 
 Mliss
· 2019-02-19
ក្នុងឆ្នាំ២០១៨ បទល្មើសនេសាទនៅក្នុងខេត្តកណ្តាលថយចុះ២១ករណី
0
ខេត្តកណ្តាល៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល លោក វ៉ិត ធារិទ្ធ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៨កន្លងទៅ ដោយមានការយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយ និងធ្វើការបង្ក្រាបជាប្រចាំនោះ បានធ្វើឲ្យបទល្មើសនេសាទមានការថយចុះចំនួន២១ករណី ប៉ុន្តែទោះជាយ៉ាងណា នៅតែមានការឆក់ល្វែងផងដែរ តែយើងនៅតែបន្តអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

លោកបន្តថា ក្រៅពីការងារបង្ក្រាប យើងតែងចុះអប់រំផ្សព្វផ្សាយជាប់ជាប្រចាំ ទៅដល់សហគមន៍ មានដូចជាណែនាំកុំឲ្យអាជីវករនាំចូល ផលិត ក៏ដូចជាលក់នូវឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ និងអប់រំដល់ប្រជានេសាទឲ្យយល់អំពីច្បាប់ស្តីពីជលផល និងផលប៉ះពាល់ ដែលបណ្តាលមកពីការប្រើប្រាស់ឧបរកណ៍នេសាទខុសច្បាប់ ក្នុងការនេសាទត្រី ជាពិសេសនៅរដូវត្រីពងកូន (រដូវបិទនេសាទ) និងបំផុសឲ្យមានការចូលរួមការពារ និងដាំព្រៃលិចទឹក ព្រមទាំងរួមគ្នាការពារតំបន់អភិរក្សមេពូជត្រី។
លោក វ៉ិត ធារិទ្ធ ក៏បានឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៨ យើងបានធ្វើការបង្ក្រាបបទល្មើសនេសាទ ទទួលបានលទ្ធផល ដោយការឃាត់ទុកជាបណ្តោះអាសន្នចំនួន១១ករណី រួមមាន អាំងវ៉ិចទ័រចំនួន៦គ្រឿង ដងឆក់ចំនួន៥គូ អាគុយចំនួន៦ ថ្នងដូសត្រី២ ទូកស្មាច់១គ្រឿង និងម៉ាស៊ីនសាំង១គ្រឿង។

ព្រមទាំងធ្វើការកំទេចចោលបានចំនួន១៣២ករណី រួមមានកាត់និងដុតបំផ្លាញ សៃយ៉ឺនស្បៃមុង ចំនួន២៥៣០មាត់លូ របាំងព្រួស្បៃមុងប្រវែង ១១៧.៣១២ម៉ែត្រ (មួយសែនមួយម៉ឺនប្រាំពីរពាន់បីរយដប់ពីរម៉ែត្រ) បង្គោលចំនួន ៦៦១៦៩ដើម ព្រួលឬស្សីចំនួន៤កន្លែង លប ណ រ៉ាវ ចំនួន៨៩មាត់ សាច់អួនប្រវែង២០០ម៉ែត្រ មងរាយប្រវែង១០៧០០ម៉ែត្រ របាំងកាត់ទទឹងព្រែកចំនួន១១កន្លែង និងបានចាក់លែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិវិញចំនួន៣៩៩៤ម៉ែត្រ។

ក្រៅពីនោះក៏បានបញ្ជូនសំណុំរឿងផាកពិន័យ បទល្មើសគាស់កាយទន្ទ្រានកាន់កាប់ដីក្នុងដែននេសាទ ដោយគ្មានការអនុញ្ញាតចំនួន៧ករណី ស្មើទឹកប្រាក់ចំនួន៤៩.០០០.០០០រៀល (សែសិបប្រាំបួនលានរៀល) ហើយបើធ្វើការប្រៀបធៀបជាមួយឆ្នាំ២០១៧កន្លងទៅ បទល្មើសនេសាទមានការថយចុះចំនួន២១ករណី៕ យឺត ភារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានកោះហៅសិស្សសាលា ដែលបានជិះម៉ូតូធំ យកមកអប់រំ
 
 ក្លិបអ្នកកាសែតកម្ពុជា និង FASMEC រៀបចំវេទិកាសារព័ត៌មានលើប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ
 
 ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ០១គ្រាប់ រាយការណ៍ជូនសមត្ថកិច្ចស្រុករតនមណ្ឌល
 
 ទិដ្ឋភាពទូទៅរហ័សនៃការរំពឹងទុកសេដ្ឋកិច្ច និងសង្គមសំខាន់ៗរបស់ខេត្តក្វាងស៊ីក្នុងឆ្នាំ ២០២៥
 
  
  
  
  
 
យោបល់ទាំងអស់ (0)