 
 Wow Cambodian
· 2021-05-22
មិនដឹងសោះ! ចម្លាក់រូបដំរីក្បាល៣នៅក្លោងទ្វារទាំងប្រាំនៃរាជធានីអង្គរធំ គឺធំជាងគេបង្អស់ក្នុងសិល្បៈខ្មែរ
#សិល្បៈខ្មែរ# #ចម្លាក់រូបដំរី# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #រាជធានីអង្គរធំ#
12423
នៅសម័យបុរាណ បើយើងនិយាយអំពីដំរីជាទូទៅនៅក្នុងសង្គមខ្មែរ វាជាសត្វដែលមានភាពស្និទ្ធស្នាលជាមួយ មនុស្សទាំងការរស់នៅ និងកិច្ចការស្ថាបនាសំណង់នានា ព្រោះគេគិតថាទោះជាសត្វព្រៃកាចនិងមានកម្លាំងខ្លាំង តែវាជាសត្វងាយផ្សាំងឲ្យមានចរឹកស្លូតបូត និងងាយប្រើប្រាស់សម្រាប់ការងារធ្ងន់ៗ មិនតែប៉ុណ្ណោះ គឺអាចចូលរួមក្នុងសមរភូមិចម្បាំងទៀតផង។
នៅក្នុងសិលាចារឹកខ្មែរបុរាណ ពាក្យដំរីគេប្រើប្រាស់ខុសគ្នាមួយចំនួនដូចជា តំរិ តំឫ តំរេ តំរយ្យ ដែលខ្លះគឺជាអំណោយរបស់ស្តេច ឬមន្រ្តីដល់ទីប្រាសាទ។ នៅក្នុងព្រហ្មញ្ញសាសនា ដំរី ជាយានជំនិះរបស់ ព្រះឥន្រ្ទ ដែលជាស្តេចនៃស្ថានសូគ៌ ជាទេពតំណាងឲ្យផ្គររន្ទះ និងជាលោកបាលប្រចាំ នៅ ទិសខាងកើត។ ដំរី របស់ព្រះឥន្រ្ទមានឈ្មោះ ថា “ឰវ៌ត” ដែលពាក្យនេះ ជាភាសាសំស្រ្កឹត សំដៅលើ ដំរីដែលបាន មកពីការកូរសមុទ្រទឹកដើម្បី យកទឹក អម្រឹត ហើយព្រះឥន្រ្ទ ជ្រើសរើសយកធ្វើជាយានជំនិះ។

ព្វវ៌ត ជាស្តេចនៃដំរីទាំងឡាយ មានសម្បុរស ភ្នែកក្រហម ភ្លុកវែងមុតចំនួន៤ ដែលភ្លុកនេះអាចចាក់ទម្លុះទៅក្នុងវត្ថុផ្សេងៗ និងប្រមោយចំនួន៧។ ពេលខ្លះ ឰវ៌ត មានឈ្មោះផ្សេងៗទៀតដូចជា អធ្រ-មតគ ដែលមានន័យថា ដំរីពពក, នគ-មលល មានន័យថា ដំរីប្រយុទ្ធ, អរកសូតរ មានន័យថាបងប្អូនប្រុសរបស់ព្រះអាទិត្យ។ តាមឯកសារផ្សេងៗបាននិយាយខុសៗគ្នាពីដើមកំណើត និងសកម្មភាពរបស់ដំរីឰវ៌ត ដូចជានៅក្នុងគម្ពីរបុរាណនៅក្នុងរឿងរាមាយណ៍ រឿងមហាភារត ក្នុងអត្ថបទមតនហ្គលិល និងជាស្តេចដំរីនៃសាសនាហិណ្ឌូនៃគម្ពីរនិលគន្ធ។
ក្នុងគម្ពីរបុរាណ ដំរីនេះកើតចេញពីលទ្ធផលនៃការកូរសមុទ្រទឹកដោះក្នុងដំណាក់កាលចុងក្រោយជាមួយសត្វ វត្ថុ និងទេពដទៃទៀតមុននឹងទទួលបានទឹកអម្រឹត។ ព្រះឥន្រ្ទបានស្នើសុំយកដំរីនេះជាយានជំនះ ដោយឲ្យឈ្មោះថា ឰវ៌ត ហើយអាចហោះទៅស្ថានសួគ៌ជាមួយព្រះឥន្រ្ទ និងក្លាយជាទិសបាលមួយក្នុងចំណោមទិសបាលទាំង៨ គឺទិសខាងកើត។ នៅក្នុងរឿងមហាភារត ព្វវ៌តជាកូនទី៣រវាងកស្យាផនិងកទ្រុ និងត្រូវគេចាត់ទុកថាជាពស់ដ៏អស្ចារ្យមួយ។

បើតាម ប្រភពពី Culture & Art នៅក្លោងទ្វារទាំងប្រាំនៃក្រុងអង្គរធំ មានចម្លាក់រូបដំរីក្បាលធំជាងគេបង្អស់នៅក្នុងសិល្បៈខ្មែរ ដែលគេឆ្លាក់ដំរីព្វវ៌តមានក្បាលបីឆ្លាក់នៅជ្រុងទាំងបួននៃច្រកនីមួយៗ ហើយនៅខាងលើជាព្រះឥន្រ្ទអមដោយទេវីពីរនាក់នៅសងខាង ប្រមោយទាំងបីកាន់ផ្កាឈូក នៅពីក្រោមមានចម្លាក់ត្រី ក្រពើ និងបក្សីផ្សេងៗ។
ជានិមិត្តរូប ចម្លាក់ដំរីក្បាលបីនៅក្លោងទ្វារក្រុងអង្គរធំនេះ គឺចង់បង្ហាញអំពីលទ្ធផលនៃការកូរសមុទ្រទឹកដោះ ដែលបង្ហាញផ្ទាល់នៅលើដីដោយមានប្រាសាទបាយ័ននៅចំកណ្តាលជាស្នូលនៃភ្នំមន្ទរ កសិន្ធុទឹកតំណាងឲ្យមហាសមុទ្រ ហើយសុរនិងអសុរដែលឈរទាញនាគតំណាងឲ្យសកម្មភាពកូរសមុទ្រទឹកដោះ។
ចំណែក នៅប្រាសាទព្រះថ្កោល (នៅតំបន់ប្រាសាទបាកាណ) គេបានឆ្លាក់រូបដំរីក្បាលបីព្វវ៌តនៅតាមជ្រុងប្រាង្គកណ្តាលនៃប្រាសាទ ដែលនៅខាងលើមានរូបចម្លាក់គ្រុឌនៅពីលើ និងនៅពីលើគ្រុឌមានចម្លាក់សត្វហង្សតម្រៀបគ្នា។ ជានិមិត្តរូបបែបនេះ គឺគេចង់ភ្ជាប់សំណង់ប្រាសាទដែលឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាននេះ កាន់តែមានអនុភាពខ្ពង់ខ្ពស់ឡើងដូចអំណាចសត្វអទិទេពនេះដែរ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ
 
 សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក
 
 មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ
 
 តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ
 
  
  
  
  
  
 
យោបល់ទាំងអស់ (25)
ប៉ុល សុភណ្ឌ័
· 2021-12-06
😍
ថន សូភី
· 2021-08-14
មើលហើយនឹកឃើញតែរឿងចាស់ៗល្អៗ
FAVSONG
· 2021-07-16
I love Angkor wat
Eii Net
· 2021-06-13
សួរស្តីបងៗ🤗🙂
មិត្ត502281755
· 2021-06-13
🤔🤔🤔
Thang Chamnan
· 2021-06-02
ពិតជាមហាអស់ចា
មិត្ត762026086
· 2021-05-31
❤️❤️❤️❤️🤟💪
Ły Ły Ły Ły
· 2021-05-26
សួរស្តីអ្នកទាំងអស់គ្នា🙏! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសួមអ្នកទាំងគ្នាជួយចុចឡាចលើការខមិននេះផង ខ្ញុំបាទនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្មារួចផុតពីជំងឺឆ្លងគូវិត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷សួរស្តីអ្នកទាំងអស់គ្នា🙏! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសួមអ្ន
មិត្ត64854969
· 2021-05-24
😍😍😍
មិត្ត1000038373
· 2021-05-24
😍
ឈិន ដាលី
· 2021-05-23
សួរស្ដីអ្នកទាំងអស់គ្នា🙏ខ្ញុំជាសមាជិកថ្មីទើបនឹងចុះឈ្មោះលេងTNAOTមិនសូវចេះលេងទេសូមអ្នកទាំងអស់គ្នាជួយlikeខម្មិនខ្ញុំនេះផង ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនរឹកហើយខ្ញុំនឹងចុចlikeខម្មិនអ្នកទាំងអស់គ្នាវិញ😍❤️យើងត្រូវការពារខ្លួនពីកូវីដ19ទាំងអស់បីកុំបីខាន _ត្រូវរក្សារគន្លាត _កាងដៃនឹងសារប៊ូរឬអាកុល _ត្រូវនៅក្នុងផ្ទះបើមិនមានការចាំបាច់🙏❤️😍សូមឲ្យអ្នកទាំងអស់គ្នាជួបតែសំណាងល្អ❤️😌
ID77151805
· 2021-05-23
សួរស្តីអ្នកទាំងអស់គ្នា🙏! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសួមអ្នកទាំងគ្នាជួយចុចឡាចលើការខមិននេះផង ខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្មារួចផុតពីជំងឺឆ្លងគូវិត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷❣️
Ah So Bin
· 2021-05-23
ពិតជាអស្ចារ្យ៍ណាស់🥰
មិត្ត70682875
· 2021-05-23
ចូលរួមថែរក្សាទាំងអស់គ្នា😊
មិត្ត1000034028
· 2021-05-23
សួរស្តីអ្នកទាំងអស់គ្នា🙏! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសួមអ្នកទាំងគ្នាជួយចុចឡាចលើការខមិននេះផង ខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្មារួចផុតពីជំងឺឆ្លងគូវិត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷❣️
- 1
- 2
ទៅកាន់