
Knongsrok
· 2021-04-20
តាមក្បួនហុងស៊ុយ៖ អ្នកប្រើកាបូបលុយត្រូវជៀស ៥ ចំណុចនេះ បើមិនចង់ស៊យជួបបញ្ហាលុយកាក់
#ហុងស៊ុយ# #រហែក# #ចំណេះដឹង# #អប់រំ និងការងារ# #កាបូបលុយ#
4389
កាបូបលុយ ត្រូវបានគេប្រើប្រាស់សម្រាប់ដាក់លុយឬឯកសារសំខាន់ណាមួយ។ ប៉ុន្តែតាមក្បួនហុងស៊ុយ ប្រសិនអ្នកប្រើប្រាស់វាខុសរបៀប ក៏វាក្លាយទៅជាកំហុសនាំឲ្យអ្នកមិនអាចមានបាន ហើយរមែងជួបបញ្ហាលុយកាក់ឥតឈប់៖
៥) ហាមប្រើកាបូបលុយរហែកឬចាស់ពេក
តំណចាស់ពីបុរាណបានពោលថា ប្រសិនអ្នកប្រើប្រាស់កាបូបលុយរហែក នោះលុយដែលរកបានទាំងប៉ុន្មានក៏មិនសល់នោះដែរ។ ជាងនេះកាបូបលុយដែលរហែករញ៉ែក៏ពិបាកនឹងអូសទាញសំណាងចូលមកក្នុងជីវិតដូចគ្នា។
បែបនេះកាបូបនោះចាស់ហើយ ឬរហែកហើយ គួរចំណាយលុយប្តូរយកកាបូបថ្មីដែលសមរម្យមួយ ដោយមិនចាំបាច់តែវាមានតម្លៃថ្លៃនោះទេ។
៤) កាបូបលុយដែលគ្មានរបៀបរៀបរយ
វាប្រៀបបានដូចជាផ្ទះដែលយើងរស់នៅ ទោះកន្លែងតូចចង្អៀតតែស៊ីសងលើយើងចេះរៀបចំ គឺយើងអាចរស់នៅបានស្រួល។ កាបូបលុយក៏ដូចគ្នា ទោះមានលុយតិចច្រើន ចូររៀបវាដាក់ឲ្យមានរបៀប ដើម្បីស្រូបយកថាមពលល្អចូលមកក្នុងជីវិត។
៣) ហាមកាន់កាបូបគ្មានលុយ
ទោះមិនមានលុយនឹងដុំដាក់ដូចគ្នា តែយ៉ាងហោចក៏ត្រូវឲ្យមានមួយសន្លឹកនៅខាងក្នុងហ្នឹងដែរ។ ការដាក់លុយឬរបស់សំណាងក្នុងកាបូប គឺជារបស់ទាញលាភឲ្យចូលក្នុងជីវិត។
២) កុំដាក់វិក្កយបត្រ ឬក្រដាសស្នាមទូទាត់ផ្សេងៗ
ហាមផ្តាច់កុំប្រមូលវិក្កយបត្រ ឬក្រដាសស្នាមទូទាត់ ជំពាក់លុយ ឬឲ្យគេខ្ចីលុយផ្សេងៗមករក្សាទុកក្នុងកាបូបលុយ។ តាមក្បួនទម្លាប់ដាក់របស់ទាំងនេះ នឹងនាំឲ្យអ្នកជាប់ជំពាក់គេកាន់តែច្រើន ឬអ្នកមិនធ្លាប់ជាប់ជំពាក់គេ ក៏អាចនឹងធ្លាក់ទៅចំណុចហ្នឹងបានដែរ។
១) កុំឲ្យកាបូបលុយទៅគេ
ទោះកាបូបនោះចាស់ ហើយមើលឃើញថាថ្មីសម្រាប់ភ្នែកអ្នកដទៃ ក៏មិនត្រូវផ្តល់ទៅឲ្យគេនោះដែរ មិនថាជាបងប្អូនឬសាច់ញាតិជិតស្និទ្ធបែបណាឡើយ។ បើចង់ឲ្យ គឺត្រូវតែទិញថ្មី។
វាពុំបាននាំផលអាក្រក់ដល់យើងទេ តែអ្នកដែលទទួលកាបូបតពីយើងនោះ គេនឹងជួបសំណាងមិនល្អនៅក្នុងជីវិត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា

សកម្មភាពអ្នកលេងគុនខ្មែរជួរមុខកម្ពុជា កំពុងរុំដៃ និងរៀបចំខ្លួនត្រៀមឡើងប្រកួតជាមួយកីឡាករចិន នៅក្នុងព្រឹត្តការណ៍ ព្រឹត្តិការណ៍ សង្វៀង “Krud Kun Khmer To China 2

ប្រឹងជាមួយភាពអត់ធន់-(Stay patient and keep going)

បំភ្លេចអតីតកាល

យោបល់ទាំងអស់ (0)