បង្ហោះផ្សាយ

ខ្មែរ

Wapatoa

· 2021-03-20

ចេះធ្វើតារាងលុយប្រចាំខែ អាចក្លាយជាអ្នកមាន!

#លុយ# #ចំណេះដឹង# #វិនិយោគទុន# #អប់រំ និងការងារ# #តារាង#

21292

អត្ថបទដោយ សៀង សុខចេង

ប្រសិនបើថ្ងៃនេះ យើងជួបគ្នាហើយខ្ញុំសួរអ្នកថា «អេ៎! រាល់ខែចំណាយលើអីខ្លះ?» តើអ្នកអាចឆ្លើយឲ្យដល់កាក់សេនតែម្តងទេ? តើអាចឆ្លើយច្បាស់ថា ចាយអស់ប៉ុន្មានលើម្ហូបអាហារ? ហើយប៉ុន្មានលើសាំង និងខោអាវ? លើ cosplay និងម្ជូរអត់? បើអត់ទេនោះ កុំទាន់អាលភ័យអី​ព្រោះពីណាគេក៏ចឹងដែរ!

មនុស្សភាគច្រើន រស់នៅចាយវាយលុយកាក់ ដូចគ្នានឹងរបៀបដែលគាត់ចំណាយពេលវេលាអញ្ចឹង គឺចេះតែធ្វើនេះធ្វើនោះ ចាយលើនេះនោះ ដល់ចុងខែមិនដឹងថាបានចំណាយពេលលើអីខ្លះ ឬចំណាយលុយទិញអីខ្លះទេ។ 

តែយើងអ្នកអានវប្បធម៌គួរដឹងហើយថា ធ្វើអញ្ចឹងមិនបានទេ! បើចង់ក្លាយជាអ្នកមាន ទាល់តែយើងត្រូវលើសគេបន្តិច គឺប្រុងប្រយ័ត្នលើសគេ មានស្មារតីលើសគេ ហើយសន្សំសំចៃលើសគេផងដែរ! ដូច្នេះហើយ ជំហានបន្ទាប់សំរាប់បន្ថយចំណាយ ហើយបង្កើនលុយសន្សំនោះគឺគ្រាន់តែដឹងឲ្យច្បាស់ថា ពីមួយខែទៅមួយខែ តើចំណូលយើងបែកចែកទៅខាងចំណាយ ខាងសន្សំ វិនិយោគទុន និងបំណុលប៉ុន្មានប៉ុណ្ណោះ! 

ហើយធ្វើម៉េចទៅទើបដឹង? តារាងលុយប្រចាំខែអាចជួយបាន! 

ហេតុអីគួរធ្វើតារាងលុយប្រចាំខែ?

តារាងលុយប្រចាំខែ (monthly tabulation) គឺជាតារាងមួយដែលមានរាប់ចំណូល ចំណាយ វិនិយោគទុន បំណុល និងលុយដែលគេជំពាក់អ្នកក្នុងមួយខែ ក៏ដូចជាការពេញចិត្ត ការស៊ីគ្នាជាមួយគោលដៅជីវិត និងពេលវេលាការងារសំរាប់ចំណាយនីមួយៗផងដែរ។ ស្មេរបានប្រទះជួបវា ដោយអានសៀវភៅ លុយ ឬ ជីវិត និពន្ធដោយ វីគីរ៉ប៊ីន និងចូ ដូមីងហ្គ្វេស (Your Money or Your Life by Vicki Robin and Joe Domingueze) ហ្នឹងឯង!

តាមពិតទៅវាស្រួលយល់ទេ។ យើងបានដឹងពីអត្ថបទមុនហើយថា លុយ = ពេលវេលា = ជីវិត ។ ដោយហេតុហ្នឹងហើយ របៀបដែលយើងចាយលុយក្នុងមួយខែៗ គឺស្មើនឹងរបៀបដែលយើងរស់នៅផងដែរ! ដើម្បីរស់នៅជីវិតដែលយើងចង់បាន ដើម្បីក្លាយជាបុគ្គលក្នុងក្តីស្រមៃយើង ទាល់តែយើងចាយលុយលើរបស់ដែលត្រូវនឹងគោលដៅទាំងនេះ!

