បង្ហោះផ្សាយ

ខ្មែរ

Bunroeun

· 2019-02-14

អ្នកប្រមាញ់រូបថតសត្វព្រៃដ៏មហាសំណាង អាចថតជាប់សត្វខ្លារខិនខ្មៅដ៏កម្រលើពិភពលោក ដែលគេគិតថាផុតពូជកាលពី១០០ឆ្នាំមុនទៅហើយ

0

លបៗចូលទីកន្លែងងងឹត រូបភាពគួរឱ្យភ្ញាក់ផ្អើលទាំងនេះបង្ហាញខ្លារខិនខ្មៅដ៏កម្រមួយក្បាលត្រូវបានផ្ដិតជាប់លើកាមេរ៉ា។

1.1 - Copy.jpg

សត្វខ្លានេះ ដែលស្ទើរតែសល់ត្រឹមរូបសំណាកទៅហើយនោះ ត្រូវបានថតដោយអ្នកថតរូបសត្វព្រៃអង់គ្លេសម្នាក់ឈ្មោះ Will Burrard-Lucas អាយុ ៣៥ឆ្នាំ ខណៈពេលដែលវាកំពុងដើរនៅតំបន់វាលទំនាបកេនយ៉ា នៅពេលយប់ដោយមានព្រះចន្ទពេញវង់។

នេះគឺជាលើកទីមួយហើយ ដែលខ្លារខិនពណ៌ខ្មៅមួយក្បាលត្រូវបានចាប់ជាប់លើកាមេរ៉ានៅអាហ្វ្រិកក្នុងរយៈពេល ១០០ឆ្នាំមកនេះ។

1.1.jpg

លោក Burrard-Lucas បានប្រាប់ MailOnline Travel ថាវាជាក្តីសុបិនរបស់លោកក្នុងការថតរូបខ្លារខិនខ្មៅចាប់តាំងពីកុមារភាពរបស់គាត់។

បន្ទាប់ពីបានដឹងថា មានខ្លារខិនជាច្រើនត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ Laikipia នៃប្រទេសកេនយ៉ា ដែលជាតំបន់តែមួយគត់ដែលគេគិតថានៅសល់ខ្លារខិនខ្មៅនៅទីនោះ។ គាត់ក៏បានសម្រេចចិត្តធ្វើការស៊ើបអង្កេតបន្ថែមទៀត និងរៀបចំបេសកកម្មនៅខែមករានេះ។

1.jpg

ហើយមិននឹកស្មានដល់ថា អស់ពេលជាង១០០ឆ្នាំ មានតែ Burrard-Lucas ទេ ដែលអាចថតជាប់បានខ្លារខិនពណ៌ខ្មៅដ៏មហាកម្រនេះ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស