
Javtapich
· 2021-07-15
លក្ខណៈទូទៅ និងធនធានធម្មជាតិនៃភ្នំគូលែន
#ដើរលេង# #ឧទ្យានជាតិ# #ភ្នំគូលែន# #ខេត្តសៀមរាប# #ដើរលេងស្រុកខ្មែរ#
14669

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យនៅឆ្នាំ១៩៩៣។ ក្នុងឆ្នាំ២០០៣ ក្រសួងបរិស្ថានបានបោះពុម្ភផែនទីផ្លូវការដោយបញ្ជាក់ថាឧទ្យានជាតិនេះមានទំហំផ្ទៃដី សរុបចំនួន៣៧,៣៧៥ហិកតា។ ព័ទ្ធជុំវិញដោយទំនាបលិចទឹកបឹងទន្លេសាប ជួរភ្នំគូលែនកកើតឡើងដោយថ្មភក់ ដែលមានរយៈកម្ពស់អតិបរមា៤៩៨ម៉ែត្រធៀបនឹងកម្ពស់ទឹកសមុទ្រ។ ឧទ្យានជាតិនេះស្ថិតនៅក្នុងស្រុកចំនួនបី (ស្វាយលើ បន្ទាយស្រី និងវ៉ារិន) នៃខេត្តសៀមរាប និងស្ថិតនៅចម្ងាយប្រមាណ៤៨គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។




ពលរដ្ឋខ្មែរបានចាត់ទុកភ្នំគូលែនជាភ្នំសក្តិសិទ្ធិជាងគេនៅកម្ពុជា និងជាកន្លែងពេញនិយមសម្រាប់ការគោរពបូជានៅចុងសប្តាហ៍និងនៅពេលបុណ្យម្តងៗ។ ភ្នំគូលែនបានដើរតួនាទីសំខាន់ក្នុងប្រវត្តិសាស្រ្តនៃចក្រភពខ្មែរ ដោយនៅឆ្នាំ៨០២ នៃគ្រឹះសករាជ ព្រះបាទជ័យវរ្ម័នទី២បានប្រកាសខ្លួនជាស្តេចទេវរាជ (ស្តេចចក្រពត្តិ) នៅទីនោះភ្នំគូលែនក៏ជាជំរុំចុងក្រោយនៃកងទ័ពខ្មែរក្រហមផងដែរដែលបានបោះបង់ចោលនៅឆ្នាំ១៩៩៨។


ធនធានធម្មជាតិ
ឧទ្យានជាតិភ្នំគូលែនត្រូវបានចាត់ទុកថាមានតម្លៃខ្ពស់សម្រាប់ការអភិរក្សដោយផ្អែកលើទិដ្ឋភាពចម្បងៗចំនួនបី៖ លក្ខខណ្ឌប្រព័ន្ធអេកូឡូស៊ី សេវាកម្មប្រព័ន្ធអេកូឡូស៊ី និងមុខងារសង្គម។ គម្របព្រៃឈើភាគច្រើនផ្សំដោយប្រភេទព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃល្បោះ។ ឧទ្យានជាតិភ្នំគូលែនជាតំបន់ព្រៃឈើមួយផ្នែកនៅកម្ពុជាដែលមាននៅសល់ព្រៃស្រោងហើយស្ថិតនៅភាគខាងជើងនៃប្រទេស។ ឧទ្យានជាតិនេះមានប្រភេទរុក្ខជាតិដែលរងការគំរាមកំហែងចំនួន១០ប្រភេទ ក្នុងចំណោមពូជរុក្ខជាតិ៤០ប្រភេទដែលទទួលរងនូវការគំរាមកំហែងនៅកម្ពុជាដែលមានឈ្មោះនៅក្នុងបញ្ជីក្រហមនៃអង្គការ IUCN។ ប្រភេទឈើដែលមានឈ្មោះថាគូលែនមានដុះតែនៅក្នុងតំបន់នេះ នាំអោយអ្នកស្រុកដាក់ឈ្មោះថាភ្នំគូលែន។




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (20)
Ya min
· 2022-05-01
😎😎😎
Dika
· 2022-01-21
😍
មិត្ត757646457
· 2022-01-21
😮😮😮🤗🤗
មិត្ត1000144474
· 2021-12-23
ខ្ញុំទៅរួចហើយសប្បាយណាស់
ខ្ញុំចូលចិត្តបង់ហោះវីដេអូចម្រៀង
· 2021-12-11
🙂🙂🙂🙂
Mr Sor
· 2021-12-03
😀
Seng Sopha
· 2021-11-27
👍
Seng Sopha
· 2021-11-27
👍
ប៉ុល សុភណ្ឌ័
· 2021-11-19
😍
ថន សូភី
· 2021-08-14
ស្រស់ស្អាតចង់ទៅលេងទៀត
Sun sokhoeurn
· 2021-08-09
😊
Bo Kimphea
· 2021-08-06
មិនដែលបានទៅលេងសោះ
Vuthy Makara
· 2021-07-31
ស្អាតណាស់
ស្រីនាង នុត
· 2021-07-29
😘😍
មិត្ត1000074840
· 2021-07-28
លក្ខណៈទូទៅ និងធនធានធម្មជាតិនៃភ្នំគូលែន អស្ចារ្យណាស់😍😍
- 1
- 2
ទៅកាន់