ស្មេរតែងជឿថា មុននឹងមនុស្សយើងអាចផ្លាស់ប្តូរអ្វីមួយបាន ទាល់តែយើងដឹងពី ស្ថានភាពពិតប្រាកដទាក់ទងនឹងរឿងហ្នឹងឲ្យច្បាស់សិន។ ដូច្នេះ ដើម្បីឲ្យយើងអាចផ្លាស់ប្តូរចំណាយឲ្យត្រូវតាមគោលដៅជីវិតយើងបាននោះ ទាល់តែយើងដឹងច្បាស់សិនថា មួយខែៗ យើងរកចូលបានម៉ាន ចេញប៉ុណ្ណា ហើយសន្សំ ឬវិនិយោគបានអីខ្លះ។ ដោយហេតុនេះហើយ តារាងលុយប្រចាំខែអាចជួយអ្នកបាន! 

ឧទាហរណ៍ ខ្ញុំផ្ទាល់បានចាប់ផ្តើមធ្វើតារាងលុយនេះពីខែតុលា ឆ្នាំ ២០១៩ មុននេះឯង។ កាលនោះ ធ្វើបានប៉ុន្មានខែជាប់ៗគ្នាទៅ គឺឃើញថា មួយខែៗ ខ្ញុំចំណាយប្រហែល ២០ ដុល្លារលើថ្លៃសាំងម៉ូតូ។ ឧស្សាហ៍ឃើញវាជារៀងរាល់ខែ គឺបើកភ្នែកខ្ញុំឲ្យឃើញការពិតថា ខ្ញុំនេះ ជាមនុស្សស្រឡាញ់បរិស្ថានម្នាក់ដែរ តែកំពុងធ្វើបាបសុខភាពខ្លួនឯង កំពុងបន្ធូរកាបូបលុយខ្លួន ហើយបំផ្លាញសុខភាពធម្មជាតិទៀត ដោយសារនៅក្រាញននាលជិះម៉ូតូ មិនព្រមងាកទៅជិះកង់វិញនោះឯង! 

រាល់ចុងខែ គឺតែងឃើញលុយ ២០ ដុល្លារនោះជាជួងដែលបន្លឺដាស់តឿនខ្ញុំពីរឿងហ្នឹងតែម្តង។ ដល់ខែធ្នូ ខ្ញុំទ្រាំលែងបាន ក៏សំរេចចិត្តចាប់ផ្តើមដាក់គោលដៅជិះកង់ទៅធ្វើការ បើទោះខ្ញុំជាមនុស្សខ្ជិលយ៉ាងណាក៏ដោយ! មកដល់ពេលនេះ គឺខែតុលា ឆ្នាំ ២០២០ ហើយ ខ្ញុំបានជិះកង់ក្នុងភ្នំពេញដើម្បីទៅធ្វើការ សរុបទៅជិត ៨០០ គីឡូបាត់ទៅហើយ! មិនត្រឹមតែប៉ុណ្ណឹង បើមើលតារាងចំណាយ ក្នុងមួយឆ្នាំ ២០២០ នេះ ខ្ញុំបានចាយលើសាំងម៉ូតូអស់ប្រហែលតែ ១០ ដុល្លារប៉ុណ្ណោះ! និយាយមែន បើមិនបានធ្វើតារាងនេះជារៀងរាល់ខែទេ មិនដឹងថ្មារណាទើបចាប់ផ្តើមជិះកង់ទេ! 

ដូច្នេះហើយ នៅអត្ថបទបន្ទាប់ៗក្នុង កំរង «ក្លាយជាអ្នកមាន»នេះ យើងនឹងរៀនពីរបៀបផ្លាស់ប្តូរចំណាយ និងទំលាប់ជីវិតយើង តែក្នុងអត្ថបទនេះផ្ទាល់ ស្មេរសុំផ្តោតលើរបៀបធ្វើយ៉ាងណា មើលឲ្យឃើញការពិតនៃចំណាយចំណូលយើងសិនណា! 

