បង្ហោះផ្សាយ

ខ្មែរ

Wow Cambodian

· 2021-06-16

"ភៃសជ្យគុរុ" ឬ​ព្រះពុទ្ធស្ដេចថ្នាំ អាទិទេព​ក្នុងពុទ្ធសាសនាមហាយាន តែងមានវត្តមាន តាម​មន្ទីរពេទ្យបុរាណ

#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ព្រះពុទ្ធស្ដេចថ្នាំ# #​មន្ទីរពេទ្យបុរាណ# #ភៃសជ្យគុរុ#

10365

"ស្រីភៃសជ្យគុរុវៃទូរ្យប្រភរាជ" គឺជា​ព្រះនាម​របស់​អាទិ​ពុទ្ធ​ក្នុង​ពុទ្ធសាសនា​មហាយាន​។ ភៃសជ្យ ជា​ពាក្យ​សំស្ក្រឹត​ដែល​ត្រូវ​នឹង​ពាក្យ​បាលី​ថា​ ភេសជ្ជ មាន​ន័យ​ថា​ថ្នាំ គ្រឿង​កែ​រោគ។ ​ភៃសជ្យគុរុ​ មាន​ន័យ​ថា «គ្រូថ្នាំ»។ នេះ​បើ​តាម​ការ​បកស្រាយ​របស់​ប្រភព​​ ខ្លីៗពី​សិលាចារឹក​ខ្មែរ​បុរាណ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រោគ​ដែល​ព្រះអង្គ​ព្យាបាល​គឺ​ទុក្ខ​ ថ្នាំ​ដែល​ព្យាបាល​គឺ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ទ្រង់។ គេ​ជឿ​ថា​អ្នក​ជំងឺ​អាច​សះ​ស្បើយ ​ពី​ជំងឺ​ដោយ​គ្រាន់​តែ​​ស្ទាប​អង្អែល​ប្រតិមា ​ឬ​ចម្លាក់​ព្រះពុទ្ធ​អង្គ​នេះ។ មាន​គម្ពីរ​ដែល​គេ​ប្រែ​ទៅ​ជា​ភាសា​ចិន​ នៅ​សតវត្ស​ទី​៤​អំពី​ព្រះ​ភៃសជ្យគុរុ​ ដែល​បង្ហាញ​ថា​ព្រះអង្គ​ក្លាយ​ជា​ព្រះពុទ្ធ​នៅ​ពេល​ដែល​ព្រះ​សក្យមុនី​គោត្តម​ នៅ​ត្រឹម​តែ​ជា​ព្រះ​ពោធិសត្វ​នៅ​ឡើយ​។ ព្រះអង្គ​គ្រប់​គ្រង​នៅ​ស្ថានសួគ៌​ខាង​កើត​ឈ្មោះ​ អភិរតិ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គ​មាន​ព្រះ​ពោធិសត្វ​ពីរអង្គនៅ​ហែហម​គឺ​ ព្រះសូរ្យវៃរោចនចណ្ឌរោចិស និង​ព្រះចន្ទ្រវៃរោចនរោហិណីច ដែល​ជួយ​ព្រះអង្គ​កម្ចាត់​ទុក្ខ​ និង​នៅ​ឈរ​យាម​សត្យធម៌​។ ​វៃទូយ៌្យប្រភរាជ​ ជា​ព្រះនាម​មួយ​ទៀត​របស់​ទ្រង់​ដែល​មាន​ន័យ​ថា ​ស្ដេចពិទូរ្យ​ដ៏​មាន​រស្មី ។ នៅ​ក្នុង​សិលាចារឹក​ឯ​ប្រាសាទ​បាយ័ន​ច្រើន​ប្រើ​ព្រះ​នាម​ទ្រង់​ជា «ឝ្រីភៃឞជ្យគុរុវៃទូយ៌្យប្រភរាជ» ឬ «ស្រីភៃសជ្យគុរុវៃទូយ៌្យប្រភរាជ»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះភៃសជ្យគុរុ តែង​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​កំណាយ​ស្រាវជ្រាវ​បរិវេណ​ ប្រាសាទ​បុរាណ​ដែល​ជា​អតីត​មន្ទីរពេទ្យ​របស់​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ សរុប​ទាំង​១០២ (តាម​សិលាចារឹក) នៅ​ទូទាំង​អាណាចក្រ​អង្គរ។ ​​​​កន្លង​ទៅ​ ក្រុម​អ្នក​ស្រាវជ្រាវ​បុរាណ​វិទ្យា​​បាន​ប្រទះ​ឃើញ​ព្រះ​ពុទ្ធបដិមា​ច្រើន​បំណែក​ក្នុង​នោះ​ មាន​ព្រះពុទ្ធ​បដិមា ​ភៃសជ្យគុរុ​ ក្នុង​រណ្តៅ​កំណាយ​ទី​៤​នៅ​ផ្នែក​ខាង​កើត​នៃ​ប្រាសាទ​ទន្លេស្ងួត​ ជា​អតីត​មន្ទីរពេទ្យ​បុរាណ​ ដែល​ទើប​ជួស​ជុល​រួច​៕

រូប​ខាង​ក្រោម​ ជា​បដិមា​ព្រះភៃសជ្យគុរុ សាង​ពី​លោហៈ​ និងរូបភាពប្រាសាទទន្លេស្ងួតដែលជាមន្ទីរពេទ្យសម័យអង្គរ


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (8)

ឣា កា

· 2021-06-18

😱😱😱😱

skydara 89

· 2021-06-17

ចូល​ថែរក្សា​កេរ្តិ៍មរតក​ខ្មែរ​តាំង​ពីជំនាន់​ដូនតា​មក​.....

Nhen term 008

· 2021-06-17

"ស្រីភៃសជ្យគុរុវៃទូរ្យប្រភរាជ" គឺជា​ព្រះនាម​របស់​អាទិ​ពុទ្ធ​ក្នុង​ពុទ្ធសាសនា​មហាយាន​។ ភៃសជ្យ ជា​ពាក្យ​សំស្ក្រឹត​ដែល​ត្រូវ​នឹង​ពាក្យ​បាលី​ថា​ ភេសជ្ជ មាន​ន័យ​ថា​ថ្នាំ គ្រឿង​កែ​រោគ។ ​ភៃសជ្យគុរុ​ មាន​ន័យ​ថា «គ្រូថ្នាំ»។ នេះ​បើ​តាម​ការ​បកស្រាយ​របស់​ប្រភព​​ ខ្លីៗពី​សិលាចារឹក​ខ្មែរ​បុរាណ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិត្ត1000063800

· 2021-06-17

good

Sokhoeurn

· 2021-06-17

❤❤❤

អាណា 60146814

· 2021-06-17

សូមអោយញុមរួចផុតសៅហ្មងទាំងឡាយផងចុះ🙏🙏🙏🙏🙏🙏

មិត្ត1000061119

· 2021-06-16

សួរស្ដីបងៗ🙏😍

Bii Voeun

· 2021-06-16

❤️❤️❤️

  • 1
ទៅកាន់