
Hean Monyrothna
· 2021-04-12
វិធីលាងមុខ ធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាតនិងច្បាស់ជាងពីមុន
#សម្អាត# #ស្បែក# #គន្លឹះថែទាំសុខភាព# #សុខភាព# #Moisturizer#
6792
មានផ្ទៃមុខស្អាតដែលមើលទៅស្រស់ស្អាត ច្បាស់ និងក្មេងជាងវ័យដែលមនុស្សគ្រប់គ្នាចង់បាន អ៊ីចឹងហើយមនុស្សជាច្រើនបានព្យាយាមរកវិធីផ្សេងៗដើម្បីប្រើសម្រាប់ស្បែកមុខរបស់ខ្លួនឯង ប៉ុន្តែដឹងដែរឬទេថាគ្រាន់តែយើងលាងមុខបានត្រឹមត្រូវនឹងជួយអោយយើងមានមុខស្រស់ស្អាតដោយមិនងាយកើតមុន។ វិធីទាំង ៥ យ៉ាងដើម្បីលាងសម្អាតមុខរបស់អ្នកអោយស្បែកស្រស់ស្អាត
1. ជូតគ្រឿងសម្អាងមុនពេលលាងមុខ
ការជូតគ្រឿងសម្អាងចេញមុនពេលលាងសម្អាតមុខរបស់អ្នកដោយRemover វានឹងជួយសម្អាតមុខបានមួយជំហាន ដូច្នេះការលាងសម្អាតស្បែកមុខគឺវាមានភាពងាយស្រួលខ្លាំង ព្រោះតែគ្រឿងសំអាងខ្លះមិនអាចលាងសម្អាតដោយសាប៊ូឬពពុះសម្អាតធម្មតាបានទេ ដូច្នេះហើយត្រូវចាំបាច់ក្នុងការសមា្អតដោយ Remover ជាមុនសិន។

រូបតំណាង
២- លាងមុខរបស់អ្នកថ្នមៗ
លាងមុខខ្លាំងៗគឺមិនបានធ្វើឲ្យផ្ទៃមុខស្រស់ស្អាតឡើងទេ ប៉ុន្តែអាចបណ្តាលឱ្យស្បែកមុខមានការរបកនិងមានការរលាក ម៉្យាងទៀតត្រដុសមុខខ្លាំងៗ វាក៏ជាហេតុផលមួយដែលធ្វើឲ្យមានផ្ទៃមុខជ្រួញមុនវ័យទៀតផង ដូច្នេះយកល្អគួរតែលាងមុខយ៉ាងថ្នមៗដើម្បីចិញ្ចឹមស្បែកមុខ។ដោយការលាងមុខឲ្យបានត្រឹមត្រូវនោះជាដំបូងយើង ច្របាច់យកហ្វូម ដាក់លើបាតដៃ បន្ទាប់មកយកហ្វូម នោះត្រដុសនៅលើផ្ទៃមុខរួចម៉ាស្សាថ្នមៗមួយសន្ទុះ បន្ទាប់មកលាងសម្អាតចេញឲ្យសព្វ។ដែលសំខាន់នោះគួរជ្រើសរើសសាប៊ូឬហ្វូមលាងមុខណាដែលទន់នៅលើស្បែក។
3. ជូតមុខរបស់អ្នកឱ្យស្ងួតដោយកន្សែង
ពេលលាងមុខរួចរាល់ហើយ ជូតមុខរបស់ឱ្យស្ងួតដោយកន្សែងហើយត្រូវជូតយ៉ាងថ្នមដៃបំផុត មិនត្រូវជូតខ្លាំងៗដាច់ខាត ហើយត្រូវរើសកន្សែងណាដែលស្អាតទន់មិនរឹងផងដែរ ដើម្បីកុំឲ្យមានការរលាកស្បែក។

