
Lookingtoday
· 2021-06-23
ដំណោះស្រាយសម្រាប់បុរសខ្សោយផ្លូវភេទ
#សុខភាពផ្លូវភេទ# #គន្លឹះថែទាំសុខភាព# #សុខភាព#
448
បុរសម្នាក់ក្នុងចំណោមប្រាំនាក់ឃើញថាមានបញ្ហាខ្សោយខាងចំណង់ផ្លូវភេទ ដែលជាហេតុធ្វើអោយពួកគេអាចធ្វើអ្វីៗបានទាំងអស់ ប៉ុន្តែអត់តែមួយគឺរួមភេទ។ តើមានឆ្ងល់ទេថា អ្វីខ្លះទៅធ្វើអោយពួកគេមិនចង់រួមភេទបែបនេះ? ដំណោះស្រាយសម្រាប់បុរសខ្សោយផ្លូវភេទមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងទៅនឹងមូលហេតុរបស់វា។ ការចាស់ទៅតាមអាយុគឺជាកត្តាមួយដែលធ្វើអោយចំណង់ផ្លូវភេទបាត់បង់បន្តិចម្តងៗ ប៉ុន្តែវាក៏នៅតែមានហេតុផលផ្សេងៗទៀតដែរ។ ចំណង់ផ្លូវភេទមានការប្រែប្រួលមិនដូចគ្នាទាំងអស់នោះទេ ដោយអ្នកខ្លះញៀននឹងរួមភេទ ហើយអ្នកខ្លះទៀតបែរជាមិនចាប់អារម្មណ៍អំពីការរួមភេទទៅវិញ។ ការព្យាបាលភាពខ្សោយផ្លូវភេទអាស្រ័យទៅតាមមូលហេតុរបស់វា។ ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើអោយចំណង់ផ្លូវភេទចុះខ្សោយ ហើយក៏តែងតែកើតមានជាញឹកញាប់បំផុតដែរ ប៉ុន្តែយើងមានដំណោះស្រាយសម្រាប់មូលហេតុទាំងនេះ។ ជំនួយនៃអ្នកថែទាំសុខភាពសម្រាប់បញ្ហាជំងឺលើរាងកាយ៖ ជំងឺលើរាងកាយដូចជា ធាត់ជ្រុល, លើសសម្ពាធឈាម, កូឡេស្តេរ៉ុលឡើងខ្ពស់, ដំណោះស្រាយនៃអាការៈសក់ជ្រុះ និងការប្រើថ្នាំដូចជា ថ្នាំសម្រាប់អ្នកជំងឺអេដស៍ សុទ្ធតែធ្វើអោយចំណង់ផ្លូវភេទថយចុះបានទាំងអស់។ ចំពោះដំណោះស្រាយ៖ ចូរស្វែងរកជំនួយនៃអ្នកថែទាំសុខភាពបើសិនជាអ្នកកំពុងតែមានបញ្ហាផ្លូវភេទទាក់ទងនឹងជំងឺរ៉ាំរ៉ៃណាមួយ។ ការប្រើថ្នាំប្រភេទអ័រម៉ូនចំពោះបញ្ហាជំងឺអ័រម៉ូន៖ អ័រម៉ូនតេស្តូស្តេរ៉ូនថយចុះទំនងជាមានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងចំពោះចំណង់ផ្លូវភេទរបស់បុរស។ កម្រិតអ័រម៉ូនថយចុះនោះពេលបុរសមានអាយុកាន់តែច្រើន, កំពុងមានជំងឺរ៉ាំរ៉ៃ, កំពុងប្រើថ្នាំព្យាបាលជំងឺ និងប្រើថ្នាំផ្សេងៗទៀត។ លើសពីនេះទៅទៀត អ័រម៉ូនទីរ៉ូអ៊ីត និងការឡើងខ្ពស់នៃអ័រម៉ូន Prolactin ក៏ប្រហែលជាធ្វើអោយចំណង់ផ្លូវភេទបុរសថយចុះដែរ។ ដំណោះស្រាយ៖ អ្នកឯកទេសខាងថែទាំសុខភាពនឹងចេញថ្នាំប្រភេទអ័រម៉ូនតេស្តូស្ទើរ៉ូន អាចជាថ្នាំចាក់, បង់បិទស្បែក ឬប្រភេទជែលសម្រាប់លាបលើទ្រូង, ស្មា និងពោះ។ ពិគ្រោះប្រឹក្សាខាងផ្លូវចិត្ត ឬការព្យាបាលផ្លូវភេទសម្រាប់បញ្ហាផ្លូវចិត្ត៖ ភាពស្ត្រេស និងថប់អារម្មណ៍ដែលកើតឡើងនៅកន្លែងធ្វើការ, បញ្ហាទំនាក់ទំនង, អស់កម្លាំង, ខឹង, ការបំពានផ្លូវភេទ និងបញ្ហាគ្រួសារសុទ្ធតែធ្វើអោយចំណង់ផ្លូវភេទថយចុះទាំងអស់។ ដំណោះស្រាយ៖ ដំណោះស្រាយសម្រាប់បញ្ហាបែបនេះគឺការព្យាបាលលើផ្លូវភេទ ឬការពិគ្រោះយោបលដើម្បីអោយផ្លូវភេទរស់ឡើងវិញ
ថ្នាំ Dopamine-stimulating ប្រើចំពោះអ្នកមានអ័រម៉ូន Dopamine ថយចុះ៖ ការឆ្លើយតបខាងផ្លូវភេទចាប់ផ្តើមចេញពីខួរក្បាល។ សារធាតុមួយប្រភេទឈ្មោះថា Dopamine គឺជាអ្នកបញ្ជូនសញ្ញាក្នុងខួរក្បាលដើម្បីឆ្លើយតបនឹងផ្លូវភេទ ដូច្នេះបើសិនជាសារធាតុមួយនេះថយចុះ វាប្រាកដជាប៉ះពាលដល់ចំណង់ផ្លូវភេទបុរសជាមិនខាន។ ដំណោះស្រាយ៖ ការប្រើថ្នាំ Dopamine-stimulating តម្រូវអោយប្រើប្រាស់លើបុរសដែលមានបញ្ហា កង្វះចំណង់ផ្លូវភេទខ្លាំងហួសហេតុពេក។ ចំណង់ផ្លូវភេទថយចុះអាចក្លាយទៅជារឿងធ្ងន់ធ្ងរបាន។ ដូច្នេះពួកគេត្រូវតែស្វែងរកមូលហេតុរបស់វាអោយឃើញតាមរយៈការពិគ្រោះជាមួយគ្រូពេទ្យ។ គ្រូពេទ្យនឹងកំណត់អំពីដើមហេតុនៃការបាត់បង់ចំណង់ផ្លូវភេទនោះ ព្រមទាំងណែនាំនូវវិធីជាច្រើនដើម្បីគ្រប់គ្រងជីវិត ព្រមទាំងអោយចំណង់ផ្លូវភេទកើនឡើងវិញបាន៕ប្រភព៖health
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

ការណែនាំពិសេស
៤ខែក្នុងឆ្នាំ២០២៥ កម្ពុជាទទួលចំណូលពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀសបានជិត ២៣លានដុល្លារ

រៀនពីច្បាប់ក្រពើ! រៀនមេរៀនពីសត្វមួយនេះ ធានាថា អ្នកនឹងជោគជ័យ ហើយក៏សប្បាយចិត្ត

ពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាង ១លានដុល្លារជួយដល់ផលិតកម្មស្វាយចន្ទី

អត្ថប្រយោជន៍ ៧ យ៉ាងរបស់ ពោតបារាំង ដែលអ្នកមិនធ្លាប់ដឹង

យោបល់ទាំងអស់ (0)