បង្ហោះផ្សាយ

ខ្មែរ

Wow Cambodian

· 2021-04-03

ឧកញ៉ា ម៉ុង ឫ​ទ្ធី ប្រាប់គន្លឹះឲ្យកសិករ​ខ្មែរ ​ចំណេញ​១​គុណ​នឹង​២​ បើយក ល្ពៅឲ្យជាចំណី​សត្វ

#ចំណីសត្វ# #កសិកម្ម# #​ផ្លែ​ល្ពៅ# #សង្គម# #ចិញ្ចឹមសត្វ​#

14676

លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫ​ទ្ធី ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក អម​ដោយសារ​ថា​ "មើល​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឃើញ​កសិករ​នៅ​ខេត្តសៀមរាប បង្ហោះ​អោយ​ជួយ​ទិញ​ផ្លែ​ល្ពៅ ដែល​ពួក​គាត់​ដាំ​បាន​ហើយ គ្មាន​អ្នកទិញ ខ្ញុំ​បាន​ជួយ​ទិញ​ពួក​គាត់ សរុប​ទាំងអស់​បាន​ចំនួន ៦៥០០​គីឡូក្រាម គុណ​ភា​ពមិនសូវ​ល្អ​ទេ​គាត់​ដាំ នៅ​ជិត​ទន្លេ ប៉ុន្តែ​ល្ពៅ​នេះ ស្ពោត​ៗ ខ្វះ​ជាតិ​ទឹក​" ។

"ខ្ញុំ​មាន​សំណូមពរ ដល់​ប្រជា​កសិករ​យើង សូម​មេត្តា កុំ​ចាំតែ​ស្រែក តាម​បណ្តាញ​សង្គម​ខ្លាំង​ពេក វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​របស់​យើង កសិករ​ត្រូវ​តែ​ឆ្លាត​វៃ រាល់​ការ​ដាំ គួរតែ​ចិញ្ចឹមសត្វ​ដូច​ខ្ញុំ​ថតរូប​មួយ​ចំនួន តូច​នៅ​ក្នុង​នេះ ពេល​យើង​លក់​មិន​ចេញ​នោះ ត្រូវ​តែ​យក​មក​អោយ​សត្វ​ស៊ី បើ​យើង​គិត​ពី​តម្លៃ​វិញ វា​មិន​ថ្លៃ​ជាង​ចំណី​សត្វ​ទេ គឺ​ផ្លែ​ល្ពៅ​នេះ ៦០០​រៀល ក្នុង​មួយ​គីឡូក្រាម ឈ្នួល​ដឹក​ជញ្ជូន ២០០​រៀល​ទៀត​ពី​ខេត្តសៀមរាប មក​ភ្នំពេញ សរុប​៨០០​រៀល ក្នុង​មួយ​គីឡូក្រាម បើ​យើង​គិត​ពី​តម្លៃ​ចំណី​សត្វ ពេល​នេះ​គឺ ១៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម ប្រមាណ​ជា​៤២៥​ដុល្លារ​ក្នុង​មួយ​តោន" ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ កសិករ​ដាំ​ល្ពៅ​នៅ​តាម​ចំការ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កំពុង​ខកចិត្ត ព្រោះ​ផ្លែ​ល្ពៅ​បន្ត​ធ្លាក់​ចុះ​រហូត​ត្រឹម​១០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខុស​ពី​ប៉ុន្មាន​ថ្ងៃមុន​លក់​បាន​២៥០​រៀល។ នេះ​ជា​ការ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មានកាលពីពេលកន្លងទៅ នៅ​ចំណុច​មាត់​កំពង់ទឹក ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (30)

មិត្ត641291649

· 2021-04-04

😎

កែវស្រីស្រស់

· 2021-04-04

ចូលរួមការពារទាំងអស់គ្នារការពារខ្លួនអ្នកនិងគ្រួសារអ្នកពីជំងឺកូវីដ19😷😷

៚ថងខាវ៚

· 2021-04-04

វាក៏ជួយ កាត់បន្ថយការប្រើប្រាស់ចំណីទិញ វាជួយបន្ថយការស្ទះហាងឆេង កសិករដែលលក់ល្ពៅមិនដាច់ខណៈ កូវិតនេះ

IX Bily

· 2021-04-04

wow

កូនពៅ តុលា

· 2021-04-04

👍👍👍👍😍😍😍

Mak Sopheak

· 2021-04-04

😍😍😍

មិត្ត087514952

· 2021-04-04

hello

ជីវិតមាន តែម្ដង

· 2021-04-04

ប៉ុន្មានថ្ងៃនេះ មើលវីដេអូរអាក់រអួលវិលខ្ញាល់ ទម្រាំគ្រប់៣០ហ្នឹង ត្រូវចូលកម្មវិធីច្រើនដង មានបងប្អូនណាដូចខ្ញុំទេ!

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

មិត្ត51131488

· 2021-04-04

hii

rath Visal kon khmer

· 2021-04-04

iskxf

rath Visal kon khmer

· 2021-04-04

wow so cool

Phara Gon

· 2021-04-04

ok

Dim Borith

· 2021-04-04

ឯកឧត្តមបណ្ឌិត ម៉ុងឬទ្ធី ជាអ្នកមានពិតប្រាកដ ព្រោះមានទាំងទ្រព្យសម្បត្តិ គុណធម៌ និងសីលធម៌

អ៊ុំ ឆាត់ទីប៉ូ

· 2021-04-04

😃😃😃😃😃😃

មិត្ត475785568

· 2021-04-04

😎😎😍😍😍

  • 1
  • 2
ទៅកាន់

ការណែនាំពិសេស