បង្ហោះផ្សាយ

ខ្មែរ

Lookingtoday

· 2021-07-17

ក្រុមហ៊ុន G.T.V.C ទទួលកក់សំបុត្រ ធ្វើដំណើរតាមផ្លូវទឹក ឲ្យអ្នកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រួចរាល់

#អាជីវកម្ម# #សង្គម# #ទៀ វិចិត្រ#

7863

ភ្នំពេញ៖ ដើម្បីការពារសុខុមាលភាព ជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិ ក្នុងបរិបទកូវីដ១៩ ក្រុមហ៊ុនទូកទេសចរណ៍ G.T.V.C របស់លោក ឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសមាគមទូកទេសចរណ៍ផ្លូវសមុទ្រ ខេត្តព្រះសីហនុ បានប្រកាស អំពីដំណើរការអាជីវកម្ម ដឹកជញ្ជូនភ្ញៀវតាមផ្លូវសមុទ្រ ដោយទទួលការកក់សំបុត្រ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ រួចរាល់តែប៉ុណ្ណោះ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក (G.T.V.C) បានអនុញ្ញាតិ ឲ្យអ្នកដែលមានបំណងធ្វើដំណើរតាមផ្លូវទឹក ពីខេត្តព្រះសីហនុ ឆ្ពោះទៅតាមបណ្តាកោះនានា អាចធ្វើការកក់សំបុត្រក្នុងការធ្វើដំណើរ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់តែប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់បំផុតជូនភ្ញៀវ និងបុគ្គលិក។

ដូចបានប្រកាសនេះ ក្រុមហ៊ុន G.T.V.C speedboat Cambodia សំណូមពរដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចាក់វ៉ាកសាំងរួចរាល់ សូមបង្ហាញប័ណ្ណចាក់វ៉ាក់សាំង គ្រប់ពេលធ្វើការទិញសំបុត្រទូក ពីក្រុមហ៊ុន ជាមួយគ្នានោះក្រុមហ៊ុន G.T.V.C បានថ្លែងអំណរអរគុណជូនភ្ញៀវគ្រប់រូប ចំពោះការគាំទ្រ និងចូលរួមសហការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ 19 នេះជាសកលនេះ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

Football Club Kh

· 2021-07-18

🥰🥰

មិត្ត1000079503

· 2021-07-18

ជួយខ្ញំុុុុុុមួយមក

  • 1
ទៅកាន់

ការណែនាំពិសេស