បង្ហោះផ្សាយ

ខ្មែរ

Sophat

· 2019-02-08

កាដូដែលល្អបំផុតសម្រាប់មនុស្សស្រីក្នុងថ្ងៃ Valentine Day

0

មនុស្សប្រុសមួយចំនួនប្រហែលជាពិបាកស្មានចិត្តមនុស្សស្រីណាស់ ថានាងចង់បានអ្វីនៅថ្ងៃទិវានៃសេចក្តីស្រលាញ់ដែលជិតនិងមកដល់ក្នុងពេលខាងមុខនេះ ពេលនេះខាងយើងខ្ញុំនិងបង្ហាញប្រធានបទ កាដូដែលល្អបំផុតសម្រាប់មនុស្សស្រីពេញចិត្តក្នុងថ្ងៃ Valentine Day 

sampleCover5.jpg

១ . បាច់ផ្កា

មនុស្សស្រីជាទូទៅភាគស្រលាញ់ផ្កាខ្លាំងណាស់ ជាពិសេសគឺផ្កាកូលាបបើទោះជាផ្កាយកមកធ្វើអ្វីមិនបានក៏ដោយប៉ុន្តែវាគឺមានន័យខ្លាំងណាស់ចំពោះនារីៗ បើមិនបានមួយបាច់ មានតែមួយទងហើយខ្ចប់វាអោយសមរម្យទៅក៏បានដែរ។ 

២.jpg

២. ទូរស័ព្ទ

យើងដឹងហើយថាទូរស័ព្ទមានអត្ថប្រយោជន៍ណាស់សម្រាប់មនុស្សគ្រប់គ្នាសម្រាប់ក្នុងប្រើការទំនាក់ទំនងឫធ្វើការងារផ្សេងៗ  អញ្ចឹងបើសិនជាអ្នកទិញទូរស័ព្ទដែលសេរីទំនើបឫសេរីលើសទូរស័ព្ទដែលនាងប្រើរាល់ថ្ងៃ នាងនឹងមានអារម្មណ៍ថាសប្បាយចិត្ត ព្រោះនាងបានប្តូរសេរីនិងអាចប្រើស្រួលជាងមុនក៏ថាបាន ។ 

8af26a4b8c0eb7bb92ee3a901b5929e3347bd78c.jpg

៣. គ្រឿងអលង្ការ

ដូចដែលយើងបានដឹងស្រាប់ហើយថានារីៗសម័យនេះគឺចូលចិត្តតែងខ្លួននិងពាក់គ្រឿងលម្អខ្លួនប្រចាំ ដូច្នេះបើសិនជាអ្នកជូនជាកាដូរគ្រឿងអលង្ការទៅមនុស្សជាទីស្រលាញ់របស់អ្នកនាងពេញចិត្តព្រោះវត្ថុទាំងនេះនាងចូលចិត្តប្រើជាប្រចាំ ។ 

៤. សៀវភៅអាន

121-730x484.jpg

មនុស្សស្រីមួយចំនួននាងចូលចិត្តការៀនសូត្រនិងអានសៀវភៅខ្លាំងបំផុត ដូច្នេះនាងមិនសូវជាចូលចិត្តភាពហ៊ឹហារប៉ុន្នានទេ នាងចង់បានត្រឹមសៀវភៅដែលជាចំណង់ចំណូលចិត្តនាងតែប៉ុណ្ណោះ ។ 

៥. គ្រឿងសម្រាប់ Make Up

8af26a4b8c0eb7bb92ee3a901b5929e3347bd78c.jpg

បើសិនជាមនុស្សប្រុសទិញគ្រឿងតុបតែងខ្លួនអោយមនុស្សដែលខ្លួនស្រលាញ់នាងប្រាកដជាភ្ញាក់ផ្អើលខ្លាំងហើយ ព្រោះមិននឹកស្មានថាមនុស្សប្រុសដែលនាងស្រលាញ់ដឹងថាថានាងប្រើគ្រឿង Make Up ម៉ាកអ្វីខ្លះ ហើយវាក៏អាចជួលសម្រាលការចំណាយរបស់នាងផងដែរព្រោះជាការប្រើប្រចាំ ។ 

ការពិតទៅអ្នកអាចជាកាដូរពិសេសសម្រាប់នាងក៏ថាបាន ព្រោះនាងស្រលាញ់ក៏អ្នកខ្លាំង នាងអាចនិងមិនត្រូវការ ឫមិនចង់បានអ្វី ក្រៅពីពីមានអ្នកនៅក្បែរនិងកំដរនាងក្នុងថ្ងៃពិសេសនេះក៏ថាបាន ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់