រូបភាពបានមកពីប្រ៊ូស៊ីរ៉ា ( Brucira)

 

គ្រោងឆ្អឹងនៃតារាងលុយប្រចាំខែ

នៅក្នុងសៀវភៅលុយឬជីវិត តារាងលុយប្រចាំខែដែលអ្នកនិពន្ធផ្តល់ឲ្យគឺវារាងរញ៉េរញ៉ៃ មានភាពសាំញ៉ាំបន្តិច! ដូច្នេះហើយទើបស្មេរបានយកវាមកកែកុនឲ្យសាមញ្ញជាងមុន ដើម្បីស៊ីជាមួយជីវិតរបស់ស្មេរបាន។ តែនិយាយឲ្យត្រង់ទៅ ទោះវាសាមញ្ញប៉ុណ្ណា ឬរញ៉េរញ៉ៃប៉ុណ្ណា ក៏តារាងលុយប្រចាំខែមួយគឺត្រូវមានធាតុផ្សំទាំងនេះ មិនអាចខ្វះបានឡើយ៖ 

– ចំណាយ

– ចំណូល

– តារាងតុល្យការ (balance sheet)

– សំរាប់ចំណាយនីមួយត្រូវមាន៖ តម្លៃជាម៉ោងធ្វើការ ភាពពេញចិត្ត និងភាពស៊ីគ្នាជាមួយគោលដៅជីវិត។ 

តោះហក់ប៉្រូងចូលផ្នែកនីមួយៗនេះតែម្តង! 

ធាតុផ្សំទី ១៖ ចំណាយ 

ស្មេរបានបង្ហាញរបៀបតាមដានចំណាយប្រចាំថ្ងៃ និងប្រចាំខែនៅក្នុងអត្ថបទនេះរួចហើយ !

ធាតុផ្សំទី ២៖ ចំណូល 

និយាយទៅគឺយើងតាមដានវាដូចចំណាយចឹង។ នេះជាប្រភេទចំណូលដែលត្រូវជាមួយជីវិតស្មេរ អ្នកអាចដូរដាក់តាមចិត្ត! 

– ប្រាក់ខែ

– ប្រាក់បានមកពីធ្វើការឯករាជ្យ (freelance work)

– ប្រាក់បន្ថែម ឬ ជាអំណោយពីគេ

– ប្រាក់ចំណេញពីការដូរលុយ

– ការប្រាក់ដែលបានមកពីការវិនិយោគ

និយាយទៅមួយខែអ្នករកលុយបានប៉ុន្មាន គឺត្រូវកត់ទុកឲ្យច្បាស់ថាបានមកពីណាទាំងអស់ សូម្បី ៥០០រៀលក៏មិនឲ្យបាត់ដែរ! 

រូបភាពបានមកពីប្រ៊ូស៊ីរ៉ា ( Brucira)

 ធាតុផ្សំទី ៣៖ តារាងតុល្យការ (balance sheet)

នេះជាកន្លែងដែលអ្នកអាចដឹងថា ក្នុងខែហ្នឹង អ្នកមានតម្លៃខ្លួន (net worth)ប៉ុន្មាន។ នៅអត្ថបទមុននេះ [insert article] យើងបានបកស្រាយថាតម្លៃខ្លួន (net worth) ហ្នឹងអីគេ ហើយគណនាវាយ៉ាងម៉េចរួចហើយ! ដូច្នេះជារៀងរាល់ខែ តារាងតុល្យការនេះនឹងជួយអាប់ដេតតម្លៃខ្លួនអ្នក ឲ្យត្រូវតាមពេលបច្ចុប្បន្នថ្មីៗហ្នឹងហ្មង! 

ពេលដែលយើងធំទៅៗ នោះយើងនឹងត្រូវតាមដានលុយយើងច្រើនច្រកល្ហកទៅ ព្រោះយើងនឹងមានបំណុល លុយជំពាក់ និងលុយវិនិយោគទុនច្រើនទៅៗជាមិនខាន។ ដូច្នេះ ពេលយើងមានបញ្ជីដែលរាយច្បាស់ថា ជារៀងរាល់ខែយើងមានលុយប៉ុន្មានក្នុងផ្នែកណាខ្លះ គឺមានប្រយោជន៍មែនទែន ជាពិសេសសំរាប់ពេលដែលយើងចង់សំរេចចិត្តចាយលុយធំៗក្នុងជីវិត! 

