បង្ហោះផ្សាយ

ខ្មែរ

Wow Cambodian

· 2021-04-01

ខ្លែងស្រាក ជាសត្វស្លាបកម្សត់ជាងគេ មានប្រយោជន៍ណាស់សម្រាប់មនុស្ស បែរត្រូវគេស្អប់

#​ប្រជា​ពលរដ្ឋ​ខ្មែរ​​# #ខ្លែងស្រាក# #សត្វ# #សត្វ​បក្សី​# #ការភ័យខ្លាច# #សត្វព្រៃ#

16471

​ប្រជា​ពលរដ្ឋ​ខ្មែរ​​ភាគ​ច្រើន​សុទ្ធ​តែ​បាន​ដឹង​ បាន​ឭ​ និង​បាន​ស្គាល់​ពី​សត្វ​បក្សី​មួយ​ប្រភេទ​ឈ្មោះ​ថា ខ្លែង​ស្រាក​ហើយ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ក៏​នៅ​តែ​ជឿ​ថា ខ្លែង​ស្រាក ជា​សត្វ​ចង្រៃ​ដែល​តែង​តែ​មក​យាយី​ជីវិត​​ពួក​គាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លែង​ស្រាក ជា​បក្សី​មួយ​ប្រភេទ ដែល​ចូល​ចិត្ត​ចេញ​រក​ចំណី​នៅ​ពេល​យប់ ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តែង​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សម្រែក​យំ​របស់​វា។ ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លះ​ជំនឿ​ថា ពេល​ខ្លែង​ស្រាក​ យំ​នៅ​ក្បែរ​ផ្ទះ​អ្នក​ណា​ម្នាក់ ច្បាស់​ណាស់​នឹង​មាន​អ្នក​ស្លាប់​ជា​មិន​ខាន។ ដោយ​សារ​តែ​សំឡេង​មាន​រំ​ញ័រ ខ្ពស់​ជាង​សំឡេង​សត្វ​ស្លាប​ដទៃ​ទៀត។ សំឡេង​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​មាន​ការ​ភ័យ​ខ្លាច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្រង​ឯកសារ​ស្ដីពី​ប្រពៃណី​និង​ទំនៀម​ទម្លាប់​ខ្មែរ​របស់​អ្នក​និពន្ធ មៀច ប៉ុណ្ណ បាន​កត់ត្រាថា តាំង​ពី​យូរ​យា​ណាស់​មក​ហើយ មនុស្ស​ខ្មែរ​ធ្លាប់​ជឿ​ថា ខ្លែង​ស្រាក​ជា​សត្វ​បម្រើ ឬ​ជា​សត្វ​នាំ​សារ​របស់​ខ្មោចព្រាយ​បិសាច​។ តាម​ចំណាំ​បើ​មាន​ខ្លែង​ស្រាក​ទំ​យំ​លើ​ដំបូល ឬ​នៅ​លើ​មែក​ឈើ​ជិត​ផ្ទះ​អ្នក​ណា គឺ​សមាជិក​ក្នុង​ផ្ទះ​នោះ​នឹង​ធ្លាក់​ខ្លួន​ឈឺ ឬ​ស្លាប់​ផង​ក៏​សឹង​មាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​តែ​ប៉ុណ្ណោះ ប្រសិន​សមាជិក​ផ្ទះ​ណា​ម្នាក់​ឈឺ ហើយ​គាប់​ជូន​មាន​ខ្លែង​ស្រាក​មក​ស្រែក​យំ​ក្បែរ អ្នក​ជំងឺ​ក្នុង​ផ្ទះ​នោះ​នឹង​ស្លាប់​ជា​មិន​ខាន។ តាម​ជំនឿ​ខ្មែរ​បាន​ចាត់​ទុក​សត្វ​ខ្លែង​ស្រាក ជា​សត្វ​ដែល​ចាំ​យក​ព្រលឹង​មនុស្ស នៅ​ពេល​មនុស្ស​ណា​ម្នាក់​កំពុង​ឈឺ​ធ្ងន់។ អ្នក​ស្រាវជ្រាវ​ពី​ការ​ក​កើត ការ​វិវត្ត និង​ប្រព័ន្ធ​​ជំនឿ​មនុស្ស លោក​បណ្ឌិត អាំង ជូលាន ឱ្យ​ដឹង​ថា ការ​ជឿ និង​ការ​ភ័យ​ខ្លាច​ទៅ​លើ​ខ្លែង​ស្រាក​ថា ជា​អ្នក​មក​យក​ព្រលឹង​នោះ មិន​មែន​មាន​តែ​ខ្មែរ​ប៉ុណ្ណោះ​ទេ គឺ​មាន​ស្ទើរគ្រប់​ជាតិ​សាសន៍​ទាំង​អស់​ក្នុង​លោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បីជាប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មាន​ការភ័យ​ខ្លាច​ចំពោះ​ខ្លែង​ស្រាក ក៏​អ្នក​វិទ្យា​សាស្រ្ត​នៅ​មិន​ទាន់​បញ្ជា​ក់​បាន​ទេថា សត្វ​ប្រភេទ​នេះ​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ឡើយ។ គេ​គ្រាន់​តែ​ដឹងថា សត្វ​ប្រភេទ​នេះ បាន​ជួយ​មនុស្ស​ទៅ​វិញ។ ខ្លែង​ស្រាក​មាន​ប្រយោជន៍​ដល់​អ្នក​ស្រែ​ច្រើន។ នៅ​ពេល​យប់​ខ្លែង​ស្រាក​ជួយ​ចាប់​កណ្ដុរ ដែល​ចេញ​មក​ស៊ី​ស្រូវ ឬ​ដំណាំ​បន្លែ​របស់​អ្នក​ស្រុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លែងស្រាក​ជា​សត្វ​ស្លាប​កម្សត់​ជាង​គេ​ ទោះ​មាន​ប្រយោជន៍​​​សម្រាប់​មនុស្ស តែ​បែរ​ជា​ត្រូវ​បាន​គេ​ស្អប់ អ្នក​ខ្លះ​ក៏​ជេរ​ អ្នក​ខ្លះ​ឃើញ​ក៏​ដេញ​គប់​។ យោង​តាម​ការ​សិក្សាស្រាវជ្រាវ​មួយ​ចំនួន​បាន​អោយ​ដឹង​ថា ខ្លែងស្រាក​មួយ​គ្រួសារ អាច​ចាប់​កណ្ដុរ​ជា​ចំណី ប្រមាណ​ជា ១៣០០​ក្បាល​ក្នុង​មួយ​ឆ្នាំ។ យើង​ដឹង​ហើយ​ថា​កណ្ដុរ​ជា​សត្វ​ចង្រៃ​បំផ្លាញ​ដំណាំ​កសិកម្ម និង​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជំនឿ​លើ​ខ្លែង​ស្រាក​គួរ​បញ្ឈប់​ការ​បន្លាច​ត​គ្នា​អំពី​សេចក្ដី​ភ័យ​ខ្លាច​ចំពោះ​សត្វ​ប្រភេទ​នេះ ពី​ព្រោះ​បើ​មនុស្ស​មាន​ការ​ភ័យ​ខ្លាច​នឹង​បង្ក​ឱ្យ​កើត​មាន​ជំងឺ​ផ្លូវ​ចិត្ត។ មក​ដល់​បច្ចុប្បន្ន គេ​កត់​សម្គាល់​ឃើញ​ថា ​សត្វ​ប្រភេទ​នេះ​ស្ទើរតែ​បាន​ក្លាយ​ជា​សត្វ​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ទៅ​អនាគត​ប្រហែល​ជា​អាច​ឈាន​ទៅ​រក​ការ​បាត់​បង់​ទៀត​ផង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (39)

