
ពិសាល PISAL
· 2021-06-27
ប្រភេទនៃទំនាក់ទំនង
#ចំណេះដឹង# #ការទំនាក់ទំនង# #អប់រំ និងការងារ#
2927
ទំនាក់ទំនងមាន2ប្រភេទគឺ : ទំនាក់ទំនងដោយផ្ទាល់មាត់ឬជាលាយលក្ខអក្សរ និងដោយកាយវិការ ។ ទំនាក់ទំនង ដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ គឺប្រើពាក្យរួមមានពាក្យតាមរយៈលិខិតឬទំនាក់ទំនងផ្ទាល់មាត់ ចំណែកទំនាក់ទំនងដោយកាយវិការ រួមមានព័ត៌មានទាំងឡាយណាដែលបង្ហាញចេញមកដោយមិនប្រើពាក្យទាំងនោះដូចជាការសម្ដែងចេញ ដោយទឹកមុខអាកប្បកិរិយាឬឥរិយាបថ កាយវិការ ខ្សែភ្នែកឬរបៀបរបប នៃការនិយាយរបស់យើង ។

(រូបតំណាង)
ក្នុងការសន្ទនាជាធម្មតា យើងប្រើ ទាំងទំនាក់ទំនងដោយផ្ទាល់មាត់ឬជាលាយលក្ខណ៍អក្សរនិងដោយកាយវិការ នៅពេលយើងនិយាយពេលខ្លះយើងគាំទ្រគំនិតរបស់យើងដោយការសម្ដែងទឹកមុខការផ្លាស់ប្ដូររបៀបរបបនិយាយនិងឥរិយាបថផ្សេងៗដើម្បីបង្ហាញពីអារម្មណ៍របស់យើង ដើម្បីជាជំនួយ ឱ្យអ្នកទទួលយល់នូវអ្វីដែលយើងកំពុងតែនិយាយ ។
ស្ថានភាពជាជំហរនិងចលនាកាយវិការ ដែលយើងប្រើនៅពេលទំនាក់ទំនងទាំងដោយការនិយាយរឿងស្ដាប់ហៅថាភាសាកាយវិការកាយវិការជួយផ្ដល់ព័ត៌មានបន្ថែមដល់អ្នកដែលយើងកំពុងប្រាស្រ័យទាក់ទងអ្នកទទួលហើយវាបង្ហាញពីអារម្មណ៍របស់យើងចំពោះខ្លឹមសារដែលយើងកំពុងប្រាស្រ័យទាក់ទង ។

(រូបតំណាង)
“ អ្នកជំនាញគិតថា ព័ត៌មានជាងពាក់កណ្ដាលដែលយើងផ្លាស់ប្ដូរគ្នានៅក្នុងការសន្ទនាគឺតាមរយៈភាសាកាយវិការ” ។
ទំនាក់ទំនង ជាការសំដែងឲ្យឃើញ នឹងឆ្លុះបញ្ចាំងពីរូបភាពនៃអ្នកសរសេរផងដែរ ក្រៅពីខ្លឹមសារដែលបានសរសេរក្នុងលិខិតនោះ អត្ថបទដែលមានការប្រកបពាក្យមិនត្រឹមត្រូវ នឹងធ្វើឲ្យអ្នកអានយល់មិនល្អចំពោះអ្នកសរសេរនៅពេលដែលអត្ថបទដែលសរសេរបានត្រឹមត្រូវផ្ដល់នូវចំណាប់អារម្មណ៍ដ៏ល្អចំពោះអ្នកសរសេរ ។

(រូបតំណាង)
អត្ថបទដើមដោយ ពិសាល PISAL
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់