
TNAOT News
· 2019-02-18
កំពូលម៉ូតូទាំង១១ ជាប់ចំណាត់ថ្នាក់ជាបិសាចល្បឿនក្នុងឆ្នាំ២០១៩
12
បច្ចុប្បន្នម៉ូតូដែលមានកម្លាំងម៉ាស៊ីន 110 CC និង 125 CC ជាកម្លាំងម៉ាស៊ីនពេញនិយមមួយក្នុងប្រទេសយើង តួយ៉ាងដូចជា Honda Dream, Honda Scoopy, Honda Click, Suzuki Smash, Suzuki Nex, Yamaha QBIX... ដែលកំពុងបំពាក់កម្លាំងម៉ាស៊ីនប៉ុននេះ។
កម្លាំងម៉ាស៊ីន 110 CC និង 125 CC មិនទាន់ធ្វើឱ្យម៉ូតូមានល្បឿនលឿនកប់នោះទេ ហើយម៉ូតូដែលមានកម្លាំងម៉ាស៊ីនខ្លាំង និងមានល្បឿនលឿនសឹងប្រហែលយន្តហោះសម្រាប់ឆ្នាំ២០១៩នេះ គឺបានទៅលើជើងឯកទាំង១១នៅខាងក្រោមនេះ៖
11. Ducati 1098S, ល្បឿន 272 km/h
កូនបង្កើតរបស់ Ducati មួយនេះជាប្រភេទម៉ូតូប្រណាំង មានឈ្មោះថា 1098S។ Ducati 1098S មានកម្លាំងម៉ាស៊ីន 1099 CC ដោយអាចរត់ក្នុងល្បឿនអតិបរមាដល់ទៅ 272 km/h និងអាចស្ទុះដល់ល្បឿន 100 km/h ត្រឹមរយៈពេលតែ 3.2 វិនាទីប៉ុណ្ណោះ។
10. BMW K 1200S, 280 km/h
ក្រុមហ៊ុនឡាន BMW ដ៏ល្បីមួយនេះ បានផលិតម៉ូតូសម្រាប់ដំណើរកម្សាន្ត និង Sport ដ៏មានល្បឿនលឿនមួយ គឺអាចបើកបរក្នុងលឿនអតិបរមាដល់ទៅ 280 km/h ហើយអាចស្ទុះដល់ល្បឿន 100 km/h ត្រឹមរយៈពេល 3 វិនាទីតែប៉ុណ្ណោះ។
BMW K 1200S មានកម្លាំងម៉ាស៊ីន 1157 CC ហើយប្រព័ន្ធហ្វ្រាំងរបស់ម៉ូតូនេះអាចបញ្ឈប់ម៉ូតូបានភ្លាមៗដោយសុវត្ថិភាព ពេលម៉ូតូកំពុងបើកក្នុងល្បឿនដ៏លឿនបាន។
9. Aprilia RSV 1000R Mille, 281 km/h
Aprilia RSV 1000R Mille គឺជាម៉ូតូលឿនបំផុតមួយរបស់ក្រុមហ៊ុន Aprilia។
Aprilia RSV 1000R Mille មានកម្លាំងម៉ាស៊ីន 998 CC វាអាចរត់ក្នុងល្បឿនអតិបរមាដល់ទៅ 281 km/h និងអាចស្ទុះដល់ល្បឿន 140 km/h ត្រឹមរយៈពេល 10 វិនាទីតែប៉ុណ្ណោះ។
8. MV Agusta F4 1000R, 296 km/h
MV Agusta F4 1000R ជាម៉ូតូជំនាន់ទីពីរ បន្ទាប់ពីម៉ូតូម៉ាក F4 1000 របស់ក្រុមហ៊ុន Agusta។
MV Agusta F4 1000R មានកម្លាំងម៉ាស៊ីន 1000 CC ទើបធ្វើឱ្យវាអាចរត់ក្នុងល្បឿនអតិបរមាដល់ទៅ 296 km/h និងអាចស្ទុះដល់ល្បឿន 100 km/h ត្រឹមរយៈពេល 3.1 វិនាទីតែប៉ុណ្ណោះ។
7. Yamaha YZF R1, 299 km/h
Yamaha R1 ជាម៉ូឌែលទី១ដែលក្រុមហ៊ុនជប៉ុនមួយនេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីឆ្នាំ១៩៩៨។
ហើយពេលនេះ Yamaha ក៏បញ្ចេញបិសាចល្បឿនលឿនរបស់ខ្លួនមួយទៀតគឺ Yamaha YZF R ជាមួយកម្លាំងម៉ាស៊ីន 998 CC។
YZF R1 អាចរត់ក្នុងល្បឿនអតិបរមាដល់ទៅ 299 km/h។
6. Honda CBR 1100XX Super Blackbird, 305 km/h
Honda CBR 1100XX ជាប្រភេទម៉ូតូបែបជិះទេសចរណ៍របស់ Honda ដែលមានល្បឿនលឿនបំផុតមួយរហូតមកដល់ពេលនេះ។
