បង្ហោះផ្សាយ

ខ្មែរ

ថ្មីៗ-ThmeyThmey

· 2021-08-07

ទន្លេមេគង្គ ស្ទឹងត្រែង៖ ជង្រុកសត្វផ្សោត និងត្រីកម្រច្រើនប្រភេទ

#សត្វផ្សោត# #ត្រី# #កសិកម្ម# #សង្គម# #ស្ទឹងត្រែង# #ទន្លេមេគង្គ#

10766

ដោយ: ហុង ស្រីណា

​​ស្ទឹងត្រែង ជាខេត្តមួយដែលស្ថិតនៅតាមដងទន្លេមេគង្គផ្នែកខាងលើបំផុត ជាប់ព្រំដែនឡាវ។​ នៅចន្លោះក្រុងស្ទឹងត្រែង និងព្រំដែនឡាវ មានអន្លង់ធំៗជ្រៅៗស្ថិតនៅក្នុងពោះទន្លេមេគង្គ។ អន្លង់ទាំងអស់នោះ ជាកន្លែងត្រីផ្តុំគ្នារស់នៅនារដូវប្រាំង​ ហើយអន្លង់ឈើទាលជាប់ព្រំដែនឡាវ ក៏មានផ្សោតរស់នៅផងដែរ។ លើសពីត្រីធម្មតាដែលគេនេសាទ គេក៏ឃើញមានត្រីកម្រជាច្រើនប្រភេទដូចជា ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខមួយ និងត្រីប៉ាវ៉ាមុខពីរជាដើម។ 

ខេត្តស្ទឹងត្រែង ស្ថិតនៅតំបន់ខ្ពង់រាប និងភ្នំ ដែលមានផ្ទៃដី ១១ ០៩២គីឡូម៉ែត្រការ៉េ។ ទន្លេមេគង្គ ហូរកាត់ខេត្តនេះពីរជើងទៅត្បូង ដែលមានប្រវែងជាងគេ១០០គីឡូម៉ែត្រ។ ក្រៅពីនេះ នៅមានទន្លេ៣ទៀត ដែលជាដៃទន្លេមេគង្គ គឺទន្លេកុង ទន្លេសាន និងស្រែពក។ ផ្លូវទឹកទាំង៤នេះ រួមជាមួយព្រែក អូរ ដែលហូរខ្វាត់ខ្វែង ផ្តល់ភាពងាយស្រួលដល់នាវាចរណ៍ និងជាប្រភពទឹកយ៉ាងច្រើន។ ប្រភពទឹកទាំងនេះ បានផ្តល់ជាប្រយោជន៍ដល់ជីវចម្រុះជាច្រើនប្រភេទ និងបង្កើតបានជាព្រៃលិចទឹកប្លែកពីគេ។ ប្រភពទឹកពីគ្រប់ទិសទីបាននាំឲ្យខេត្តនេះ ក្លាយជាខេត្តដ៏មានសក្តានុពលផ្នែកអេកូទេសចរណ៍ ដោយសារអំណោយផលនៃត្រីកម្រជាច្រើន និងសត្វផ្សោតផងដែរ។

សៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា«ដំណើរឡើងតាមទន្លេមេគង្គ» បានរៀបរាប់ថា ក្រៅពីត្រីធម្មតាដែលគេនេសាទក្នុងទន្លេទាំង៤ គេឃើញមានត្រីកម្រជាច្រើនទៀត។ ត្រីទាំងនេះ មិនដែលចាកចេញពីតំបន់នេះទេ ដូចជាត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខមួយ ត្រីប៉ាវ៉ាមុខពីរ និងត្រីប៉ាកក់។ ចំពោះការនេសាទ គេប្រព្រឹត្តទៅនៅខែធ្នូរ មករា និងកុម្ភៈ 

ក្រៅពីអំណោយផលនៃប្រភេទត្រីកម្រ ប្រភពទឹកទាំងនោះ ក៏បង្កើតឲ្យមានព្រៃលិចទឹកប្លែកពីគេដែលស្ថិតនៅក្នុងពោះទន្លេមេគង្គផងដែរ។ ព្រៃលិចទឹកនោះមិនសូវសម្បូរទេ គឺមានតែដើមជ្រៃដើមរៃ និងដើមអញ្ចែង។ នៅពេលទឹករីង ដើមឈើខ្លះមានគល់ត្រាំក្នុងទឹក ខ្លះទៀតមានគល់នៅលើគោក ដុះលើទីទួលថ្មនិងខ្សាច់ ដែលអាចឡើងក្នុងផ្នែកខ្លះនៃពោះទន្លមេគង្គ។

ពោះទន្លេ ជាប្រឡាញធម្មជាតិនៅលើផ្ទៃដី ដែលមានទន្លេហូរ។ នៅពេលទឹកឡើងខ្លាំង ដើមឈើទាបៗជ្រុះស្លឹក ដោយសារត្រូវលិចទឹក និងត្រូវកម្លាំងទឹកហូរ។ មានតែដើមឈើធំៗប៉ុណ្ណោះ ដែលរក្សាស្លឹកពណ៌ខៀវ និងមានចុងផុតពីទឹក ជាពិសេសដើមដើមអញ្ចែង ដែលខ្លះមានកម្ពស់ខ្ពស់ជាង១០ម៉ែត្រ។ នៅរដូវប្រាំង ក្រោយពេលទឹកស្រកផុតទៅ ស្លឹកចាប់ដុះឡើងវិញ ហើយព្រៃឈើក្លាយទៅជាជម្រកសត្វព្រៃ៕

ប្រភព៖ ទន្លេមេគង្គ ស្ទឹងត្រែង៖ ជង្រុកសត្វផ្សោត និងត្រីកម្រច្រើនប្រភេទ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

vorn sreyleab

· 2021-08-09

មិត្ត1000089064

· 2021-08-08

💓

Bii Voeun

· 2021-08-07

❤️❤️

  • 1
ទៅកាន់

ការណែនាំពិសេស