
Peagn
· 2019-02-12
ជិះម៉ូតូស៊េរីទំនើបចូលលួចទូរស័ព្ទ១គ្រឿង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នៅក្រុងប៉ោយប៉ែត
0
បន្ទាយមានជ័យ៖ យុវជនម្នាក់ ជិះម៉ូតូកប់ស៊េរីចូលលួចទូរស័ព្ទដៃ១គ្រឿងត្រូវសមត្ថកិច្ចវាយខ្នោះនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី១២ខែ កុម្ភៈ ឆ្នាំ ២០១៩ ចូលលួចនៅហាងលក់ទូរស័ព្ទមួយកន្លែងក្បែរផ្ទះសំណាក់ពានមាស នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យឈ្មោះ សឺន សុភ័ក្រ អាយុ២១ឆ្នាំ ស្នាក់នៅក្បែរសាលាមនោរម្យ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថា ពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1P-6841ឈប់ដើរចូលធ្វើជាទៅទិញកាតទូរស័ព្ទ ក៏ឆ្លៀតឱកាសធ្វើសកម្មភាពលួចទូរស័ព្ទដៃ ១គ្រឿងម៉ាកIphone 6 ពណ៍ខ្មៅ តែត្រូវម្ចាស់ឃើញទាន់ស្រែកត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្បែរនោះឃាត់ខ្លួនតែម្តង។
ក្រោយពីសមត្ថកិច្ចឃាត់ បានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា ប្រភេទម៉ាទឹកកក១កញ្ចប់ អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន១ កាបូបដាក់លុយ១ ទុកក្នុងកែបម៉ូតូ ។បច្ចុប្បន្នត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំ កសាងសំណុំរឿងចាត់ការបន្ត៕សៅនៅ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់