រូបតំណាង
៤. ជូតសម្អាតមុខដោយToner
បន្ទាប់ពីលាងសម្អាតមុខរួចរាល់អស់ហើយ មុនពេលលាបក្រែមថែរក្សាស្បែកនោះ យើងគួរជូតមុខជាមួយ Toner ដើម្បីសម្អាតផ្ទៃមុខជាមុន ដើម្បីជាការសម្អាតមុខឱ្យបានស្អាតម្តងទៀត។Toner នឹងសម្អាតបានយ៉ាងពិសេសទៅក្នុងរន្ធញើស ហើយវាក៏ជួយថែរក្សាស្បែកបានទៀតផង។ប៉ុន្តែយើងក៏ត្រូវជ្រើសរើស Toner ណាដែលសមស្របជាមួយប្រភេទស្បែករបស់យើងដូចគ្នាដើម្បីទទួលបានលទ្ធផលល្អបំផុត។
៥- ចិញ្ចឹមស្បែកមុខជាមួយ Moisturizer(ជាតិសំណើម)
បន្ទាប់ពីលាងមុខឲ្យស្អាតរៀបរយហើយ គួរតែត្រូវបំប៉នជាមួយនឹង Moisturizer ភ្លាមៗ ដើម្បីបន្ថែមសំណើមឲ្យរលោងនិងទន់ដល់ស្បែក វាក៏ជួយស្តារស្បែកដែលស្ងួតនិងខូចដើម្បីត្រលប់ទៅជាស្បែកដែលមានសុខភាពល្អបានទៀតផង។ដូច្នេះកុំធ្វេសប្រហែសជាមួយការថែរក្សាស្បែករបស់អ្នកជាមួយ Moisturizer ដាច់ខាត ។
ការលាងមុខឱ្យបានត្រឹមត្រូវ វានឹងជួយសម្អាតមុខបានយ៉ាងល្អបំផុត និងធ្វើឱ្យស្បែកមុខស្រស់ស្អាតនូវអ្វីដែលលោកអ្នកចង់បាន។ ហើយថែមទាំងជួយកាត់បន្ថយបញ្ហាផ្ទៃមុខផ្សេងៗទៀតដែលអាចកើតឡើងបានទៀតផង ដូច្នេះចូរយើងលាងសម្អាតមុខនិងថែរក្សាស្បែកឱ្យបានត្រឹមត្រូវ។

រូបតំណាង
ប្រភព:Sanook
សម្រួល៖ រតនា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (34)
KHEM RIM
· 2021-05-13
ស្អាតណាស់
មិត្ត502281755
· 2021-05-08
🤔🤔🤔
មិត្ត46266968
· 2021-05-07
👍👍
Ly Chhunny ID7750276
· 2021-05-05
😃😃😃😃
Wemediaគឺជាកម្មវិធីម
· 2021-05-04
👍
ណារិន ក្មេង
· 2021-05-04
😍😍😍😍
MangVanneth
· 2021-04-29
ល្អ
មិត្ត98981517
· 2021-04-29
😷🙏😷🙏
Mikova Pen
· 2021-04-29
mae hg
ចន្ទ័ ដារ៉ា
· 2021-04-28
😍😍😍😍
សុធាង
· 2021-04-27
😀😀
មិត្ត902618476
· 2021-04-24
😘😘😍
មិត្ត087514952
· 2021-04-24
Comment អោយ ឆ្ងាយ ៗ ពី គ្នា បន្តិច ដើម្បី រក្សា គម្លាត ការ ពារ ទាំង អស់ គ្នា តែ ហ៊ាន ក្បែរ គេ ចាប់ យក ឃុំ 14 ថ្ងៃ លូវ ហើយ បង ប្អូន សូម អរ គុណ!😂😂
មិត្ត278787202
· 2021-04-23
ល្អ
មិត្ត46805084
· 2021-04-23
😍😍😍😍😍
- 1
- 2
- 3
ទៅកាន់