ស៊េរីនេះចាប់កំណើតនៅចន្លោះឆ្នាំ 1996 និង 2007។ នៅឆ្នាំ 1997 Honda CBR 1100XX បានឈ្នះល្បឿនម៉ូតូ របស់ Kawasaki ម៉ូឌែល ZX-11។ Honda CBR 1100XX មានកម្លាំងម៉ាស៊ីន 1137 CC វាអាចរត់ក្នុងល្បឿនអតិបរមាដល់ទៅ 305 km/h។
5. Suzuki Hayabusa, 312 km/h
Hayabusa ដែលមានកម្លាំងម៉ាស៊ីន 1340 CC របស់ Suzuki មួយនេះត្រូវបានដាក់ឈ្មោះជាភាសាជប៉ុន តាមឈ្មោះរបស់សត្វស្ទាំងមួយប្រភេទដោយអាចហោះហើរលឿនជាងគេបំផុតក្នុងលោក ជាមួយល្បឿនដ៏លឿន 326 km/h។
Suzuki Hayabusa, អាចបើកបរក្នុងល្បឿនអតិបរមាដល់ទៅ 312 km/h និងអាចស្ទុះដល់ល្បឿន 96 km/h ត្រឹមរយៈពេល 2.5 វិនាទីតែប៉ុណ្ណោះ។
4. Kawasaki Ninja ZX-14R, 335 km/h
Ninja ជាកំពូលកូនរបស់ Kawasaki ដែលរត់បានលឿនជាងគេក្នុងពិភពលោក ដោយឈរជើងអស់រយៈពេល១០ឆ្នាំមកហើយក្នុងកំណត់ត្រា។ Kawasaki Ninja ZX-14R មិនមែនជាម៉ូតូលឿនបំផុតរបស់ Kawasaki នោះទេ គឺវាជាប់ត្រឹមលេខ២ប៉ុណ្ណោះ។
Ninja ZX-14R នេះបំពាក់មកជាមួយម៉ាស៊ីន1441 CC ដោយអាចរត់ក្នុងល្បឿនអតិបរមា 335 km/h និងអាចស្ទុះដល់ល្បឿន 100 km/h ដោយចំណាយពេលត្រឹម 2.7 វិនាទីតែប៉ុណ្ណោះ។
3. MTT Turbine Superbike Y2K, 365 km/h
MTT Turbine Superbike Y2K ជាម៉ូតូដែលរចនាឡើងដោយទាញយកថាមពលកំដៅចេញពីផ្សែងរបស់មូ៉តូ ហើយបម្លែងឱ្យទៅជាថាមពលសម្រាប់ម៉ូតូប្រើប្រាស់វិញ។
បច្ចេកវិទ្យានេះពិតជាពិសេស ហើយវាក៏ជាបច្ចេកវិទ្យាសម្រាប់អនាគតផងដែរ។ ម៉ូតូនេះបំពាក់ដោយម៉ាស៊ីន Rolls-Royce 250-C18 turboshaft engine ដោយធ្វើឱ្យវាមានកម្លាំងអាចរត់បានដល់ទៅល្បឿន 365 km/h។
2. Kawasaki Ninja H2R, 400 km/h
ក្នុងនាមជាប្រភេទម៉ូតូប្រណាំង ក៏ដូចជាប្រភេទម៉ូតូ Hyper Sport គឺ Ninja H2R របស់ក្រុមហ៊ុនជប៉ុន Kawasaki ជាប់ចំណាត់ថ្នាក់ជាម៉ូតូលឿនបំផុតរហូតមកដល់ពេលនេះ។
ម៉ូតូនេះក៏ត្រូវបានជម្រុញឱ្យប្រើពីអ្នកជំនាញប្រណាំងម៉ូតូលំដាប់ថ្នាក់ពិភពលោក Moto GP និង F1 Racers ថាជាម៉ូតូដែលលឿននិងងាយស្រួលបើកបរជាងគេ។ Kawasaki Ninja H2R មានល្បឿនអតិបរមាដល់ទៅ 400 km/h ជាមួយនឹងកម្លាំងម៉ាស៊ីន 998 CC។
1. Dodge Tomahawk, 675 km/h
675 km/h ជាល្បឿនរបស់ម៉ូតូដែលលឿនបំផុតក្នុងពិភពលោកដែលមិនធ្លាប់បានផលិតកន្លងមក។ Dodge Tomahawk ត្រូវបានប្រកាសខ្លួនចេញជាសាធារណៈក្នុងឆ្នាំ2003 ប៉ុន្ដែជាអកុសល យោងតាមរបាយការណ៍បានឱ្យដឹងថា មានតែម៉ូតូ៩គ្រឿងប៉ុណ្ណោះដែលត្រូវបានលក់ចេញ។
មិនដូចម៉ូតូផ្សេងនោះទេ គឺ Dodge Tomahawk មានកង់ដល់ទៅ៤ គឺមុខ២និងក្រោយ២។ តួខ្លួនរបស់ម៉ូតូនេះមើលទៅគឺកាចខ្លាំង ព្រោះដោយសារតែរូបរាងដ៏ធំសម្បើមរបស់វា។ ម៉ូតូនេះអាចបើកបរក្នុងល្បឿនអតិបរមា 675 km/h និងអ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺវាអាចស្ទុះដល់ទៅល្បឿន 96 km/h ដោយប្រើរយៈពេលតែត្រឹមតែ 1.5 វិនាទីប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់