
ថ្មីៗ-ThmeyThmey
· 2021-03-18
ក្រសួងអប់រំចេញលិខិតស្តីបន្ទោសគ្រូម្នាក់នៅតាកែវ ដែលទៅចូលរួមមង្គលការ
#ក្រសួងអប់រំ# #ចូលរួមមង្គលការ# #សង្គម# #លិខិតស្តីបន្ទោស# #នយោបាយជាតិ#
13698

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា
ដោយ: សៅ សុខអេង
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៧ ខែមីនា បានចេញលិខិតស្តីបន្ទោសលើលោកគ្រូបង្រៀនម្នាក់ ដែលបានចូលរួមពិធីមង្គលការមួយ នៅស្រុកសំរោង ខេត្តតាកែវ ។ ការស្តីបន្ទោសលើគ្រូបង្រៀន នៅក្នុងវិទ្យាល័យអង្គតាសោមរូបនេះ ដោយសារតែពិធីមង្គលការនោះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចួលរួមដែរ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា លោកគ្រូបង្រៀនគីមីវិទ្យាម្នាក់នេះ បានប្រព្រឹត្តកំហុសឆ្គង ដោយបានចូលរួមក្នុងពិធីជួបជុំមនុស្សច្រើន ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ចូលរួមផងដែរ។ រដ្ឋមន្ត្រីអប់រំ បានសង្កត់ធ្ងន់ថា ក្រោយចូលពិធីមង្គលការនោះហើយ លោកគ្រូរូបនេះ មិនបានគោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឡើយ ដោយទៅបង្រៀនសិស្សផ្ទាល់ នៅក្នុងថ្នាក់រៀន។
«ស្តីបន្ទោសលោកគ្រូដែលបានប្រព្រឹត្តកំហុសឆ្គង ក្នុងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ដោយសាមីខ្លួនមានការពាក់ព័ន្ធជាមួយអ្នកឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែមិនបានអនុវត្តវិធានការទប់ស្កាត់ការចម្លងបន្តទៅក្នុងសាលារៀន»។ នេះបើតាម លោក ហង់ជួន ណារ៉ុន ដែលរៀបរាប់ក្នុងលិខិតស្តីបន្ទោសទៅលោកគ្រូនោះ។
ទាក់ទិននឹងបញ្ហានេះ លោក ស៊ូ យៀង នាយកវិទ្យាល័យអង្គតាសោម បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា លិខិតស្តីបន្ទោសលើលោកគ្រូខាងលើ មានសពុលភាពរយៈពេល២ឆ្នាំ។ ក្នុងរយៈពេល២ឆ្នំានេះ បើលោកគ្រូរូបនោះនៅតែប្រព្រឹត្តខុសទៀត ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។
«ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយមិនឲ្យមានការចូលរួមក្នុងពិធីជួបជុំធំដំ និងមានមនុស្សច្រើន។ លិខិតនេះគ្រាន់តែជាលិខិតណែនាំទៅបុគ្គល(គ្រូបង្រៀននោះ)កុំឲ្យមានការខុសឆ្គងជាលើកទី២ទៀត និងជាការណែនាំកុំឲ្យមានសកម្មភាពលើអ្នកគ្រូ លោកគ្រូផ្សេងៗទៀត ដែលធ្វើឲ្យខាតពេលវេលារៀនសូត្រ និងប៉ះពាល់ដល់សហគមន៍ គ្រូ និងក្រសួងអប់រំ»។ នេះជាការលើកឡើងរបស់លោកនាយកវិទ្យាល័យអង្គតាសោម។
លោកគ្រូបង្រៀនគីមីវិទ្យានៅវិទ្យាល័យអង្គតាសោម ដែលរងការស្តីបន្ទោសនេះ បានទៅចូលរួមក្នុងពិធីមង្គលការមួយក្នុងស្រុកសំរោង កាលពីថ្ងៃទី១២ ខែមីនា ។ ក្នុងពិធីមង្គលការនោះ មានអ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់ ដែលគេស្គាល់ឈ្មោះថា កក្កដា សុភណ្ឌ បានចូលរួមផងដែរ។ បច្ចុប្បន្នលោកគ្រូម្នាក់នោះកំពុងធ្វើចត្តាឡីស័ក នៅសាលាគរុកោសល្យភូមិភាគខេត្តតាកែវ។ នេះបើតាមលោក ស៊ូ យៀង នាយកវិទ្យាល័យអង្គតាសោម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
ប្រភព៖ ក្រសួងអប់រំចេញលិខិតស្តីបន្ទោសគ្រូម្នាក់នៅតាកែវ ដែលទៅចូលរួមមង្គលការ (thmeythmey.com)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (19)
មិត្ត221991672
· 2021-03-20
សូមការពារខ្លួនអ្នកគ្រួសាររបស់អ្នកនិងអ្នកជុំវិញខ្លួនកុំអោយឆ្លងជំងឺ covid-19 ទាំងអស់គ្នា😷😷😷😷😷😷
មិត្ត780325331
· 2021-03-19
😑😑😑
សើចសប្បាយ
· 2021-03-19
😍😍😍😍😍
Mat sos
· 2021-03-19
👍👍👍
មិត្ត519528924 SM
· 2021-03-19
ឥឡូវកូវីដ-១៩ រាតត្បាតស្ទើគ្រប់ច្រកល្ហកអស់ហើយនៅស្រុកខ្មែរ ទោះជាជនបទក្ដី។ វិធីដែលល្អ សូមបងប្អូនចូលរួមការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដោយអនុវត្តវិធានការទប់ស្កាត់របស់ក្រសួងសុខាភិបាល មានពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬទឹកលាងដៃឲ្យបានញឹកញាប់ ជៀសវាងការជួបជុំមនុស្សច្រើន។
ID1316016121713080
· 2021-03-19
🤔🤔🤔
កូដណែនាំ15013763
· 2021-03-19
🤗😎
អូន នី 77319491
· 2021-03-19
😮
មិត្ត703272520
· 2021-03-19
🤗🤗
keosonyta
· 2021-03-18
😇😇😇😇😇
រូបភាព
· 2021-03-18
😍😍
មិត្ត842285042
· 2021-03-18
😐😐😐
Kamsan Online
· 2021-03-18
សមយ័នេះកូវិដ១៩ ចូលមកសំលាប់ខ្មែរយើងហើយ
ប៉ារៈក្សា
· 2021-03-18
សុំLike1ផង👍👍👍
មិត្ត575381682
· 2021-03-18
🥺🥺
- 1
- 2
ទៅកាន់