
TNAOT News
· 2021-07-28
អាមេរិកបន្តជួយគាំទ្រ ដល់វិស័យការងារនៅកម្ពុជា
#ក្រសួងការងារ# #វិស័យការងារ# #សង្គម# #កម្ពុជា# #សេដ្ឋកិច្ចជាតិ# #សហរដ្ឋអាមេរិក#
9580
កម្ពុជា-សហរដ្ឋអាមេរិក ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅព្រឹកថ្ងៃនេះដើម្បីជួយអភិវឌ្ឍន៍ដល់ធនធានមនុស្ស លើវិស័យការងារ នៅកម្ពុជាឱ្យប្រសើរឡើង។
ការចុះអនុស្សរណៈបានធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តម អ៊ីត សំហេង និងលោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា សម្រាប់រយៈពេល២ឆ្នាំនេះ(២០២១-២០២៣)។
ឯកឧត្តម អ៊ីត សំហេង មានប្រសាសន៍លើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាក្របខណ្ឌ ដ៏សំខាន់មួយបន្តទៀតនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។
តាមរយៈអនុស្សរណៈនេះអាចនឹងធ្វើការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធ នឹងការអនុវត្តសិទ្ធិសេរីភាពរបស់សហជីព នៅក្នុងវិស័យសណ្ឋាគារនិងកាស៊ីណូ ពាក់ព័ន្ធនឹងវិធីសាស្ត្រចរចាជាសមូហភាព, ការអប់រំផ្នែកសុវត្ថិភាពចរាចរក្នុងពេលធ្វើដំណើរដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ពិសេសសារអប់រំកម្មករឱ្យយល់ដឹង និងចូលរួមទប់ស្កាត់ការរីករាលដាលនៃ Covid-19ការផ្ដល់ជំនួយបច្ចេកទេសតាមរយៈសហជីព ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព និង ការពង្រឹងសមត្ថភាពសហជីព តាមយៈការរៀបចំវគ្គបណ្ដុះបណ្ដាលនានាដែលពាក់ព័ន្ធនឹងវិស័យច្បាប់ ជាពិសេសច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីបេឡាជាតិសន្តិសុខសង្គម និងបទបញ្ញាត្តិផ្សេងៗ។
លោក William Conklin បានរំពឹងថា តាមយៈការបន្តអនុស្សរណៈនេះ ភាគីទាំងពីរនឹងបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត និងរួមចំណែកក្នុងការលើកម្ពស់សិទ្ធិ លក្ខខណ្ឌការងារ និងសុខដុមរមនានៅកន្លែងការងារ ជាពិសេសការឆ្លើយតបទៅនឹងស្ថានភាពក្នុងកំឡុងពេល និងក្រោយវិបត្តិ Covid-19៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
មិត្ត857628496
· 2021-07-29
wow so great🙏🙏😷😷😷👏👏👏
ID 12709421
· 2021-07-28
❤️️❤️️
មិត្ត1000072320
· 2021-07-28
1000073320
មិត្ត1000084203
· 2021-07-28
😍
- 1
ទៅកាន់