
TNAOT News
· 2019-02-02
25 Keyboard Shortcuts អាចផ្លាស់ប្ដូរអ្នកពីមនុស្សធម្មតាឱ្យដូចជាអ្នកជំនាញ IT
0
Keyboard Shortcutsជាផ្លូវកាត់មួយដែលសម្រួលដល់ការងាររបស់លោកអ្នកឱ្យកាន់តែលឿន ដោយគ្រាន់តែចុចនៅលើ Keyboard ខ្លីៗ។
ពួកយើងសូមលើកយក Keyboard Shortcuts សម្រាប់ប្រព័ន្ធប្រតិបត្តិការ Window ព្រោះបណ្ដាអ្នកប្រើប្រាស់កុំព្យូទ័របច្ចុប្បន្នគឺកំពុងពេញនិយមប្រព័ន្ធប្រតិបត្តិការមួយនេះ រីឯ Keyboard Shortcuts សម្រាប់ប្រព័ន្ធប្រតិបត្តិការ Mac OS យើងនឹងបង្ហាញនៅអត្ថបទក្រោយបន្ថែមទៀត។
Keyboard Shortcuts ទាំងនេះតម្រូវឱ្យអ្នកអនុវត្តជាក់ស្ដែងតាមអត្ថបទនេះតែម្ដង ដើម្បីឱ្យដឹងច្បាស់តែម្ដងពីភាពខុសគ្នាពេលមិនទាន់សាកល្បង។
Shortcuts ដែលចាំបាច់គួរដឹង
១. Ctrl+Z : Undo
សម្រាប់បញ្ជារត្រលប់ក្រោយ ដូចជាអ្នកច្រលំដៃលុបអក្សរ លុបឯកសារណាមួយ ឬជ្រុលដៃទៅកែអ្វីលើផ្ទាំងកម្មវិធីមួយចំនួន Ctrl+Z នឹងនាំអ្នកត្រលប់មកភាពដើមវិញ។
២. Ctrl + A : Select All
ប្រើសម្រាប់ Select ទាំងអស់ទៅលើតួអក្សរ, File, Folder។
៣. Ctrl + C : Copy
ប្រើសម្រាប់ថតចម្លង តួអក្សរ, File, Folder ទៅដាក់នៅកន្លែងណាមួយទៀតដែលយើងចង់បាន។
៤. Ctrl + V : Paste
បន្ទាប់ពីយើងប្រើ Ctrl + C ដើម្បី Copy រួចហើយ យើងត្រូវចុច Ctrl + V ដើម្បីឱ្យ តួអក្សរ, File, Folder ទាំងនេះបង្ហាញចេញនៅកន្លែងដែលយើងចង់បាន។
៥. Ctrl + X : Cut
បើយើងមិនចង់ថតចម្លង អាចប្រើ Ctrl + X ដើម្បីធ្វើការបម្លាស់ទី តួអក្សរ, File, Folder ទៅតែម្ដង។
៦. Alt + Tab : Switch Screen/Tabs
នៅពេលអ្នកបើកកម្មវិធីច្រើនក្នុងពេលតែមួយ ហើយចង់ប្ដូរទៅកម្មវិធីផ្សេងដោយមិនបាច់ប្រើ Mouse នោះ shortcuts key មួយនេះអាចជួយអ្នកបាន។
៧. Ctrl + Alt + Del : បើកផ្ទាំងកម្មវិធី Task Manager
Task Manager ជាកម្មវិធីសម្រាប់គ្រប់គ្រងកម្មវិធីកំពុងដំណើរការ ពិនិត្យមើលដំណើរការរបស់ CPU, RAM, HDD, Internet គ្រប់គ្រងកម្មវិធីពេលម៉ាស៊ីនដំណើរការដំបូង បិទបើក Service ជាច្រើន និងគ្រប់គ្រងអ្វីៗជាច្រើនទៀត។
៨. Alt + F4 : បិទកម្មវិធី
វាប្រើសម្រាប់បិទកម្មវិធី និងបិទកុំព្យូទ័រផងដែរ។
៩. Ctrl + F : Find
ប្រើសម្រាប់ស្វែងរកតួអក្សរ ឬ File និង Folder ដែលអ្នកកំពុងដំណើរការនៅលើ វាអាចប្រើបាននៅលើកម្មវិធី Microsoft Office គ្រប់ជំនាន់ កម្មវិធី Window Explorer កម្មវិធី Web Browser និងកម្មវិធីផ្សេងៗទៀតជាច្រើនផងដែរ។
១០. Ctrl +H : Find & Replace
ប្រើសម្រាប់ Replace តួអក្សរណាមួយដែលអ្នកបានស្វែងរកដោយប្រើ Ctrl + F នៅខាងលើរួចហើយ។
១១. Ctrl + E : Select the search box
ចុច Ctrl + E នោះ mouse cursor របស់អ្នកនឹងរំកិលទៅ Search Dialog Box។
12. Ctrl + N : Open a new window
ប្រើសម្រាប់បើកផ្ទាំងកម្មវិធីថ្មី។ បើអ្នកកំពុងបើកកម្មវិធី Word ឬ Explorer ហើយអ្នកចុច Ctrl + N វានឹងចេញផ្ទាំងកម្មវិធីទាំងនោះថ្មីមួយទៀត។
១៣. Ctrl + រមួលកងបង្វិលនៅលើ Mouse
នៅពេលអ្នកកំពុងបើកផ្ទាំងកម្មវិធីណាមួយ ចុច Key Ctrl ឱ្យជាប់ បន្ទាប់មករមួលកងបង្វិលដែលមាននៅលើ Mouse នោះផ្ទាំងកម្មវិធីនឹងមានសភាព Zoom In ឬ Zoom Out។
Advanced Shortcut Keys
១៤. Win+L: Lock Screen
ចុច Win+L អ្នកនឹងត្រលប់ទៅផ្ទាំង Lock Screen វារហ័សនិងមានសុវត្ថិភាពសម្រាប់ពេលអ្នកចង់ចេញទៅក្រៅមួយភ្លែតដោយមិនបាច់បិទកុំព្យូទ័រឬមិនចង់ឱ្យនរណាប៉ះពាល់កុំព្យូទ័ររបស់អ្នក។
១៥. Win + D Show Desktop
មិនថាអ្នកកំពុងស្ថិតនៅទីណា ឬកំពុងតែប្រើកម្មវិធីអ្វីនោះទេ Shortcuts Win + D នឹងនាំអ្នកត្រលប់មកកាន់ផ្ទៃ Home Screen មួយរំពេច។
១៦. Win + Tab (+ Shift) : Toggle Task View
Toggle Task View ជា Task បង្ហាញថាយើងកំពុងតែប្រើកម្មវិធីអ្វីខ្លះ ហើយអ្នកអាច Select ចូលទៅកាន់កម្មវិធីទាំងនោះ ដោយគ្រាន់តែចុចប៊ូតុង Shift នៅលើ Keyboard បន្ថែម។
១៧. Win + C : Opens Cortana
ប្រើសម្រាប់បើកកម្មវិធី Cortana ប៉ុន្ដែវាដំណើរការសម្រាប់តែ Window 10 តែប៉ុណ្ណោះ។
១៨. Win + Prtscn : Save Screenshot
ប្រើសម្រាប់ថត Screen ជារូបភាព ដែលយើងកំពុងស្ថិតនៅកម្មវិធីណាមួយ។ `
១៩. Win + I : ប្រើសម្រាប់បើក Settings
២០. Win + S : សម្រាប់ចូលទៅផ្ទាំង Search របស់ Microsoft Window
២១. F2 : Rename
ប្រើសម្រាប់ការប្ដូរឈ្មោះទៅលើ File ឬ Folder
២២. F5 : ប្រើសម្រាប់ Refresh។ វាអាចប្រើបាននៅលើ Desktop, Window Explorer, កម្មវិធី Web Browser...
២៣. Win + X : ផ្លូវកាត់សម្រាប់ចូលទៅកាន់ Menu ពិសេសដែល Microsoft បានលាក់។
២៤. Win + V : សម្រាប់ចូលទៅកាន់ Notifications របស់ Window។
២៥. Win + P : សម្រាប់គ្រប់គ្រងការបង្ហាញទៅលើអេក្រង់។ ជាទូទៅគេប្រើវាសម្រាប់កំណត់ការបង្ហាញពេលយើងប្រើ Monitor 2 ឬចង់បង្ហាញទៅកាន់ Projector។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)