(នេះជាគំរូនៃតារាងលុយប្រចាំខែមួយ)

ចុចទីនេះដើម្បីដោនឡូតគំរូតារាងលុយប្រចាំខែជាខ្មែរ ជា Google Sheet ឬ Excel 

មើលទៅអត់យល់មែន? ណេះ ស្មេរបកស្រាយឲ្យ៖

ដើម៖ នេះជាចំនួនលុយដែលអ្នកមាននៅដើមខែ។ ឧទាហរណ៍ថា បើអ្នកកំពុងធ្វើតារាងសំរាប់ខែតុលា នោះក្នុងជួរ «ដើម» អ្នកគួរកត់លុយដែលអ្នកមាននៅថ្ងៃទី ០១ ខែតុលាហ្នឹងតែម្តង! 

ប្រសិនបើអ្នកទើបចាប់ផ្តើមធ្វើខែដំបូង អ្នកអាចរំលងជួរនេះបាន ព្រោះយើងធ្វើតារាងម្តងៗគឺវាចុងខែទៅហើយ។ នៅខែក្រោយៗ សឹមបំពេញវាចូល ដោយចាំថាជួរ «ដើម» ខែថ្មីជាចំនួនទឹកលុយដែលនៅក្នុងជួរ «ចុង» ខែចាស់!

ចុង៖ ចំនួនលុយដែលអ្នកមាននៅចុងខែ។ ឧទាហរណ៍ បើអ្នកធ្វើតារាងសំរាប់ខែតុលា នោះវាជាចំនួនលុយដែលអ្នកមាននៅថ្ងៃទី ៣១ ខែតុលាហ្នឹងឯង 

ខុសគ្នា៖ ជាលទ្ធផលដែលយើងបានពី «ចុង» ដក «ដើម»។ វាបង្ហាញឲ្យយើងឃើញថា ក្នុងមួយខែហ្នឹង លុយយើងផ្លាស់ប្តូរម៉េចខ្លះ កើនប៉ុន្មាន ថយប៉ុន្មានចឹងទៅ។ 

លុយសន្សំ៖ ជាលុយសន្សំដែលអ្នកមាន រាប់បញ្ចូលទាំងលុយទប់អាសន្នរបស់អ្នកផងដែរ!

លុយដែលគេជំពាក់យើង៖ ជាចំនួនលុយដែលគេផ្សេងជំពាក់យើងមិនទាន់សង។ 

ក្នុងកុងធនាគារ៖ ជាចំនួនលុយក្នុងកុងដែលអ្នកទុកចាយ។ បើរាប់វាក្នុងលុយសន្សំហើយ មិនបាច់រាប់ក្នុងនេះទៀតទេណា!

លុយក្រដាសក្នុងដៃ៖ ជាចំនួនលុយដែលអ្នកមានក្នុងកាបូបលុយពេលហ្នឹង 

វិនិយោគទុន៖ ជាលុយដែលកំពុងជាប់វិនិយោគ ឧទាហរណ៍កំពុងជាប់តុងទីន ឬដាក់ក្នុងកុងធនាគារមានកាលកំណត់អញ្ចឹងទៅ។  

ការប្រាក់ពីការវិនិយោគទុន៖ ជាការប្រាក់ដែលអ្នកបានមកពីការវិនិយោគទុនផ្សេងៗ បើទោះជាវាមិនទាន់ចេញជាសាច់ប្រាក់ក៏ដោយ (ឧទាហរណ៍ ការប្រាក់ពីតុងទីនដែលយើងត្រូវបានរាល់ខែ តែដល់ពេលដេញទើបបានសរុប យើងគួររាប់វាជារៀងរាល់ខែទៅ ដើម្បីលើកទឹកចិត្ត និងបង្ហាញពីចំនួនលុយពិតប្រាកដដែលយើងមាន!)

សរុប៖ បូកសរុបវាចូលគ្នាទៅ!

