោះមកប្រៀបធៀបជាមួយអ្នក គ្រាន់តែព្យាយាមធ្វើឲ្យដូចអ្នកមិនអាចទៅរួចផងនោះ។
នៅចុងបញ្ចប់សូមអ្នកទាំងអស់គ្នាកុំកើតទុក្ខខ្វល់ខ្វាយនិងពាក្យសម្តីប៉បាច់ប៉ប៉ោចឥតបានការរបស់ពួកគេអី នាំតែកើតចិត្តសៅហ្មងទេ។ ទោះបីជាពួកគេនិយាយអាក្រក់អំពីអ្នក ថាអ្នកជាមនុស្សបែបណាក៏ដោយ អ្នកគួរតែបិទត្រចៀកបិទភ្នែកខ្លះទៅ កុំទៅតបតជាមួយមនុស្សពួកទាំងនេះនាំតែខាតពេលទេ។ បើពួកគេមានចេតនានិយាយអាក្រក់អំពីអ្នកហើយហាមមិនបាននោះទេ តែបើអ្នកក្តៅក្រហាយនូវអ្វីដែលពួកគេបាននិយាយ ពួកគេរឹតតែបានចិត្តលើសដើម។ គួរយកពេលវេលាដ៏មានតម្លៃរបស់អ្នក ធ្វើរឿងដែលល្អៗមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិប្រសើរជាង ត្រូវចាំថា «មនុស្សល្អមិននិយាយដើមអ្នកដទៃ អ្នកដែលល្អប្រពៃសម្បូរតែមនុស្សនិយាយបង្ខូច»។
អត្ថបទដោយ៖ ភិនភិន Share
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (104)
ការកែច្នៃ និងវីដេអូ
· 2021-09-22
សួស្តីរណាបាទ
មិត្ត86707236
· 2021-06-21
និយាយដើមគេគឺចឹងសោះ
OunDA99
· 2021-06-20
🤗🤗🤗
មិត្ត1000065654
· 2021-06-19
😀😀
athan
· 2021-06-16
មនុស្សនិយាយដើមអ្នកពីក្រោយខ្នង ដោយហេតុផល៣យ៉ាង
អូន សុភី cute cute
· 2021-06-14
មនុស្សនិយាយដើមអ្នកពីក្រោយខ្នង ដោយហេតុផល៣យ៉ាង
អូន សុភី cute cute
· 2021-06-14
មនុស្សនិយាយដើមអ្នកពីក្រោយខ្នង ដោយហេតុផល៣យ៉ាង
លេខកូដណែនាំ 49542249
· 2021-06-13
hi
HR Ratha
· 2021-06-11
😊
កំលោះខេត្តតាកែវ
· 2021-06-11
ការនិយាយដើមគេអាចធ្វើឱ្យអ្នកបែកមាត់ដោយមិនដឹងខ្លួន🤣
អុិន ជីវិតកាត់ដេរ
· 2021-06-08
មនុស្សនិយាយដើមអ្នកពីក្រោយខ្នង ដោយហេតុផល៣យ៉ាង
មិត្ត087514952
· 2021-06-08
,យើងរួមគ្នាការពារទាំងអស់គ្នាឱ្យមានសុវត្ថិភាពពី COVID-19! សូមលាងសម្អាតដៃរបស់អ្នកជាមួយទឹកអាកុល ឬសាប៊ូ ពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ COVID-19 ទាំងអស់គ្នា!
មិត្ត518071538
· 2021-06-07
😳🙄🙄🙏🙏🙏😷😷😷
អូន សុភី cute cute
· 2021-06-05
មនុស្សនិយាយដើមអ្នកពីក្រោយខ្នង ដោយហេតុផល៣យ៉ាង
មិត្ត1000052472
· 2021-06-02
មែនហើយ
- 1
- 2
- 3
- 4
- 5
- 6
- 7
ទៅកាន់