បង្ហោះផ្សាយ

ខ្មែរ

Novelbook

· 2021-07-29

ភាពឈឺចាប់ទាំង៥ក្នុងរឿងស្នេហាយុវវ័យ

#រឿងនិទាន និងប្រលោមលោក# #ស្នេហាយុវវ័យ# #ទំនាក់ទំនងស្នេហា# #កម្សាន្ត# #ភាពឈឺចាប់#

2644

មានតែអ្នកធ្លាប់មានស្នេហាទេទើបដឹងថាវាពិបាកទ្រាំយ៉ាងណា ពេលមនុស្សពីរនាក់ដាក់ចិត្តថាស្រលាញ់គ្នាហើយក៏មានរឿងច្រើនណាស់ដែលពួកគេត្រូវជួបប្រទះ។មានរឿងខ្លះទោះបីលំបាកយ៉ាងណាក៏ពួកគេអាចបន្តដើរទៅមុខជាមួយគ្នាបាន តែមានរឿងខ្លះទៀតគឺជារឿងឈឺចាប់បំផុតរហូតត្រូវឈានដល់បែកបាក់ស្នេហាមួយនេះក៏មានដែរ ហើយបើទ្រាំក៏ត្រូវទ្រាំទាំងត្រដាបត្រដួសផងដូចគ្នា។តើស្នេហារបស់អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពមួយណាក្នុងចំណោមស្ថានភាពទាំង៥ខាងក្រោមនេះ?

១.ពេលកំពុងស្រលាញ់គ្នាស្រាប់តែគេត្រូវគ្នាជាមួយសង្សាចាស់វិញ :មានមនុស្សច្រើនណាស់ដែលដឹងថា អ្នកដែលខ្លួនស្រឡាញ់ធ្លាប់មានសង្សារពីរមុនមក ហើយក៏មិនប្រកាន់ឬរំលឹកអតីតកាលទាំងនោះដែរ។ឲ្យតែដឹងថាគេពិតជាបែកបាក់គ្នាដាច់ស្រលះមែន ខ្លួននឹងធ្វើជាអ្នកព្យាបាលបេះដូងម្នាក់នោះ ហើយចាប់ផ្តើមស្នេហាមួយនេះឲ្យបានយូរអង្វែង តែអ្នកណាទៅដឹងថាកំពុងតែស្រលាញ់គ្នាសុខៗ ស្រាប់តែគេមកប្រាប់ថាគេត្រូវគ្នាជាមួយសង្សារចាស់វិញហើយ តើអ្នកអាចទទួលយកបានយ៉ាងម៉េចទៅ? ហើយប្រាកដជាឈឺចាប់ព្រះតែចុងក្រោយស្នេហ៍ថ្មីមិនអាចយកឈ្នះភ្លើងស្នេហ៍ចាស់បាន។

២.ត្រឹមជាជនទីបី:ស្នេហាដែលបានត្រឹមជាស្នេហាលួចលាក់របស់គេពិសេសឃើញគេទាក់ទងគ្នានៅនឹងមុខ នេះកាន់តែឈឺចាប់យ៉ាងជ្រាលជ្រៅក្នុងបេះដូង មិនថាកើតឡើងចំពោះមនុស្សប្រុសឬស្រីនោះឡើយ ហើយត្រូវធ្វើខ្លួនធម្មតានៅពេលគេនៅក្បែរគ្នា ស្និទ្ធស្នាលគ្នានៅនឹងមុខយើង ឬបង្ហោះរូបភាពជាមួយគ្នា រីឯខ្លួនឯងបានត្រឹមតែសម្ងំទទួលយកភាពឈឺចាប់តែម្នាក់ឯង ។នៅមុខអ្នកដទៃត្រូវធ្វើជាមិត្តធម្មតាមិនអាចនិយាយផ្អែមល្ហែមជាមួយគ្នាបានឬមានរូបអនុស្សារីវ៍តែមិនអាចឲ្យអ្នកដទៃឃើញហើយក៏មិនដឹងពីអនាគតថាស្នេហាបែបនេះទៅជាយ៉ាងណាអាចនៅបន្តបានយូរប៉ុណ្ណា។