Krou Stomuch

· 2021-06-22

យូរទៅក្មេងស្រករក្រោយ ចង់លែងស្គាល់

មិត្ត1000038177

· 2021-06-21

សួរស្តីបងប្អូនទាំងអស់គ្នា

មិត្ត087514952

· 2021-06-18

hi

ញឹម សុីដេត

· 2021-06-17

😎😍😍😍

កូនក្មេង កូនក្មេង

· 2021-06-12

OK

កូនក្មេង កូនក្មេង

· 2021-06-12

OK

Thang Chamnan

· 2021-06-05

🤔🤔

មិត្ត1000056735

· 2021-06-05

មែនតើ

មិត្ត530074432

· 2021-06-03

ជាការពិតសំរាប់ខ្លែងស្រាក នេះ.យើងខ្ញុំជឿ ហើយក៏ធ្លាប់មានប្រវត្តិជាមួយខ្លែងស្រាក់នេះដែរ។

VIPPIV146 PIVPIV146

· 2021-05-29

ជួយចុចឡាចចាំសងវិញចុចឡាចខមមិនផង

ចន្ទ័ ដារ៉ា

· 2021-05-27

😍😍😍😍😍

មិត្ត057344477

· 2021-05-27

សួរស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា🙏🤗🇰🇭! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសូមបងប្អូនទាំងអស់គ្នាជួយចុចឡាចលើការខមិននេះផង🙏🙂 នាងខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្មារួចផុតពីជំងឺឆ្លងកូវីត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷 #ថែទាំសុខភាពយើងដើម្បីគ្រួសារនិងសង្គម🤗 សូមអរគុណ!🙏

Saro sodavin

· 2021-05-26

សួរស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា🙏🤗🇰🇭! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសូមបងប្អូនទាំងអស់គ្នាជួយចុចឡាចលើការខមិននេះផង🙏🙂 នាងខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្មារួចផុតពីជំងឺឆ្លងកូវីត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷 #ថែទាំសុខភាពយើងដើម្បីគ្រួសារនិងសង្គម🤗 សូមអរគុណ!🙏

SMN Studio

· 2021-05-25

សួរស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា🙏🤗🇰🇭! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសូមបងប្អូនទាំងអស់គ្នាជួយចុចឡាចលើការខមិននេះផង🙏🙂 នាងខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្មារួចផុតពីជំងឺឆ្លងកូវីត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷 #ថែទាំសុខភាពយើងដើម្បីគ្រួសារនិងសង្គម🤗 សូមអរគុណ!🙏

មិត្ត217510121

· 2021-05-25

សួរស្តីអ្នកទាំងអស់គ្នា🙏! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសួមអ្នកទាំងគ្នាជួយចុចឡាចលើការខមិននេះផង នាងខ្ញុំ នឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្មារួចផុតពីជំងឺឆ្លងគូវិត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷

  • 1
  • 2
  • 3
ទៅកាន់

ការណែនាំពិសេស