
Knongsrok
· 2021-06-19
អ្នកដែលមានកន្ទុយលេខទូរស័ព្ទ ៥ លេខនេះ តាមក្បួនឆ្នាំ ២០២១ ជាឆ្នាំនាំលាភ មានបានតជំនាន់
21
ប្រសិនជាលេខទូរស័ព្ទរបស់អ្នក មានកន្ទុយលេខ ១ ក្នុងចំណោម ៥ លេខខាងក្រោម នោះយើងសូមចូលរួមរីករាយ ដោយឆ្នាំ ២០២១ នេះ គឺជាឆ្នាំនាំលាភ នាំសំណាងដល់ជីវិតនិងក្រុមគ្រួសាររបស់អ្នក៖
លេខ ១
អ្នកដែលមានកន្ទុយលេខទូរស័ព្ទគឺលេខ ១ (ឧទាហរណ៍៖ ០១២ ៤៤ ៣៣ ១១) នោះអ្នកនឹងទទួលបានសំណាង ហើយរាល់អាជីវកម្មនិងកិច្ចការងារ គឺដំណើរការរលូន ថែមទាំងបានឡើងប្រាក់ខែទៀតផងនៅឆ្នាំនេះ។
យ៉ាងណាអ្នកត្រូវប្រយ័ត្នបន្តិច គឺការចេះគ្រប់គ្រងអារម្មណ៍ ដែលត្រូវតែប្រមូលមិត្ត ឲ្យបានច្រើនជាងប្រមូលសត្រូវ ទើបកាន់តែនាំឲ្យជីវិតអ្នកឡើងខ្ពស់ត្រដែត។
លេខ ៣
អ្នកដែលមានកន្ទុយលេខទូរស័ព្ទលេខ ៣ ក៏នាំសំណាងចូលជីវិតដូចគ្នានៅឆ្នាំ ២០២១។ ដោយឡែកនិយាយពីទំនាក់ទំនងស្នេហា ក៏កាន់តែសមប្រកបតាមការចង់បាន។
លេខ ៥
អ្នកដែលកាន់លេខទូរស័ព្ទមានកន្ទុយលេខ ៥ អ្នកនឹងទទួលបានថាមពលវិជ្ជមានច្រើន ដោយមានការគាំទ្រ ចាំជួយយកអាសាពីមនុស្សក្បែរខ្លួនច្រើន ជាកត្តារុញឲ្យជីវិតអ្នកឡើងអណ្ដែត។
លេខ ៦
អ្នកដែលមានកន្ទុយលេខទូរស័ព្ទលេខ ៦ ហើយបើបានកន្ទុយ ៦៦ ទៀត នេះជាឆ្នាំមានបានខ្លាំងហើយ។ គ្រប់បញ្ហាដែលធ្លាប់មាននៅឆ្នាំចាស់ នឹងក្លាយជាលាភនៅឆ្នាំនេះ ហើយរឿងរ៉ាវស្នេហាក៏ល្អឥតខ្ចោះ ពោលនាំឲ្យមនុស្សជាច្រើនច្រណែនចង់បានជីវិតដូចជាអ្នក។
លេខ ៨
ជាលេខនាំសំណាងមួយផងដែរ ការប្រកបអាជីវកម្មដាក់ទុនអ្វី ក៏នឹងបានចំណេញ បានស្នាមញញឹមមកវិញពីអតិថិជន។ ទោះជួបបញ្ហាលំបាកប៉ុណ្ណា ក៏នៅតែឆ្លងផុត ហើយមានលុយពេញហោប៉ៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
កម្ពុជាអំពាវនាវឱ្យអ្នករាយការណ៍សិទ្ធិមនុស្ស បង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន

ករណីជំងឺគ្រុនឈាមកើនឡើងពាសពេញប្រទេសបង់ក្លាដែស ខណៈដែលអ្នកជំនាញអំពាវនាវឱ្យចាត់វិធានការបន្ទាន់

ក្រោយការខកខាន! កម្ពុជា សង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខ ដើម្បីដោះស្រាយបញ្ហានៅតំបន់ ភូមិជោគជ័យ

កម្ពុជា ប្រាប់ថៃថាទីតាំងដែលរដ្ឋបាលខេត្តស្រះកែវចង់បាន ជារបស់ពលរដ្ឋខ្មែរបានរស់នៅមុនMOU ឆ្នាំ២០០០ ទៀត

យោបល់ទាំងអស់ (0)