រូបតំណាង

៣.ចាប់បានថាគេកុហក:ពេលចាប់បានថាគេកុហកហើយតែគេបែរជារកលេសប្រកែកដោះសារ ព្រោះតែស្រលាញ់ពេលខ្លះមនុស្សយើងត្រូវធ្វើគរធ្វើថ្លង់ដូចជាមិនឃើញអ្វីទាំងអស់ដោយសារតែខ្លាចបាត់បង់គេ ប៉ុន្តែគ្មានអ្នកណាយល់អារម្មណ៍មួយនេះបានឡើយដរាបណាមិនធ្លាប់ឆ្លងកាត់ដោយខ្លួនឯង ។មនុស្សខ្លះដឹងថាគេកំពុងកុហកបោកប្រាស់យើងក៏ដោយតែគេនៅតែព្យាយាមការពារថាខ្លួនគេល្អ រកលេសដោះសារឡើងឈ្ញុយ អាងអីនិយាយថាបើមិនទុកចិត្តគ្នាបែកគ្នាទៅ បើចិត្តមិនដាច់នោះទេប្រាកដណាស់ត្រូវបន្តស្នេហាប្រភេទនេះតទៅមុខទៀត តែត្រូវចាំថាបើគេមានឱកាសកុហកអ្នកម្តងហើយគេនៅតែបន្តបែបនេះជាក់ជាមិនខាន។

៤.រកលេសបែកគ្នា: ពេលគេចង់បែកគេនិងរកលេសគ្រប់សព្វ ជួនកាលរកលេសថាមកពីគ្រួសារឬមកពីយើងល្អពេកមិនសមនឹងគេ ពេលស្រលាញ់គ្នាសុខៗគេអស់ចិត្តគេក៏រកវិធីធ្វើឲ្យយើងព្រមឲ្យគេដើរចេញ។មនុស្សខ្លះចូលចិត្តណាស់យកគ្រួសារមកដាក់បន្ទុកថាឪពុកម្តាយមិនពេញចិត្តឬមកពីខែឆ្នាំមិនត្រូវគ្នាជាដើម។ចំណែកអ្នកខ្លះចូលចិត្តយកលេសធ្វើជានិយាយថាខ្លួនមិនល្អ ហើយយើងជាមនុស្សល្អខ្លាំងពេករហូតមិនសាកសមមកស្រលាញ់គេដែលជាមនុស្សអាក្រក់នោះទេ។បើដឹងថាខ្លួនមិនល្អបែបហ្នឹងហេតុអ្វីមិននិយាយតាំងពីដំបូង ចាំបាច់ទាល់តែអស់ចិត្តហើយទើបមកនិយាយបែបនេះ។អ្នកខ្លះព្យាយាមធ្វើប្រងើយកន្តើយដាក់យើងដើម្បីឲ្យយើងអស់ទ្រាំរួចសុំគេបែក ហើយទីបំផុតគេក្លាយជាជនរងគ្រោះក្នុងរឿងស្នេហាទាំងដែលយើងទៅវិញទេដែលជាអ្នករងការឈឺចាប់។

៥.មិនព្រមដោះស្រាយបញ្ហាឲ្យដាច់ស្រលះ:មនុស្សខ្លះចេះតែសម្ងំមិនព្រមដោះស្រាយបញ្ហាឲ្យដាច់ស្រេច ពន្យាពេលម្តងហើយម្តងទៀត មនុស្សមួយចំនួនប្រហែលជាធ្លាប់ជួបហើយមនុស្សដែលចូលចិត្តចាប់ត្រីដៃពីរឬខ្លួនមួយចង់ជិះទូកពីរ មិនព្រមលេងនរណាម្នាក់ឲ្យចាកចេញទៅ។មនុស្សបែបនេះចូលចិត្តយកពាក្យថាទុកពេលឲ្យបង ឬទុកពេលឲ្យអូនសិនបានទេ ទាំងដែលដឹងថាយើងជាភាគីដែលត្រូវឈឺចាប់ព្រោះដឹងថាគេមិនព្រមចប់ជាមួយអ្នកម្ខាងទៀត។គេតែងតែសន្យាបែបនេះ បែបនោះតែមិនដែលឃើញធ្វើអ្វីមួយឲ្យយើងទុកចិត្តបាន ដោយសារតែបែបនេះហើយទើបភាគច្រើនភាគីនារីទាំងពីរត្រូវឈ្លោះប្រទែងគ្នាដោយសារបុរសម្នាក់។

ជារួមមកបើអ្នកកំពុងតែស្ថិតក្នុងស្ថានភាពមួយណាក្នុងចំណោមស្ថានភាពខាងលើវិធីដល់ល្អបំផុតគឺការកាត់ចិត្តហើយដើរចេញទាន់អ្វីៗនៅអាចរួបរួមបាន ជាជាងនៅទ្រាំទាំងដឹងថាមិនមានលទ្ធផលល្អ។

អត្ថបទដោយ:jane lover

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

មិត្ត477567202

· 2021-08-26

🤗

  • 1
ទៅកាន់

ការណែនាំពិសេស