
Wow Cambodian
· 2021-07-31
ដំណើរការនៃការសូនរូបគំរូ ព្រះស្កន្ទគង់លើក្ងោក សម្រាប់ដាក់តាំងនៅក្រុងព្រះសីហនុ ផ្លូវកន្ទុយនាគ
#ព្រះស្កន្ទគង់លើក្ងោក# #ក្រុងព្រះសីហនុ# #សង្គម# #ការសូនរូបគំរូ# #នយោបាយជាតិ#
7528
ដំណើរការនៃការសូនរូបគំរូ ព្រះស្កន្ទគង់លើក្ងោក សម្រាប់ដាក់តាំងនៅក្រុងព្រះសីហនុ ផ្លូវកន្ទុយនាគបានចាប់ផ្ដើមហើយ ក្រោយរូបភាពប៉ុន្មានសន្លឹកត្រូវបានបង្ហោះដោយលោក នរះសឹង្ហ នរះសឹង្ហ ដែលជាជាងជំនាញលើកិច្ចការនេះ។ រូបចម្លាក់ ព្រះស្កន្ទគង់លើក្ងោកដ៏ធំមហិមាមួយ នឹងលេចវត្តមាននៅលើវិថីតេជោ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗនេះដែលជាគម្រោងចុងក្រោយបំផុត និងថ្មីសន្លាងមួយ។
រូបចម្លាក់នេះគឺជារូបចម្លងនៃរូបដើម “ព្រះស្កន្ទគង់លើក្ងោក” ដែលកម្ពុជានឹងទទួលបានពីទីក្រុងញ៉ូវយក ប្រទេសអាមេរិក នៅពេលខាងមុខគឺ ដើម្បីលើកតម្កើន នឹងការអបអរសាទរនៃការទទួលស្វាគមន៍ការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាសម័យអង្គរ។ រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោកដើម គឺធ្វើពីថ្មភក់ រចនាបថកោះកេរ សម័យអង្គរ ដែលយកចេញពីប្រាសាទក្រចាប់ ក្នុងតំបន់រមណីយដ្ឋានកោះកេរ ពាក់កណ្តាលទី១ ស.វទី១០ គ.ស។


ព្រះស្កន្ទ គឺជាទេវនៃចម្បាំង និងជាតារានិករប្រចាំភពព្រះអង្គារ គេអាចហៅព្រះស្កន្ទ ក្នុងព្រះបរមនាមច្រើនយ៉ាងទៅតាមព្រះសកម្មភាពដែលព្រះអង្គបានបំពេញ ទម្រង់នៃការបង្ហាញក្នុងសិល្ប: និងទៅតាមការនិយមក្នុងតំបន់នីមួយៗ។
នៅប្រាសាទក្រចាប់ បុព្វបុរសខ្មែរ បានឆ្លាក់រូបសំណាករូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក គឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរឱ្យស្ញប់ស្ញែង និងកម្រឃើញមាន។ ប្រាសាទក្រចាប់ ជាប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សទី១០ និងធ្លាប់ជាគោលដៅនៃការលួចយកវត្ថុបុរាណជាទ្រង់ទ្រាយធំ អស់ជាច្រើនឆ្នាំអំឡុងកម្ពុជាស្ថិតក្នុងសម័យសង្គ្រាម និងអសន្តិសុខ៕




ប្រភពរូបភាព៖ នរះសឹង្ហ នរះសឹង្ហ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ

ការណែនាំពិសេស
សូមប្រុងប្រយ័ត្ន! កាលពីយប់មិញនេះប្រជាពលរដ្ឋថតបានសត្វ ១ក្បាល សង្ស័យជា«ឆ្កែចចក» នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

ផ្តោតទៅលើគោលដៅខ្លួនឯង

ជប៉ុនសន្យាបន្តពូនជ្រុំទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត

យោបល់ទាំងអស់ (4)
មិត្ត1000086236
· 2021-08-01
ស្នាដៃខ្មែ
Kimsieng
· 2021-08-01
សកអាតណាស់
HENG Share
· 2021-07-31
ដំណើរការនៃការសូនរូបគំរូ ព្រះស្កន្ទគង់លើក្ងោក សម្រាប់ដាក់តាំងនៅក្រុងព្រះសីហនុ ផ្លូវកន្ទុយនាគ
channa Veng
· 2021-07-31
🇰🇭🇰🇭🇰🇭
- 1
ទៅកាន់