 
 Knongsrok
· 2021-08-25
ឆុតខ្លាំងណាស់! ក្បួនមើលខ្សែបាតដៃងាយៗ ទស្សន៍ទាយអនាគតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងគ្រូទាយ
#ចំណេះដឹង# #ហ៊ុងស៊ុយ# #អបិយជំនឿ# #អប់រំ និងការងារ#
1381
ការមើលខ្សែបាតដៃ គឺជាវិធីសាស្ត្រមួយដែលមនុស្សភាគច្រើនចូលចិត្តមើល វានឹងល្អប្រសិនបើយើងបានដឹងអំពីមូលដ្ឋានគ្រឹះខ្លះៗ នៃការមើលខ្សែបាតដៃដើម្បីស្វែងយល់ពីជោគវាសនាផ្ទាល់ខ្លួនឯង។ ថ្ងៃនេះយើងមានវិធីងាយៗ ដើម្បីឲ្យអ្នកទុកមើលខ្លួនឯង និងមនុស្សជុំវិញខ្លួន ។


១. ខ្សែជីវិត
ខ្សែជីវិតគឺនិយាយអំពីលក្ខណៈនៃជីវិត និងសុខភាព ជាជាងដឹងថាតើយើងមានអាយុវែងប៉ុណ្ណា! ប្រសិនបើខ្សែនេះហាក់មិនសូវច្បាស់ហើយរលប់ខ្លះៗ នោះមានន័យថាអ្នកនឹងមានគ្រឹះមិនសូវរឹងមាំ ហើយវានឹងមានការផ្លាស់ប្តូរជាញឹកញាប់។
ប៉ុន្តែប្រសិនបើវាជាបន្ទាត់ច្បាស់ក្រឡែត នេះមានន័យថា អ្នកនឹងមានរាងកាយមាំមួន ហើយបើខ្សែនោះវែងៗ នោះមានន័យថាអ្នកនោះជាមនុស្សលេចធ្លោ ។ បើមានខ្សែនោះខ្លីៗ នោះមានន័យថា អ្នកនឹងមានភាពវៃឆ្លាត និងស្ងប់ស្ងាត់ជាងអ្នកដែលមានខ្សែកោងខ្លាំង ដែលវាជាប្រភេទធ្វើអ្វីលឿនៗ ។ ហើយប្រសិនបើខ្សែខួរក្បាលច្បាស់ជាងជាងខ្សែជីវិត នោះមានន័យថា អ្នកនឹងចូលចិត្តសិក្សាជាងលេងកីឡា ឬប្រសិនបើវាជាបន្ទាត់កោងទល់មុខ អ្នកនឹងធ្វើដំណើរច្រើនជាងអ្នកដទៃ។

២. ខ្សែបេះដូង
គូស្នេហ៍ពីអតីត គូស្នេហ៍បច្ចុប្បន្ន ឬគូអនាគតរបស់អ្នកនឹងនៅទីកន្លែងណាមួយនៃខ្សែនេះ ។ បើខ្សែនេះវែងទៅដល់ម្រាមដៃចង្អុល វាបង្ហាញពីអតីតកាល រីឯអនាគត នឹងស្ថិតនៅក្នុងទិសដៅនៃម្រាមដៃកូន ។
ហើយបើខ្សែនេះកាន់តែវែងប៉ុណ្ណា ផ្លូវអារម្មណ៍ក៏សំខាន់បំផុតនៅក្នុងជីវិតរបស់អ្នកប៉ុណ្ណឹង ហើយអ្នកក៏ជាមនុស្សពូកែសុបិនអំពីស្នេហាដែរ តែបើខ្សែនេះខ្លីមានន័យថា អ្នកមានភាពប្រាកដនិយមជាង ។ អ្នកអាចជួបស្នេហាពិត ម្តងក្នុងជីវិតរបស់អ្នក ហើយប្រសិនបើគូស្នេហ៍របស់អ្នកគឺជាគូស្នេហ៍ពិត ខ្សែបេះដូងអ្នកទាំងពីរមានបន្ទាត់ស្រដៀងគ្នា។
៣. ខ្សែខួរក្បាល
ទោះបីជាខ្សែខួរក្បាលរបស់អ្នក ប្រាប់អ្នកពីអ្វីដែលអ្នកគិតក៏ដោយ ប៉ុន្តែវាមិនប្រាប់បានទេថាអ្នកឆ្លាតប៉ុណ្ណា ។ ខ្សែស្តង់ដារនឹងលាតសន្ធឹងនៅក្រោមម្រាមដៃនាង បើខ្សែនោះខ្លី វាបង្ហាញពីមនុស្សម្នាក់ដែលមានគំនិតសាមញ្ញ និងចំគោលដៅ ចំណែកអ្នកដែលមានភាពស្មុគស្មាញនឹងមានខ្សែវែងជាង។

ខ្សែនេះបើត្រង់បន្តិច អ្នកនឹងជាមនុស្សដែលមានផ្នត់គំនិតប្រកបដោយតម្លាភាព តែបើវាកោង នោះមានន័យថាអ្នកជាមនុស្សដែលចូលចិត្តគំនិតថ្មីៗ។ ប៉ុន្តែប្រសិនបើខ្សែនោះក្រវាត់ឡើង មានន័យថាប្រហែលជាខួរក្បាលរបស់អ្នកអាចជាប់គាំងលើរឿងអ្វីមួយ តែបើជាខ្សែផ្តេកត្រង់ អ្នកគឺជាមនុស្សដែលមើលឃើញ ផ្លូវដែលត្រូវដើរទាំងអស់។
៤. ខ្សែសំណាង

ខ្សែវាសនាគឺជាសញ្ញានៃភាពជោគជ័យ បើខ្សែនេះបង្ហាញច្បាស់ មានន័យថាអ្នកអាចកំណត់លើរបៀបរស់នៅរបស់អ្នកបានយ៉ាងឆាប់រហ័ស ។ បើខ្សែស្តើង អ្នកគឺជាមនុស្សដែលមិនទាន់ចុះសម្រុងនឹងជីវិត ឬមានការផ្លាស់ប្តូរការងារញឹកញាប់ ។
ខ្សែសំណាងភាគច្រើនបញ្ចប់នៅបន្ទាត់ខ្សែបេះដូង ប៉ុន្តែប្រសិនបើបន្ទាត់របស់អ្នកឡើងដល់ម្រាមដៃកណ្តាល មានន័យថាអ្នកនឹងជាមនុស្សឧស្សាហ៍ ឬជាអ្នកមានទ្រព្យរហូតដល់អ្នកចាស់។ តែបើខ្សែនេះមានពីខ្សែ មានន័យថាអ្នកនោះមិនសូវជាចិត្តល្អប៉ុន្មានទេ ភាគច្រើនអាចជាមនុស្សប្រព្រឹត្ដខុសច្បាប់ ឬអ្នកប្រមឹក។
៥. ខ្សែគូព្រេង
ជាធម្មតាមានខ្សែបន្ទាត់ ជាច្រើននៅលើបាតដៃរបស់យើង ឬពេលខ្លះវានឹងមានតែមួយជួរ នោះបង្ហាញពីលទ្ធភាពនៃជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែធាតុពិត វាក៏អាស្រ័យលើខ្លួនយើងដែរ ។
នៅពេលខ្សែបន្ទាត់នេះ កាន់តែមានភាពរឹងមាំវាបង្ហាញពីទំនាក់ទំនងកាន់តែរឹងមាំ ចំណែកខ្សែបន្ទាត់ដែលមើលទៅមិនច្បាស់នៅខាងក្បាលប៉ុន្តែច្បាស់នៅខាងកន្ទុយ វាក៏មានន័យថា ទំនាក់ទំនងដំបូងហាក់មិនសូវសុខ តែនឹងចាប់ផ្តើមមានសុភមង្គលនៅចុងបញ្ចប់ ។ ឬបន្ទាត់ដែលច្បាស់ខាងក្បាល និងស្រាលជាងនៅកន្ទុយ វាក៏មានអត្ថន័យទៅតាមនោះឯង ។

៦. ខ្សែនៃការមានបុត្រ
ខ្សែបន្ទាត់ទាំងនេះ វាតូចៗ ល្អិត ត្រង់ៗ ដែលនឹងស្ថិតនៅខាងលើខ្សែគូព្រេង ។ ដោយសារតែខ្សែនេះវាតូចៗពេក យើងសូមណែនាំ ឲ្យអ្នកគួរតែទៅយកកែវពង្រីកមកឆ្លុះមើល ព្រោះវាពិបាកមើលដោយភ្នែកទទេ។
ខ្សែទាំងនេះវាអាចបង្ហាញពីក្មេងដែលនៅក្បែរអ្នក ដែលវាមិនអាចកំណត់បានទាំងស្រុងថាគឺជាកូនបង្កើតរបស់អ្នក ឬអត់នោះទេ ។ ហើយបើខ្សែវាត្រង់តំណាងឱ្យក្មេងប្រុស បន្ទាត់កោងបន្តិចគឺជាក្មេងស្រី បើបន្ទាត់ដែលមានជាគូ ឬនៅក្បែរគ្នាមានន័យថា កូនដែលមានគឺកូនភ្លោះ ៕
ប្រភព៖ Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
 
 Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
 
 ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
 
 បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
 
 ការណែនាំពិសេស
 
  
  
  
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់