
Vanna Creator
· 2021-03-19
របៀបទាញយកវីឌីអូពីTikTokងាយៗដោយមិនជាប់Logoរបស់Tiktok
#ទាញយក# #បច្ចេកវិទ្យា# #TikTok# #ទូរសព្ទ# #Logo#
2902
ធ្លាប់ចង់ទាញយកវីឌីអូពីToktokតែដល់ពេលទាញយកមកហើយបែរជាជាប់logoរបស់Tiktokទៅវិញ រួចមិនដឹងធ្វើដូចម្ដេចដើម្បីទាញកុំឱ្យជាប់logoរបស់TikTokនោះទេ។ ចង់ដឹងអត់ថាធ្វើដូចម្ដេចដើម្បីអាចទាញយកវិឌីអូពីTikTokបានដោយមិនជាប់logo?
ថ្ងៃនេះយើងខ្ញុំសូមលើកយកវិធីសាស្រ្ដងាយៗដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាពីរបៀបទាញយកវីឌីអូពីតិកតក់ដោយមិនឱ្យជាប់logo។ តែមុននឹងយើងខ្ញុំចែករំលែក សូមបងប្អូនកត់ចំណាំផងថារាល់វីឌីអូទាំងអស់របស់តិកតក់លុះត្រាតែអ្នកបង្ហោះ(poster)ដាក់បង្ហោះជាសាធារណៈ(public)ទើបយើងអាចធ្វើការទាញយកបាន បើគេមិនដាក់ជាសាធារណទេនោះយើងមិនអាចទាញយកបានទេ។
សូមអនុវត្តន៍ដូចវិធីដូចខាងក្រោម៖
១.ដំបូងសូមបើកកម្មវិធី TikTok របស់អ្នក (រូបទី១៖ មើលក្នុងរូប)

(រូបតំណាង)
២.សូមធ្វើការទាញវីឌីអូណាដែលលោកអ្នកពេញចិត្ត រួចចុចដូចរូបខាងក្រោម (រូបទី២៖ មើលក្នុងរូប)

(រូបតំណាង)
បន្ទាប់មកចុច copy link ដូចក្នុងរូបខាងក្រោមត្រង់ព្រួញចង្អុលបង្ហាញ (រូបទី៣៖ សូមមើលរូបខាងក្រោម)

(រូបតំណាង)
បន្ទាប់ពីបាន copy link រួចហើយសូមបើកកម្មវិធីChrome ឬកម្មវិធីណាមួយដែលោកអ្នកនិយមប្រើ សម្រាប់យើងខ្ញុំសូមប្រើកម្មវិធី Chrome

(រូបតំណាង)
បន្ទាប់មកទៀតសូមវាយវែបសាយមួយដែលមានឈ្មោះថា snaptik.app រួចចុចបញ្ជូន

(រូបតំណាង)
បន្ទាប់មកទៀតសូមpaste link ដែលយើងបាន copy (ដូចរូបទី៣ខាងលើ) ដាក់ចូលទៅក្នុងប្រអប់ខាងក្រោម រួចចុចទាញយកត្រង់កន្លែងដែលព្រួញចង្អុលទៅដូចរូបខាងក្រោម (សូមមើលរូប)។

(រូបតំណាង)
បន្ទាប់មកទៀតសូមចុចប៊ូតុង៣ខាងក្រោមប៊ូតុងណាមួយក៏បានដើម្បីទាញយកវីឌីអូ តែសូមចុចប៊ូតុងទី១គឺគ្រប់គ្រាន់ហើយ (សូមមើលរូប)

(រូបតំណាង)
ក្នុងជំហាននេះបើមានផ្ទាំងពាណិជ្ជកម្មលោតមកសូមចុចខ្វែងដើម្បីបិទផ្ទាំងពាណិជ្ជកម្ម។ បន្ទាប់ពីបិតផ្ទាំងពាណិជ្ជកម្មរួច វីឌីអូនឹងលោតទាញយកដោយស្វ័យប្រវត្តិ។

(រូបតំណាង)
បន្ទាប់ពីបានធ្វើគ្រប់ជំហានខាងលើ នោះលោកអ្នកនឹងទទួលបានវីឌីអូមួយដែលមិនជាប់logo ហើយប្រសិនបើអ្នកចែករំលែកវីដេអូទាំងនេះនៅកន្លែងណាមួយទៀត លោកអ្នកត្រូវប្រាកដថាបានផ្តល់សិទ្ធ(credit)ដល់អ្នកបង្កើតដើម។
ប្រែសម្រួលដោយ៖ Vanna Creator
ប្រភព៖ www.gadgets.ndtv.com
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនបរទេសចំនួន ២៩០នាក់ ករណីស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខេត្តព្រះសីហនុ

នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យមានការជួយសង្គ្រោះជាបន្ទាន់ ខណៈទឹកជំនន់វាយប្រហារខេត្តចំនួន ១៦ សម្លាប់មនុស្ស ១២ នាក់

ចូលឆ្នាំបែបណា ទើបសប្បាយរីករាយ?

ស្រុក Xiuning ខេត្ត Anhui ប្រទេសចិន៖ របាំ Nuo បួងសួងសុំសេចក្តីសុខដើម្បីអបអរទទួលឆ្នាំថ្មីឆ្នាំសកល

យោបល់ទាំងអស់ (3)
បងរិត គ្មានតម្លៃ
· 2021-04-06
Hi
មិត្ត370713118
· 2021-04-02
😆😆😆
ញឹម សុីដេត
· 2021-04-01
🙂😋😋
- 1
ទៅកាន់