បង្ហោះផ្សាយ

ខ្មែរ

A PLUS

· 2021-08-14

របៀបលាយទឹកអូសាវែលជូតសំលាប់មេរោគ

#ការជូតសំអាត# #ចំណេះដឹង# #ទឹកអូសាវែល# #Covid-19# #អប់រំ និងការងារ#

21184

ការជូតសំអាតរបស់របរដែលយើងប៉ះពាល់ញឹកញាប់ដូចជា បង្កាន់ដៃទ្វា បង្កាន់ដៃជណ្តើរ តុ កៅអី... អាចកាត់បន្ថយការចម្លងជំងឺកូវីដ ១៩ បាន។ ជាធម្មតា ការប្រើសាប៊ូនិងទឹកដើម្បីសម្អាត គឺវាគ្រប់គ្រាន់ហើយ, ប៉ុន្តែប្រសិនបើក្នុងផ្ទះរបស់យើងមានអ្នកជំងឺកូវីដ ១៩ នោះយើងចាំបាច់ប្រើទឹកថ្នាំដើម្បីសំលាប់មេរោគជំនួសវិញ។

ក្នុងទីផ្សា មានផលិតផលទឹកសំលាប់មេរោគជាច្រើនប្រភេទ ដែលមានវិធីប្រើប្រាស់ខុសគ្នា។ ក្នុងអត្ថបទនេះ ខ្ញុំសុំលើកយកផលិតផលតែមួយប្រភេទប៉ុននោះ ដែលងាយរកបាននៅក្នុងទីផ្សាប្រទេសកម្ពុជាយើង។ ផលិតផលនេះមានឈ្មោះថាទឹកអូសាវែល ម៉ាក Haiter។ យើងអាចប្រើទឹកថ្នាំសំលាប់មេរោគប្រភេទនេះបាន ទៅលើសំភារៈណាដែលមិនជ្រាបទឹកតែប៉ុននោះ ដូចជា សំភារៈដែលធ្វើពី ដែក អាលុយមីញ៉ូម កែវ ជ័រ...។ ខាងក្រោមនេះជារបៀបលាយទឹកថ្នាំសំលាប់មេរោគ ដោយផ្អែកទៅលើការណែនាំនៅលើសំបកដប។

យើងត្រូវយកទឹកស្អាតចំនួន ២ លីត្រ ដោយលាយជាមួយទឹកអូសាវែល Haiter ចំនួន ២ គំរបដបរបស់វា ឬ ស្មើរនឹង 20 មីលីលីត្រ។

របៀបប្រើប្រាស់

  1. បើកទ្វា បើកបង្អួច និង បើកកង្ហាដើម្បីឲ្យមានខ្យល់ចេញចូលក្នុងពេលសំអាត។
  2. ពាក់ស្រោមដើម្បីជៀសវាងការប៉ះពាល់ទឹកថ្នាំសំលាប់មេរោគដោយផ្ទាល់។
  3. ប្រើដបស្រ្ពៃបាញ់ទឹកថ្នាំទៅលើសំភារៈដែលត្រូវសំអាត បន្ទាប់មកប្រើកន្សែងជូតឬដុសសំអាត។
  4. ទុកសំភារៈដែលយើងបានជូតសំអាតចោល រយៈពេល 10 នាទី។
  5. ក្រោយមកទៀត ប្រើដបស្រ្ពៃបាញ់ទឹកស្អាត និងប្រើកន្សែងជូតជំរះទឹកថ្នាំ រួចទុកឲ្យស្ងួតជាការស្រេច។
  6. ចុងក្រោយលាងសម្អាតដៃជាមួយសាប៊ូនិងទឹករយៈពេល 20 វិនាទី។

សរសេរអត្ថបទដោយ៖ A PLUS

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (63)

ជុន ចន្ធា

· 2022-01-18

😍😍😍😍😍

មិត្ត1000113947

· 2022-01-09

😍

CHAN HENG39

· 2022-01-05

អរគុណមិត្តភ័កិ្តទាំងអស់គ្នា

Oh Hanii

· 2022-01-05

ទោះជាមិនអាចការពារបាន១០០ភាគរយក៏ដោយ.ក៏ត្រូវតែការពារដែរ

សុខកូនអ្នកស្វាយរៀង

· 2022-01-05

😘😘😘

baby751293725

· 2022-01-03

ត្រូវថែទាំសុខភាពខ្លួនឯងឲ្យបានល្អប្រសើរមានអនាម័យ ហាត់ប្រាណ អានសៀវភៅបង្កើននូវចំណេះដឹងនិងការធ្វើសមាធិដើម្បីយើងកាត់បន្ថយភាពស្ត្រេស😊😍

ChamrenPro777

· 2021-12-24

ល្អ

Ratha Uk

· 2021-12-07

😍😍😍

Ratha Uk

· 2021-12-07

😎😎😎

keo sonyta

· 2021-12-06

😍😍😍😍

ទឹម សីហុង

· 2021-12-01

62កាក់មាស

SOKSAKHOM

· 2021-11-25

16កាក់

SOKSAKHOM

· 2021-11-25

16កាក់

SOKSAKHOM

· 2021-11-25

នឹក

SOKSAKHOM

· 2021-11-25

នឹក

  • 1
  • 2
  • 3
  • 4
  • 5
ទៅកាន់