(បំណុល ឬបង់រំលួស)៖ ប្រសិនបើអ្នកនៅជាប់បង់រំលួសអ្វីមួយ ឬក៏ជាប់បំណុលគេផ្សេង ឬធនាគារនោះ គួរដាក់តំលៃសរុបនៃបំណុលនោះក្នុងជួរនេះ។ 

អបអរសាទរ! ឥលូវចេះធ្វើតារាងតុល្យការប្រចាំខែពាក់កណ្តាលហើយ! 

និយាយទៅ ពេលដែលយើងចេះតាមដានថាមួយខែៗ យើងកើនឬថយ ចំណូល ចំណាយ វិនិយោគទុន លុយសុទ្ធ និងបំណុលហើយនោះ បានន័យថាយើងចេះធ្វើតារាងលុយប្រចាំខែបានពាក់កណ្តាលហើយ! នៅអត្ថបទក្រោយ ស្មេរនឹងសរសេរពីអាពាក់កណ្តាលក្រោយនៃតារាងប្រចាំខែនេះ គឺមាន៖ ការពេញចិត្ត ពេលវេលាការងារដែលយើងចាយ និងភាពស៊ីគ្នាជាមួយគោលដៅជីវិត! ពាក់កណ្តាលដំបូងធ្វើឲ្យអ្នកឃើញការពិតជាក់ស្តែង ឯពាក់កណ្តាលក្រោយនឹងជួយលើកទឹកចិត្តជំរុញឲ្យអ្នកប្តូរការពិតឲ្យក្លាយជាអ្វីដែលអ្នកចង់បាន! 

អត្ថបទនេះជា អត្ថបទមួយក្នុងកំរង «ក្លាយជាអ្នកមាន» ថ្មីរបស់វប្បធម៌ ដែលយើងនឹងមានលំហាត់ និងការបកស្រាយផ្សេងៗ ដើម្បីឲ្យអ្នកអាចបង្កើតជីវិតមួយដែលឈប់ស្ត្រេសរឿងលុយទៀត! ត្រៀមខ្លួនអានហើយនៅហ្អ៎?

1. ប្តូរគំនិតពីប្រាក់ខែនិយមមកតម្លៃខ្លួននិយមវិញ!

2. ក្លាយជាអ្នកមាន៖ តើអ្នកមានដល់កំរិតណា? បូករកតំលៃខ្លួនសរុបអ្នកភ្លាមមក!

3. ក្លាយជាអ្នកមាន៖ តើអ្នកពិតជាធ្វើការបានលុយប៉ុណ្ណឹងក្នុងមួយម៉ោងមែនអត់? សាកគិតម្តងទៀតហ្អី? 

4. របៀបតាមដានចំណាយឲ្យបានកាក់ល្អិតជារៀងរាល់ខែ!

5. ចង់ស្គាល់ខ្លួនឯង ទាល់តែស្គាល់តារាងលុយប្រចាំខែខ្លួនឯងសិន!


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (146)

មិត្ត936641352

· 2021-08-24

sad បាន11កាក់

LEANG X NII

· 2021-08-19

︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎

ហួយ សុភក្រ្ត

· 2021-07-15

☺☺☺

Thang Chamnan

· 2021-07-10

😚

Kim Yan Ck

· 2021-06-23

សូមរួមគ្នាទប់ស្កាតពីជំងឺកូវីដ19ទាំងអស់គ្នា🐉✨

មិត្ត1000066726

· 2021-06-22

H

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

មិត្ត1000038177

· 2021-06-22

សួរស្តីបងប្អូនទាំងអស់គ្នា

Eada

· 2021-06-20

😋

Mr. Dara

· 2021-06-17

ធ្វើម៉េចទៅទើបដឹង? តារាងលុយប្រចាំខែអាចជួយបាន! 

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

Ren February

· 2021-06-17

ok

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

មិត្ត47586551

· 2021-06-17

Good

មិត្ត1000060849

· 2021-06-15

😍😘😍

See Hokikolojo

· 2021-06-13

😀😁😂🤣

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

Ream seavlong

· 2021-06-07

hello bb 🥺♥️🙏

ម៉ាក់ លីហ៊ូ

· 2021-06-07

hi b j 47o16392

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
ទៅកាន់