Knongsrok

· 2021-08-01

ចង់គេងលក់ស្កប់ស្កល់ ក្មេងជាងវ័យ មនុស្សស្រីត្រូវតែដោះរបស់ ៥ នេះចេញពេលគេង

#គន្លឹះថែទាំសុខភាព# #សុខភាព# #ដំណេក#

11653

ណែនាំសម្រាប់នារីៗ ដែលចង់ទទួលបានសុខភាពល្អ និងសម្រស់ស្រស់ស្អាតក្មេងជាងវ័យកាន់ឆ្នាំ នោះគឺរៀងរាល់ពេលចូលដំណេក ត្រូវតែទម្លាប់ដោះរបស់ ៥ នេះចេញ៖

៥) ដោះសំលៀកបំពាក់តឹងៗការស្លៀកពាក់តឹងពេក ជាមូលហេតុនាំឲ្យដំណេករបស់អ្នកប្រព្រឹត្តិទៅមិនបានល្អ មួយទៀតសោតវាក៏ធ្វើឲ្យស្ទះចរន្តឈាម ប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ អ្នកគួរតែជ្រើសរើសស្លៀកនូវសំលៀកបំពាក់រលុងៗ ត្រជាក់ៗ ដើម្បីឲ្យរាងកាយអាចគេងលក់ដោយផាសុកភាព។

៤) ដោះចេញនៅគ្រឿងអលង្ការទាំងអស់គ្រឿងអលង្ការក៏ដូចគ្នា បើអ្នកគេងទាំងមានវាជាប់ខ្លួន ពេលខ្លះវាតឹង វាបង្ហាប់ជាប់រាងកាយធ្វើឲ្យស្ទះចរន្តឈាម បង្កើតឲ្យមានអារម្មណ៍ច្របូកច្របល់ និងគេងមិនលក់។ មួយផ្សេងទៀតគ្រឿងអលង្ការខ្លះ ក៏អាចកោសរាងកាយឬ ធ្វើឲ្យមុតផ្នែកណាមួយជាយថាហេតុនៅពេលគេង។

៣) ដោះចេញ Contact lenesអ្នកដែលប្រើប្រាស់លែនពាក់ភ្នែក ពេលគេងក៏ត្រូវតែដោះវាចេញដែរ ព្រោះបើទម្លាប់ពាក់ទាំងនៅគេងបែបហ្នឹង យូរទៅអាចធ្វើឲ្យខូចសុខភាពភ្នែកកាន់តែធ្ងន់ធ្ងរ។ ដូច្នេះត្រូវដោះវាចេញ ហើយប្រើទឹកបន្តក់ភ្នែក ជួយឲ្យភ្នែកធូរស្បើយ និងសម្អាតវាសិនមុនចូលដំណែក។

២) លុបគ្រឿងសម្អាងបើអ្នកនៅបន្តមានគ្រឿងសម្អាងជាប់មុន មិនបានសម្អាតមុខមុនចូលគេង នោះអ្នកនឹងកើតទៅជាមុន ឬឡើងក្រហមនៅលើស្បែក។ អ្នកត្រូវមានទម្លាប់ជូតសម្អាតវាចេញ ជាមុនសិន ព្រោះនេះសំខាន់ណាស់ ជាកត្តាកំណត់ភាពចាស់ជាងវ័យ ឬក្មេងជាងវ័យរបស់អ្នកបាន។

១) ដោះអាវទ្រនាប់នៅពេលគេង បើតាមការស្រាវជ្រាវពីសហរដ្ឋអាមេរិកបានឲ្យដឹងថា បើអ្នកពាក់អាវទ្រនាប់ច្រើនជាង ១២ ម៉ោងក្នុងមួយថ្ងៃ នោះគឺងាយនឹងវិវត្តទៅការកើតជំងឺមហារីកសុដន់ខ្ពស់ជាង ២០ ដងធៀបនឹងអ្នកដែលពាក់តិចជាងនោះ ឬមិនពាក់សោះ។

ដូច្នេះហើយក្រោយប្រើប្រាស់វាពេញមួយថ្ងៃ កំឡុងពេលគេង ៧-៨ ម៉ោងនេះ អ្នកត្រូវតែទម្លាប់ដោះវាចេញ។ មួយផ្សេងទៀតសម្រាប់អ្នកទម្លាប់ពាក់អាវទ្រនាប់កំឡុងពេលគេង ក៏ធ្វើឲ្យឆាប់បើកញើស ឡើងទៅជាបាក់តេរី ក្លាយទៅជាមេរោគផ្សេងៗបានផងដែរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស